"60"

482 31 0
                                    

Ep.60

_ទម្រាំតែធ្វើដំណើរមកដល់ផ្ទះវិញនាយ Jimin បើកឡានសឹងតែភ្លេចដកដង្ហើមព្រោះគេត្រូវប្រើពេលយូរក្នុងការជិះឡានចុះពីលើភ្នំវិញ។ មកដល់មុខផ្ទះភ្លាមនាយក៏ប្រញាប់បីត្រកងរាងកាយតូចចូលទៅខាងក្នុងសម្ដៅទៅកាន់បន្ទប់យ៉ាងលឿនដោយទឹកមុខគេកំពុងតែភ័យស្លន់ស្លោរយ៉ាងខ្លាំង

<Room>

_មកដល់បន្ទប់ភ្លាមនាយក៏ដាក់រាងកាយតូចអោយគេងនៅលើពូកហើយទាញយកប្រេងកូឡាដែល មាននៅថតតុក្បាលគ្រែមកឈ្លីនៅលើម្រាមដៃថ្នមៗ ហើយយកទៅញីនៅសៀតផ្ការាងតូចតិចៗហើយយកប្រេងកូឡានោះដាក់ក្បែរច្រមុះរាងតូច

«Tae...កុំបំភ័យបងអីបងសុំអង្វរ»ពេលដែលអ្នកម្ខាង ទៀតហាក់បីដូចជាស្លេកស្លាំងជាងមុន Jimin ក៏ ប្រញាប់ទុកប្រេងកូឡាវិញហើយឡើងទៅលើគ្រែក្បែររាងតូចហើយលើកគេដាក់កើយនៅលើទ្រូងខ្លួន រួចប្រើដៃឈ្លីបាតដៃរបស់រាងតូចអោយមានកម្ដៅ បន្តិច

«ដឹងខ្លួនឡើងមក Tae»Jimin បន្លឺឡើងទាំងសម្លេងញ័រហើយច្របាច់ដៃជើងរាងតូចខ្លាំងៗដើម្បី អោយរាងកាយរបស់គេមានឈាមរត់ល្អហើយអោយ មានកម្ដៅរួមរឹតខ្លួនខ្លះ

«អូយ៎..»សម្លេងថ្ងួចថ្ងូរដោយការឈឺចាប់របស់អ្នក ដែលសន្លប់យ៉ាងយូរនោះក៏បន្លឺឡើងបណ្ដាលអោយអ្នកដែលកំពុងតែមមាញឹកធ្វើសរសៃអោយរាងកាយតូចនោះរហ័សសម្លឹងមើល Tae ដែលគេងកើយលើទ្រូងគេនោះ

«អូនដឹងខ្លួនហើយ»ពេលនេះនាយប្រៀបដូចជាត្រូវរស់ឡើងវិញសារជាថ្មីពេលដែលឃើញរាងតូចចាប់បើកភ្នែកទាំងគូឡើងសន្សឹមៗ

«ឈឺក្បាល..ឈឺក្បាលណាស់»រាងល្អិតលើកដៃខ្ទប់ក្បាលខ្លួនហើយពោលឡើងទាំងចងចិញ្ចើមចូលគ្នា

«ចាំបងបន្តិចចាំបងយកថ្នាំអោយអូនលេប»អ្នកកម្លោះដាក់រាងកាយតូចអោយគេងលើគ្រែស្រួលបួលហើយស្ទុះស្ទាចេញពីបន្ទប់ចុះទៅខាងក្រោមយ៉ាងលឿនដើម្បីយកថ្នាំបំបាត់ការឈឺចាប់អោយ Tae បានលេប

_មួយសន្ទុះក្រោយមកទ្វារនៃបន្ទប់បានបើកឡើងបង្ហាញអោយឃើញរាងក្រាស់ឈានជើងចូលមកខាងក្នុងបន្ទប់ដោយក្នុងដៃមានកាន់បន្ទះថ្នាំរួមទាំងកែវទឹកមួយកែវសម្ដៅកាន់គ្រែគេង

&quot;My Beloved Brother&quot;Where stories live. Discover now