Sorry for always bother you:)

606 48 0
                                    

Ep.20

ក្រោយពីរាងតូចចេញទៅផុតរាងក្រាស់ក៏ ប្រញាប់រើសយកនាឡិកាដែលជ្រុះនៅលើកម្រាល ឥដ្ឋមកមើលហើយក៏ឃើញថាវាបែកខ្ទេចលែងចេញ រូបរាងដើមទៅហើយ

«សុំទោស..បងសុំទោស»Jiminពោលឡើងតិចៗទាំងកែវភ្នែកសម្លឹងមើលនាឡិកានោះឥតដកទៅ ណានេះបើសិនជានាឡិកានេះជានាឡិកាដែលគេ ទិញខ្លួនឯងគេមិនខឹងទេតែដោយសារតែនាឡិកានេះសង្សារចាស់របស់គេអោយគេជាកាដូក្នុងថ្ងៃកំណើត របស់គេទើបគេខឹងដល់ថ្នាក់នេះ

«បងសុំទោស»រាងក្រាស់ពោលឡើងទាំងអួលដើម.កដៃអង្អែលនាឡិកានោះឥតឈប់មុននឹងយកវាដាក់ក្នុងប្រអប់វិញទាំងដែលរបស់នោះបែកបាត់ទៅហើយ

Jimin ទុកដាក់នាឡិកានៅកន្លែងដើមហើយគេក៏ដើរទៅរៀបចំខ្លួនបានស្អាតបាតទើបគេដាច់ចិត្តចេញទៅមើលការងារនៅកាសុីណូ។

<Next Day>

ព្រះអាទិត្យរះឡើងខ្ពស់កប់មេឃបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់បំភ្លឺលោកាអោយមានរស្មីស្រស់ បំព្រងព្រមទាំងបំភ្លឺដល់សត្វលោកទាំងឡាយដែល មានជីវិតលើផែនដីអោយទទួលយកបាននូវថ្ងៃថ្មី ឥទ្ធិពលពន្លឺព្រះអាទិត្យមានអំណាចយ៉ាងខ្លាំងខ្លាដែលជាហេតុធ្វើអោយរាងតូចដែលគេងលង់លក់នៅលើ ពូកត្រូវបើកត្របកភ្នែកឡើងយឺតៗទទួលយកថ្ងៃថ្មីយ៉ាងវេទនាកាយ

«ហឹម»Taeរើបម្រាស់ថ្នមៗមុននឹងលើកដៃមកបាំង មុខគេចពីពន្លឺព្រះអាទិត្យ ដៃម្ខាងក៏ទាញនាឡិកាលើតុមកមើលហើយក៏ឃើញថាពេលនេះវាម៉ោង 9 ជាងទៅហើយ

«នេះខ្ញុំដេកស្ពឹកដល់ថ្នាក់នេះឬ?»Taeងើបអង្គុយទាំងឈឺពេញខ្លួនឯក្បាលក៏ឈឺមិនស្ទើរដែរអាច និយាយបានថាស្ពឹកក្បាលតែម្ដង

«ពិតមែនហើយរកទៅទិញនាឡិកាអោយបងប្រុសអោយហើយ»Taeថាហើយក៏ស្ទុះចុះពីគ្រែហើយកាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក រៀបចំខ្លួនអោយស្អាតព្រោះគេត្រូវចេញទៅផ្សារ ទំនើបដើម្បីទិញនាឡិកាថ្មីអោយបងប្រុសរបស់គេ

រំលងផុតទៅប្រហែល 40 នាទីជាងរាងតូច ងូតទឹករៀបចំខ្លួនហើយបានយ៉ាងស្អាតបាតសមជា ប្រុសសង្ហារដូចដែលគ្រប់គ្នាសរសើរគេមែន។

&quot;My Beloved Brother&quot;Where stories live. Discover now