Ep.64
_Jimin នៅអង្គុយសំណេះសំណាលពីនេះពីនោះជាមួយនឹងប្អូនស្រីរបស់ខ្លួនរហូតដល់ថ្ងៃរាងជ្រេបន្តិចទើបពួកគេបញ្ចប់ការសន្ទនាគ្នាដោយនាងតូចក៏លា Jimin ត្រឡប់ទៅវិញព្រោះនាងមកអង្គុយក៏យូរដែរ។
«បងប្រុស!! អូនទៅវិញហើយណា កុំភ្លេចនាំបងថ្លៃទៅចូលរួមពិធីមង្គលការរបស់អូននិង Felix ផង ណា»នាងតូចងើបឈរពេញកម្ពស់ដោយមិនភ្លេចយកកាបូបមកកាន់នឹងដៃមុននឹងនិយាយពាក្យលា ទៅកាន់អ្នកជាបងប្រុស
«ហឹម...ទៅចុះធ្វើដំណើរដោយសុវត្ថិភាពណា» Jimin លើកដៃអង្អែលសក់រលោងនាងថ្នមៗដោយក្ដី ស្រលាញ់ក្នុងឋានៈជាប្អូន
«ចាស៎»នាងញញឹមស្រស់ដាក់គេមុននឹងបោះជំហានចេញទៅដោយមាន Jimin ជាអ្នកជូនដំណើរនាងពីក្រោយរហូតដល់មាត់ទ្វារចេញ
_ក្រោយពេលដែលហ្វីឡាងចាកចេញផុតបាត់ទៅ នាយ Jimin ក៏ទាញទ្វារផ្ទះបិទហើយក៏រត់ទៅជាន់ ខាងលើយ៉ាងលឿនដើម្បីមើលថា Tae ពេលនេះកំពុងតែធ្វើអីមិនដឹងថាជាពេលនេះអង្គុយមួរម៉ៅក្នុង ចិត្តដល់ណាហើយទេ។
<Room>
_គ្រាន់តែរាងក្រាស់រុញទ្វារចូលបន្ទប់ភ្លាមនាយក៏ រហ័សលើកដៃខ្ទប់ច្រមុះបង្ការក្លិនស្រាដែលសាយ ភាយពេញបន្ទប់នោះមកប៉ះនឹងច្រមុះខ្លួនឯកែវភ្នែកទាំងគូក៏សម្លឹងរកមើលរាងតូចតែក៏មិនឃើញលឺតែ សម្លេងបើកទឹកក្នុងបន្ទប់ទឹកទើបអាចអោយគេដឹងថា Tae កំពុងនៅក្នុងបន្ទប់ទឹក
«មានរឿងស្អីអញ្ចេះ»Jimin ដើរចូលក្នុងបន្ទប់ដោយ មិនភ្លេចទាញទ្វារបិទហើយក៏ដើរទៅជិតគ្រែគេងបណ្ដាលអោយគេប្រទះឃើញដបស្រាបីបួនដបតម្រៀបគ្នាក្បែរគ្រែ
ក្រាក«ទ្វារនៃបន្ទប់ទឹកក៏បើកចំហរយ៉ាងធំបង្ហាញអោយឃើញរាងតូចមុខក្រហមរងាលដូចត្រូវភ្លើងដុតនោះកំពុងតែឈរទប់ទ្វារបន្ទប់ទឹកទាំងខ្លួននៅឈរ
មិនចង់ត្រង់»«Tae...អូនកើតអី?»នាយរហ័សដើរទៅរករាងតូចដែលឈរទ្រេតទ្រោតក្បែរទ្វារបន្ទប់ទឹកនោះមុននឹង ទាញដៃគេចេញមកអាចអោយគេដឹងដល់ក្លិនស្រា លាយឡំនឹងក្លិនខ្លួនក្រអូបរបស់រាងតូចសាយភាយប៉ះដល់ចុងច្រមុះគេភ្លាមៗ
YOU ARE READING
"My Beloved Brother"
Fanfiction"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្រង់ម្នាក់ក្លាយទៅជាមនុស្សវិកលចរិតដោយសារតែទទួលរងសម្ពាធផ្លូវចិត្តព្រមទាំងការគាបសង្កត់ពីមនុស្សដែលខ្លួនស្រលាញ់"