Ep.13
នាវេលាល្ងាចគ្រាដែលព្រះអាទិត្យបានអស្ដង្គតផុតបាត់ទៅជំនួសអោយព្រះចន្ទ័នោះអមដោយផ្កាយ តូចៗជាច្រើនរំលេចពន្លឺនៅក្បែរធ្វើអោយផ្ទៃមេឃកាន់តែស្រស់ស្អាតមួយកម្រិតទៀត រាងតូចដែលកំពុងតែគេងលង់លក់ក្រោយពីបញ្ចប់សង្រ្គាមក្ដៅគគុកនោះក៏ស្រាប់តែបើកភ្នែកឡើងភ្លាមៗនៅពេលដែលជំនោរដ៏ត្រជាក់ស្រេបបោកបក់មកកាត់ស្បៃរាត្រីមកប៉ះនឹងរាងកាយរបស់គេតែក៏មានអារម្មណ៍ថាត្រចៀករបស់គេលឺនូវសម្លេងដ៏សែនចម្លែកនៅក្នុងបន្ទប់នេះទើបធ្វើអោយរាងតូចរហ័សរេកែវភ្នែកទៅមើលប្រភពសម្លេង
រាងតូចត្រូវបើកភ្នែកធំៗក្រោយពីឃើញបង
ប្រុសរបស់គេនឹងស្រីស្អាតម្នាក់កំពុងតែមានអីៗជា មួយគ្នានៅលើសាឡុងក្នុងបន្ទប់នេះតែម្ដង ទឹកភ្នែករាងតូចក៏ច្រាលចេញមកភ្លាមៗនៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់ដេកជាមួយស្រីផ្សេងនៅ ចំពោះមុខ នៅផ្នែកខាងឆ្វេងចាប់ផ្ដើមឈឺឡើងអួលណែនស្ទះឈាមនៅនឹងកន្លែង អណ្ដាតឡើងរឹងគ្រ លាស់រកពាក្យសម្ដីមកនិយាយលែងចេញបងប្រុសគេលេងមួយក្បាច់នេះធ្វើអោយគេសឹងតែគាំងបេះ ដូងស្លាប់នៅមួយកន្លែង។ រាងតូចទ្រាំមើលទៀតមិន បានក៏យកភួយមកគ្របមុខលែងចង់មើលតទៀត ព្រោះមើលហើយវាមិនបានធ្វើអោយអារម្មណ៍គេ ច្រាសច្រាលចង់អោយ Jimin មកដឹកដៃទៅដេកជាមួយទេតែវាធ្វើអោយបេះដូងគេដាច់រហែកខ្ទេចឈឺដូចគេយកកាំបិតមកបុកទម្លុះឆៅៗយ៉ាងអញ្ចឹង«បងបញ្ឈឺខ្ញុំដោយរបៀបនេះមែនទេ?»Taeពោលឡើងនៅក្នុងចិត្តដៃខំប្រឹងខ្ទប់ត្រចៀកទាំងសងខាងកុំអោយលឺសម្លេងថ្ងូរដ៏គួរអោយខ្លាចនោះព្រោះគេមិនចង់គាំងស្លាប់ពេលនេះទេ ចំណែកឯ Jimin ពេលដែលដឹងថារាងតូចកំពុងតែយំហើយគេក៏លេចស្នាម ញញឹមចុងមាត់នៅលើផ្ទៃមុខភ្លាមៗគេមានបំណងចង់ធ្វើរឿងនេះជាមួយស្រីផ្សេងអោយរាងតូចឃើញពេញៗភ្នែកតែម្ដង
~1 hour Later~
កន្លងផុតទៅ 1 ម៉ោងសង្រ្គាមលើសាឡុងរវាងស្រីកំណាន់និង Jimin ក៏បានបញ្ចប់ទៅ ឯរាងតូចដែលសម្ងំក្នុងភួយនោះក៏យំឡើងហើមភ្នែកអស់ ហើយទោះចង់ស្រែកថាអោយបងប្រុសក៏បានត្រឹម តែស្រែកឡើងក្នុងចិត្តព្រោះគេគ្មានសិទ្ធហាមឃាត់ នូវអ្វីដែល Jimin ធ្វើទេ គេមិនសូវឈឺបើសិនជា Jimin ធ្វើរឿងនេះជាមួយស្រីផ្សេងនៅកន្លែងផ្សេងតែមិនមែនចំពោះមុខគេ
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"