PART 1 : មានការងារឲ្យធ្វើ

18.9K 823 10
                                    

នៅក្នុងទីក្រុងសេអ៊ូលជាកន្លែងដែលមានមនុស្សជាច្រើន រស់នៅ និងមានការងារធ្វើធ្វើរៀងៗខ្លួន ។ ក្រឡែកមក មើលក្រុមគ្រួសារត្រកូលJeonវិញជាគ្រួសារដែលមានមុខ មាត់ក្នុងសង្គមអ្នកណាៗក៏បានស្គាល់ដែរព្រោះគ្រួសារនេះ ជាម្ចាស់ក្រុមហ៊ុនមុខជំនួញធំជាងគេនៅក្នុងទីក្រុងនេះ ។ ហើយគ្រួសារនេះក៏មានកូនប្រុសបងដែរត្រូវកាន់កាប់វា ជំនួសទៀតផងបច្ចុប្បន្ននេះកូនប្រុសបងម្នាក់នោះមាន អាយុ25ឆ្នាំហើយចរឹកចាស់ទុំគួរសមដែរហើយគេមានឈ្មោះថា Jeon Jungkook ។

" ប៉ាម៉ាក់...មានការអីទាំងព្រឹកមែនទេ " JK ចុះមកខាងក្រោមដោយឃើញប៉ាម៉ាក់របស់គេអង្គុយលើសាឡុង សម្លឹងមើលមកគេមិនដាក់ក៏កើតចិត្តឆ្ងល់

" ឆ្នាំនេះកូន25ឆ្នាំហើយណា " Mrs.Jeon និយាយទាំងមានស្នាមញញឹមជាប់ដដែលដើម្បីបញ្ជាក់ឲ្យកូនដឹងថាគេ មានអាយុច្រើនហើយ

" បាទ! កូនដឹងហើយ... " JK

" ដឹងល្អហើយ...ប៉ាចង់ឲ្យឯងរៀបការដើម្បីបានគ្រប់គ្រង ក្រុមហ៊ុនបន្តពីប៉ា " Mrr.Jeon គ្រាន់តែនិយាយរឿងនេះ ភ្លាមនាយក្រាស់ចាប់ផ្ដើមមានអារម្មណ៏មិនល្អភ្លាមៗតែម្ដង មិនដឹងថាវាយ៉ាងម៉េចទេគេមិនចូលចិត្តសោះឡើយ

" កូនថាកុំទាន់គិតរឿងនេះអីល្អជាង " JK

" មិនបានទេ! ប៉ាបាននិយាយជាមួយខាងគេរួចហើយកូន ស្រីគេក៏ល្អទៀតផង " Mrr.Jeon នៅតែព្យាយាមនិយាយ ដដែលគាត់ចង់ឲ្យកូនបានមនុស្សល្អយកមកថែទាំគ្នា

" ហឹម...ប៉ាម៉េចក៏ដឹងថាគេល្អ " JK

" យើងរើសឲ្យមិនខុសទេ...បន្តិចទៀតគេមកហើយចាំនាំ គ្នាទៅដើរលេងឲ្យបានស្និតស្នាលផង " Mrr.Jeon

" ប៉ាខំម្លេះ? បើខ្ញុំមិនពេញចិត្តហើយនៅតែនិយាយដដែល ទៀត...ហឺយ " JK ធ្វើជាមិនចូលចិត្តទាំងទឹកមុខធុញថប់ជាខ្លាំងមនុស្សមិនដែលជួបគ្នាផងមកចាំឲ្យរៀបការអ្នកណា ទៅព្រមទៅសម័យនេះហើយនៅមកចាំបង្ខំទៀត ><

" ហាមឯងប្រកែក... " Mrr.Jeon និយាយទាំងទឹកមុខប្រកដប្រជាគាត់មិនបាននិយាយលេងទេណាបែបនេះហើយកុំចង់ប្រកែកអីល្អជាងវាមិនបានផលទេ ។ នាយដោយធុញពេកក៏ងើបចេញទៅខាងក្រៅបាត់ដោយ មិនបាននិយាយអ្វីទៀតនោះទេទោះនិយាយក៏ប៉ាគេនៅតែ បែបនេះដដែលនាំតែឈ្លោះគ្នាទេ...

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now