I know It hurts but I'm used to it

702 50 0
                                    

Ep.14

      Jimin អង្គុយបង្ហុយផ្សែងបារីទៅតាមខ្យល់ អាកាសនាពេលព្រឹកទាំងកែវភ្នែកសម្លឹងមើលផ្ទៃ មេឃដែលមានព្រិលធ្លាក់ចុះមកតិចៗនោះ ឃើញព្រិលធ្លាក់ធ្វើអោយអ្នកកម្លោះនឹកឃើញដល់មនុស្ស ម្នាក់ដែលតែងតែឆុងទឹកសូកូឡាក្ដៅអោយគេផឹករៀងរាល់ពេលដែលដល់ខែធ្លាក់ព្រិល។ អ្នកកម្លោះអោនមុខចុះទប់អារម្មណ៍មិនអោយក្ដុកក្ដួលឡើយគេខាំមាត់បណ្ដេញរឿងរ៉ាវអតីតកាលចេញពីខួរក្បាលអោយអស់មុននឹងងើបមុខឡើងសម្លឹងមើលផ្ទៃមេឃ

«អូនសុខសប្បាយទេ?»Jiminញញឹមស្រាលបង្កប់ នូវភាពសោកសៅពេលនឹកឃើញដល់នារីដំបូង ដែលគេស្រលាញ់មនុស្សស្រីតែម្នាក់គត់ដែលធ្វើ អោយគេស្គាល់នូវស្នេហាហើយក៏ស្គាលនូវការឈឺ ចាប់ដំណាលគ្នា

គ្រីង គ្រីង«សម្លេងទូរសព្ទ័រោទិ៍ឡើងកាត់ផ្ដាច់គំនិត របស់អ្នកកម្លោះអោយចាប់អារម្មណ៍នឹងទូរសព្ទ័គេវិញ»

«ហាឡូ»Jiminយកទូរសព្ទ័មកផ្អឹបនឹងត្រចៀកហើយរងចាំស្ដាប់ការឆ្លើយតបពីអ្នកម្ខាងទៀត

«សួស្ដីលោក Park ខ្ញុំជា Juni អ្នកគ្រប់គ្រងរបស់ ប្អូន Tae»Juniបន្លឺឡើងយ៉ាងគួរសមដាក់អ្នកកម្លោះ

«មានការអី?»Jimin

«ប៉ុន្មានថ្ងៃនេះគឺប្អូនTaeមិនឃើញមកក្រុមហ៊ុនសោះតើគេមានរឿងអីទៅលោក Park ដឹងទេ?»Juni

«ព្យួរការងារគេមួយរយៈទៅ»Jiminឆ្លើយហីៗធ្វើដូចគ្មានរឿងអីកើតឡើង

«ហេតុអីទៅលោក Park?»អ្នកម្ខាងទៀតសួរឡើង ទាំងភ្ញាក់ផ្អើល

«គេឈឺ»Jimin

«តើខ្ញុំអាចសុំជួបប្អូន Tae និយាយរឿងព្យួរការងារ នេះបានទេលោក Park?»Juni

«ចាំបាច់ដែរឬអ្នកនាង Juni?»Jiminលើកចិញ្ចើមម្ខាងឡើងទាំងមានអារម្មណ៍ថាធុញទ្រាន់នឹងខ្សែម្ខាងទៀត

«គឺថាខ្ញុំចង់ដឹងអោយច្បាស់ពីរឿងនេះ ណាមួយប្អូន Tae កំពុងតែមានប្រជាប្រិយភាពក្នុងប្រទេសបើសិន ជាព្យួរការងារមួយរយៈនោះគ្រប់គ្នានឹងឆ្ងល់»Juni

«ប្រជាប្រិយភាពវាសំខាន់ជាងជម្ងឺឬយ៉ាងម៉េច?មិនចង់អោយគេព្យួរព្រោះតែចង់បានមុខមាត់ក្រុមហ៊ុន មែនទេ»Jimin

"My Beloved Brother"Where stories live. Discover now