"Who are you?"

752 49 0
                                    

Ep.9

ព្រឹកព្រលឹមស្រាងៗនៃថ្ងៃថ្មីភ្លៀងធ្លាក់មក សស្រិចៗទៅលើស្លឹកឈើពណ៌ខៀវស្រងាត់អោយ មានសំណើមតាមដោយខ្យល់រសាត់បក់មកផើយផាត់រំលងមកប៉ះដល់ស្បែកទន់រលោងរបស់រាងកាយតូចដែលគេងលងលក់នៅលើគ្រែ King Size ដែលរចនាបទឡើងមកដោយភាពសុីវីល័យមានតម្លៃរាប់មុឺនដុល្លារ។ ត្របកភ្នែកតឹងៗព្យាយាមបើកទទួលយកថ្ងៃថ្មីបូករួមនឹងអាកាសធាតុនាពេលព្រឹកនេះ

«អូយ៎..ឈឺក្បាល»រាងតូចព្យាយាមងើបអង្គុយហើយយកដៃទះក្បាលខ្លួនថ្នមៗបណ្ដេញការឈឺចាប់មុននឹង បើកភ្នែកអោយស្រឡះសម្លឹងមើលជុំវិញខ្លួនហើយទទួលដឹងថាទីនេះមិនមែនជាបន្ទប់ដែលខ្លួនធ្លាប់គេងរឹតតែមិនមែនជាបន្ទប់ដែលធ្លាប់មាននៅក្នុងភូមិគ្រឹះដែលគេរស់នៅរាល់ថ្ងៃ

«ខ្ញុំនៅឯណា?»Taeពោលឡើងតិចៗមុននឹងឈាន ជើងចុះដាក់ទៅលើឥតការ៉ូហើយដើរទៅបើកទ្វាររានហាលសម្លឹងមើលទេសភាពខាងក្រៅផ្ទះហើយក៏ឃើញថាកន្លែងនេះមិនមែនជាភូមិគ្រឹះរបស់បងប្រុសគេទេ នៅទីនេះសម្បូរទៅដោយរុក្ខជាតិបៃតងដាំឡើងស្កេសស្កាស់នៅជុំវិញបរិវេណផ្ទះបូករួមនឹងសួន ផ្កាដ៏ស្រស់ស្អាតនៅខាងក្រោយផ្ទះមើលទៅពិតជា គួរអោយចង់រស់នៅមែនទែនតែរាងតូចឆ្ងល់ថាគេមកទីនេះបានយ៉ាងម៉េច?

«ប្លែកណាស់ យប់មិញមានរឿងអីកើតឡើងទៅ ហេតុអីក៏ខ្ញុំមកនៅទីនេះ»Taeសួរខ្លួនឯងហើយព្យាយាមនឹករករឿងយប់មិញតែនឹកមិនឃើញគេ សន្លប់ពេញមួយយប់ការចងចាំក៏រសាត់បាត់អស់រលីង

ក្រាក«សម្លេងទ្វារបន្ទប់ក៏បើកឡើងបង្ហាញអោយឃើញបុរសប្លែកមុខម្នាក់ចូលមកដោយដៃមានកាន់ថាសអាហារ»

«អ្នកប្រុសអាហារ»បុរសម្នាក់នោះនិយាយឡើងដោយទុកអាហារពេលព្រឹកនៅលើតុធ្វើអោយរាងតូចជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់? អ្នកប្រុស? នេះស្គាល់គ្នាពីកាល?

«លោក..ហេតុអីក៏ខ្ញុំនៅទីនេះ? ហើយហេតុអីក៏ លោកស្គាល់ខ្ញុំឬក៏លោកជាពពួកអាចោរចាប់ចម្រិត មនុស្សប្លន់យកលុយ?»នឹកឃើញដល់រឿងចាប់
ចម្រិតរាងតូចក៏ឈរជិតវាំងននហើយក្ដាប់កំណាត់វាំង ននជាប់របៀបភ័យខ្លាច

"My Beloved Brother"Where stories live. Discover now