Ep.57
កន្លងផុតទៅជិតមួយម៉ោងរាងតូចនៅតែសម្ងំអង្គុយយំឥតឈប់ព្រោះគេហួសចិត្តខ្លាំងហួសចិត្តខ្លាំងដល់ថ្នាក់រកអីមកនិយាយមិនបានក្រៅអង្គុយសម្រក់ទឹកភ្នែកចេញមកជារឿយៗមិនថាព័ត៌មាននោះពិតឬក៏ក្លែងក្លាយទេប៉ុន្តែបេះដូងរបស់គេហាក់បីដូចជាឈឺ ផ្សាជាពន់ពេកក្រោយពីបានមើលនឹងស្ដាប់លឺនូវអ្វីដែលខ្លួនធ្លាប់និយាយក្នុងសន្និសីទកាសែតនោះចប់ គេពិតជានឹកស្មានមិនដល់ថា Kris ជាមនុស្សម្នាក់ ដែលគេតែងតែទុកចិត្តខ្លាំងបែរជាបោកប្រាស់គេមួយពព្រិចភ្នែកដោយសារតែភាពអាត្មានិយមរបស់ខ្លួនឯង បែបនេះ។
«ហឹក ហេតុអីក៏បងធ្វើបែបនេះដាក់ខ្ញុំ ហឹក ពាក្យដែល Jimin និយាយគ្រប់យ៉ាងសុទ្ធតែជាការពិត មែនទេ? ហឹក ហឹក»Taeក្ដោបក្បាលជង្គង់អង្គុយយំ ចេញមកដូចទឹកបាក់ទំនប់ដែលទប់លែងចង់ឈ្នះ
គ្រូក គ្រូក«កំពុងតែអង្គុយយំសុខៗសម្លេងកូរពោះក៏បានលេចលឺឡើងកាត់ត្រចៀករាងតូចដែលអង្គុយយំនោះ គេក៏រហ័សលើកដៃខ្ទប់ពោះខ្លួនហើយក្ដាប់ មាត់យ៉ាងខ្លាំងដោយសារតែឃ្លានព្រោះគេមិនបានញ៊ាំអីតាំងពីថ្ងៃមកទល់ពេលនេះមេឃវារាងល្ងាចដែរ ហើយដែលជាមូលហេតុធ្វើអោយក្រពះគេរើ»
«ហឹក អាក្រពះឆ្គួត ហឹក មករើស្អីពេលនេះយើងកំពុងខូចចិត្ត ហឹក»Tae ក្ដាប់អាវដែលជាប់នឹងខ្លួនជាប់មិន លែងទាំងខំប្រឹងទប់ភាពស្រែកឃ្លានមួយរំពេចនោះ
តុក តុក«ស្នូរសម្លេងគោះទ្វារបានបន្លឺឡើងនាំអោយរាងតូចរហ័សងាកទៅមើលទ្វារតែក៏រឹងទទឹងមិនទៅ បើកព្រោះគេដឹងថាជា Jimin»
«ល្មមឈប់យំបានហើយ អូនចង់អោយបងឈរ ស្លៀកតែកន្សែងមួយនឹងនៅខាងមុខបន្ទប់មែនទេ?» អ្នកក្រៅស្រែកសួររាងតូចដែលអង្គុយយំនៅខាងក្នុងមិនព្រមបើកទ្វារអោយគេចូលសោះ
«កុំមកចេះ ហឹក ចេញទៅ»Tae ស្រែកតបវិញមុន នឹងអង្គុយយំបន្ត គេសន្មត់ក្នុងចិត្តហើយថាគេនឹងមិនចេញទៅរកអ្វីញ៊ាំឡើយជាពិសេសនឹងមិនចេញអោយប្រុសម្នាក់នោះឃើញមុខទេ
«អូយ៎...»ស្របពេលនោះរាងតូចក៏ខ្ទាតទៅម្ខាងក្រោយពេលដែលរាងក្រាស់ខំប្រឹងរុញទ្វារចូលមកខាងក្នុង
YOU ARE READING
"My Beloved Brother"
Fanfic"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"