ភាគ: ០២

3.3K 108 7
                                    


បន្ទប់ក្រោមដីមានតែភាពងងឹតសូន្យសុង យប់យន់ រំលងអាធ្រាត្រទៅហើយ កែវភ្នែកមូលក្រឡង់សម្លឹងមើលទៅលើដំបូលគុកងងឹត ដែលមានដាបដំណក់ទឹកស្រក់ចុះមកតក់ៗ នាងតូចហ្វីឡាអង្គុយឱបក្បាលជងង្គង់ ពេបមាត់យំសម្រក់ទឹកភ្នែកស្ងៀមស្ងាត់ ស្រណោះខ្លួនឯង ពេលវេលាក្រឡាប់ចក្រ ត្រឹមរយះពេលដ៏ខ្លី បានផ្លាស់ប្តូរជីវិត ក្មេងស្រីដូចជារូបនាង មកជួបរឿង មិនគួរឱ្យជួបចង់ស្រែកប្រាប់ពិភពលោកនេះថា នាងពិបាកទ្រាំក្នុងពិភពងងឹតនេះណាស់ ។

" ហ្អឹក!! ប៉ា!! ប៉ានៅទីណា ហ្វីខ្លាច ហ្វីឃ្លានណាស់ " គុកក្រោមដីមានច្រើនដង្ហែរគ្នា ក៏ប៉ុន្តែវាមានជញ្ជាំងខ័ណ្ឌចែកមិនឱ្យមើលគ្នារំលង ទៅម្ខាងបាន មានត្រឹមប្រហោងមាត់ទ្វាមួយប៉ុណ្ណោះ នាងអង្គុយឱបក្បាលជងង្គង់ យំសោកសង្រេងម្នាក់ឯង ទោះយំស្រែករកឳពុកជួយយ៉ាងណា ក៏គាត់ជួយនាងមិនបានដែរ នាងអង្គុយ
ត្រមោងត្រមែង កណ្តោចកណ្តែងតែម្នាក់ឯង ក្នុងពិភពសូន្យសុងគ្មានពន្លឺ ក្តោបពោះស្រេកឃ្លានអាហារ ក៏គ្មានអ្នកណាមកយកឱនាងញ៉ាំដែរ ។

" ហ្អឹកៗ ស្រេកទឹកណាស់ " មុននេះត្អូញត្អែរឃ្លានអាហារ ឥលូវបំពង់កខាងលើទាមទារទឹកមកផឹកផ្សើម ព្រោះអត់ទឹកដាច់បាយមកជាច្រើនម៉ោងហើយ ក្រោយគេយកនាងមកឃុំឃាំង ទុកចោលនៅគុកងងឹតនេះ ចិត្តមួយនឹករលឹកដល់លោកប៉ា ធ្លាប់គេងឱបប៉ាគេងលើគ្រែដែលមានពូកទន់ល្មើយ ញ៉ាំអាហារឆ្ងាញ់ៗ ក៏ប៉ុន្តែពេលនេះ ខុសស្រឡះ ពេលវេលាបានប្តូរផ្លាស់អស់ ។

ខ្លួនជាប់ទៅដោយធូលីដី សម្ពត់ដាច់រហែក អង្គុយឱបក្បាល
ជងង្គង់លើក្រដាសឡាំដាច់រហែក ជាកំណាត់ៗ ជីវិតនាងនៅពេលនេះរស់មិនស្មើរនិងស្លាប់ វ័យទើបតែអាយុ១៦ឆ្នាំ ក៏មកជួបរឿង
មិនល្អក្នុងជីវិត ត្រូវទទួលរ៉ាប់រង ដោះបំណុលជំនួសឱពុក តទៅមិនដឹងថានាងត្រូវឆ្លងកាត់អ្វីទៀតទេ ក្តីសង្ឃឹមចង់ចេញទៅមើលថ្ងៃរះ ក៏គ្មានលទ្ធិភាព ព្រោះជាក់ស្តែង ជញ្ជាំងគុក ជាប់ទៅដោយ
ស្លាកស្នាមដាមឈាម វាយប្រហា ដូចវាយសត្វធាតុ គ្រាន់តែ
ស្រមៃក៏គួរឱ្យខ្លាចដែរ ។

រាងតូចអង្គុយសញ្ជឹងគិត តែម្នាក់ឯង នឹកគ្រាមានលោកប៉ា
តំណក់ទឹកភ្នែករមៀលចុះមក ដោយមិនដឹងខ្លួន អង្គុយសម្លឹងមើលចានបាយដែលមានធូលីដី ពីងពាងរុំជិត បែកគំនិតនឹកឃើញចង់ផឹកទឹកនាងក៏ក្រោកងើបឡើងដើរទៅជិតចានបាយនោះ រួចលើកវាមកឱបក្រសោប ផ្លុំធូលីចេញ ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Nơi câu chuyện tồn tại. Hãy khám phá bây giờ