Live with the pain

813 53 0
                                    

Ep.12

     ព្រឹកថ្ងៃថ្មីឈានចូលមកដល់ដំណក់គ្រាប់ព្រិលតូចៗពណ៌សស្លែតធ្លាក់ចុះមកជារឿយៗតាមដោយអា កាសធាតុត្រជាក់ដូចទឹកកកខុសពីថ្ងៃធម្មតាអាចនិយា យបានថាថ្ងៃនេះជាថ្ងៃទី1នៃការធ្លាក់ព្រិល។ រាងតូច បម្រាស់ខ្លួនចុះឡើងនៅលើគ្រែទាំងឈឺផ្សាផ្នែកខាង ក្រោមអមដោយអាកាសធាតុបែបនេះទៀតនោះធ្វើ អោយគេកាន់តែឈឺខ្លាំងទៅៗទើបគេដាច់ចិត្តបើក ភ្នែកសម្លឹងជុំវិញបន្ទប់ហើយក៏មិនឃើញអ្វីក្រៅពីខ្លួន ឯងបងប្រុសចិត្តព្រៃផ្សៃដែលធ្វើបាបគេពេញមួយ ពេលនេះមិនដឹងជាបោលក្បាលទៅណាបាត់

«ធ្លាក់ព្រិល??»រាងតូចចោលកន្ទុយភ្នែកទៅឃើញដំណក់ព្រិលតូចកំពុងធ្លាក់មកពីតិចទៅច្រើនធ្វើ អោយគេចាប់នឹកឃើញដល់រឿងអតីតកាល

«បើសិនជាលោកប៉ាអ្នកម៉ាក់នៅលោកទាំងពីរច្បាស់ ជានាំកូនទៅលេងព្រិលហើយ»ទឹកភ្នែកនៃការស្រ ណោះអាឡោះអាល័យទៅកាន់អ្នកមានគុណដែល បានចែកឋានទៅជាយូរឆ្នាំនោះក៏ហូរស្រក់ចុះមករាងតូចនឹកឃើញដល់កាលពី12ឆ្នាំមុនកាលនោះគេមានអាយុ 8 ឆ្នាំអោយតែដល់ខែធ្លាក់ព្រិលប៉ាម៉ាក់ បង្កើតគេតែងតែនាំគេទៅមើលនឹងទៅលេងព្រិលដែលធ្លាក់មកហើយ

«លោកប៉ាអ្នកម៉ាក់កូននឹកអ្នកទាំងពីរណាស់ អាចទេមកយកកូនទៅលេងព្រិលដូចកាលកូននៅក្មេងៗ» ចុងច្រមុះចាប់ផ្ដើមក្រហមគុម្ពត្រចៀកក៏ប្រែពណ៌ទៅជាក្រហមអស់ដោយសារតែគេយំខ្សឹកខ្សួលខ្លាំងពេកពេលនេះគេមិនអាចទៅប៉ះដំណក់ព្រិលនោះបានទេ ព្រោះតែជើងគេជាប់ច្រវ៉ាក់ដើរទៅណាក៏មិនបានដូច ចិត្តបានត្រឹមដេកសម្លឹងមើលទៅតាមកញ្ចក់បង្អួច

«អ្នកប្រុស»សម្លេងមួយបានកាត់ផ្ដាច់ទឹកភ្នែករាងតូច លែងអោយស្រក់ចុះមក កែវភ្នែកទាំងគូក៏សម្លឹងទៅ រកប្រភពសម្លេងហើយក៏ឃើញ Ethan ដែលជាជំនិតរបស់បងប្រុសគេនៅក្នុងបន្ទប់

«បង Ethan»Tae

«ក្រោកមកញាំបបរទៅ»Ethanដែលទើបតែមក ដល់ទីនេះក៏ប្រញាប់បញ្ជាអោយអ្នកបម្រើស្រីដែល គេនាំមកជាមួយថ្ងៃនេះចម្អិនបបរក្ដៅៗអោយរាងតូច បានហុតឯអង្គរក្សដែលការពាររាងតូចតាំងពីថ្ងៃដំបូងក៏ចាកចេញទៅធ្វើការងារគេបន្តក្រោយពី Jimin មកទីនេះ

"My Beloved Brother"Where stories live. Discover now