Ep.10
រសៀលបន្តិចស្រីស្អាតបបូរមាត់ក្រហមឆេះរួមទាំងរ៉ូបក្រហមឆ្អិនឆ្អៅឆែកភ្លៅសខ្ចីសុីគ្នានឹងស្បែក ជើងកែងចោតពណ៌ក្រហមបានបោះជំហានវែងៗ សម្ដៅទៅកាន់ការិយាល័យធ្វើការរបស់អគ្គនាយកនៃ The PJ Group
ក្រាក«ស្រីស្អាតបើកទ្វារចូលការិយាល័យធ្វើការរបស់អគ្គនាយក Park ដោយមិនគោះទ្វារអោយដំណឹងដល់អ្នកខាងក្នុងអោយដឹងសោះឡើយ»
«Luna..មានការអីមែនទេ?»កម្លោះសង្ហារដកភ្នែកចេញពីឯកសារសម្លឹងមើលនារីសុិចសុីស្រស់សោភា បោះជំហានចូលមករកគេ
«ខ្ញុំនឹកលោកនោះអីទើបមកលេងនឹងណា»Luna ដាក់ខ្លួនអង្គុយចុះនៅលើភ្លៅរាងក្រាស់មុននឹងលូកដៃក្រសោប.ករបស់គេជាប់
«ចង់បានអីបានមកផ្អែមល្ហែមខុសពីរាល់ដងបែប នេះ»Jiminអង្អែលភ្លៅសរលោងនាងចុះឡើងមិន ឈប់ហើយដៃម្ខាងទៀតក្រសោបចង្កេះនាងជាប់
«ចង់បានលោកនោះអី»Lunaខ្សឹបដាក់ត្រចៀកគេស្រាលៗហើយព្រួសខ្យល់ក្ដៅគគុកដាក់កញ្ចឹង.ក របស់គេ
«Luna ចាំយប់ខ្ញុំទៅរកនាងនៅ Condo ណា ឥឡូវខ្ញុំធ្វើការសិនព្រោះការងារមានច្រើនត្រូវធ្វើ»Jimin
«ចឹងក៏បានខ្ញុំអង្គុយចាំលោកតែសុំអង្គុយនៅលើភ្លៅរបស់លោកបានទេ?»Luna
«បានណាអង្គុយចុះខ្ញុំមិនប្រកែកឡើយស្រីស្អាត» គេថើបថ្ពាល់នាងមួយខ្សឺតហើយក៏លូកដៃបើកថតតុនៅខាងស្ដាំដៃដើម្បីយកឯកសារ
«ឈប់សិន Min?»Lunaទប់ដៃរាងក្រាស់ដែល ប្រុងបិទថតតុនោះវិញដោយភ្នែកសម្លឹងទៅកាន់ក្រដាសមួយមិនដក
«មានអីមែនទេ Luna?»Jimin
«ខ្ញុំសុំមើលក្រដាសនោះបានទេ?»នាងតូចចង្អុលទៅក្រដាសផ្ទាំងទំហំ A4 ដែលមានអក្សរជាច្រើនជួររួមទាំងមានសុីញ៉េនឹងស្នាមមេដៃរបស់ Jimin ហើយ នឹងត្រាក្រហមបោះជាប់នៅលើក្រដាសនោះ
«ហេតុអីក៏ចង់មើល? នាងមិនអាចមើលក្រដាសនេះ បានទេ»អ្នកកម្លោះថាហើយក៏រុញថតតុបិទវិញយ៉ាង លឿន
«ហេតុអីទៅ Min? ខ្ញុំគ្រាន់តែចង់ដឹងថាក្រដាស នោះជាក្រដាសអី លោកចាំបាច់លាក់បាំងខ្ញុំ?លោកធ្លាប់និយាយថាលោកស្រលាញ់ទុកចិត្តខ្ញុំហើយគ្រាន់ តែក្រដាសប៉ុណ្ណឹងលោកមិនអោយខ្ញុំមើលដែរ» Lunaបង្ហើរសម្លេងឡើងទាំងទឹកមុខជូរចត់របៀបមិនសុខចិត្តអីបែបនេះដែលជាហេតុធ្វើអោយអ្នកកម្លោះដកដង្ហើមធំមួយអឺស
YOU ARE READING
"My Beloved Brother"
Fanfic"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"