Plan to leave korea

662 49 1
                                    

Ep.22

<Hospital>

បន្ទាប់ពីចាកចេញពីផ្ទះអស់រយៈពេលជិត 10 នាទី មកទីបំផុតពួកគេក៏មកដល់មន្ទីរពេទ្យធំដែលនៅកណ្ដាលទីក្រុងសេអ៊ូលតែម្ដង។ Jimin ចុះពីលើឡានដោយក្នុងដៃបីត្រកងរាងកាយតូចជាប់ហើយក៏ ប្រញាប់រត់ចូលមន្ទីរពេទ្យយ៉ាងលឿនស្លេវ

«លោកគ្រូពេទ្យ!! ជួយគេផង»Jiminស្រែកផ្អើលមន្ទីរពេទ្យជាហេតុនាំអោយក្រុមគ្រូពេទ្យទទួលដឹងលឺហើយក៏ប្រញាប់យកគ្រែពេទ្យមកដាក់អ្នកជម្ងឺ

ពេលដែលក្រុមគ្រូពេទ្យរុញគ្រែពេទ្យមកដល់ហើយរាងក្រាស់ប្រញាប់ដាក់រាងស្ដើងនៅលើគ្រែ
ពេទ្យនោះមុននឹងដើរតាមគ្រែពេទ្យដែលមាន Tae នៅដេកលើនោះយ៉ាងញាប់ជើងឆ្មេរ បបូរមាត់ចាប់ ផ្ដើមញ័រទទ្រើតក្រោយពីឃើញរាងតូចកាន់តែស្លេកទៅៗ

«សាច់ញាតិសុំចាំនៅខាងក្រៅ»Doctor ប្រុសម្នាក់ បាននិយាយទៅកាន់រាងក្រាស់ដែលដើរតាមគ្រែរបស់រាងតូចសឹងតែចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ជាមួយទៅហើយ

«បាទ»Jiminឆ្លើយមួយម៉ាត់យ៉ាងខ្លីភ្នែកសម្លឹងមើលរាងតូចដែលត្រូវគ្រូពេទ្យរុញចូលក្នុង Emergency ឥតដកទៅណា

«ចៅហ្វាយ..អង្គុយសិនទៅ»Ethanដែលដើរតាម Jimin មិនឈប់នោះក៏ទាញរាងក្រាស់អោយអង្គុយចុះនៅលើកៅអីដែលមាននៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់

«Ethan ទៅបិទព័ត៌មានកុំអោយផ្សាយពីរឿងរបស់ Taehyung អោយសោះបើមានក្រុមហ៊ុនកាសែតណាហ៊ានចុះពីរឿងនេះរំលាយចោលអោយអស់គ្មានសល់ត្រូវធ្វើយ៉ាងណាបិទព័ត៌មានអោយជិតមិនអោយលេចលឺឡើយព្រោះវាអាចប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ Taehyung»ទោះជាក្នុងចិត្តភ័យក៏ដោយតែគេនៅតែមិនភ្លេចក្នុងការការពារកេរ្តិ៍ឈ្មោះរបស់ប្អូនគេ

«បាទចៅហ្វាយ..ចៅហ្វាយនៅទីនេះម្នាក់ឯងបានមែនទេ?»Ethan

«បាន ឯងទៅធ្វើការអោយរួចរាល់ទៅកុំអោយគេចុះផ្សាយព័ត៌មានទាន់»Jimin

«បាទ..លាសិនហើយចៅហ្វាយ»Ethan ងើបចេញពីកៅអីហើយក៏អោនគំនាប់ដាក់អ្នកជាចៅ
ហ្វាយបន្តិចរួចហើយបោះជំហានចេញទៅដោយទុកអោយ Jimin អង្គុយនៅមុខបន្ទប់សង្រ្គោះបន្ទាន់តែ ម្នាក់ឯង

&quot;My Beloved Brother&quot;Where stories live. Discover now