ភាគ: ៨៤

765 52 18
                                    

បន្ទាប់ពីបានឆាតឆ្លើយឆ្លង រវាងបុរសមិនស្គាល់មុខ នៅក្នុងវីឆាតរួចមកហ្វីឡា បិទទូរស័ព្ទដាក់លើតុ មុននិងផ្ទៀងរាប់ចន្លោះម៉ោង
នៃចាកចេញ ពីលើកោះមួយនេះ ទៅជួបមនុស្សជាទីស្រឡាញ់ដែលនាងនឹក រលឹករាល់ថ្ងៃ ការចាកចេញនេះនាងពុំបានរុញរាចិត្តនោះទេ នាងសុខចិត្តលួចចាកចេញ យ៉ាងស្ងៀមស្ងាត់ បើទោះជាស្វាមីនាង ឬដឹងតាមក្រោយក៏ដោយ រឿងនិងទៅជាបែបណាក៏នាងលែងមានអារម្មណ៍ថា សោកស្តាយស្រណោះ ជាមួយជីវិត
ដែលប្រៀបដូចជាព្រះនាងម្ចាស់ កន្លងមកនេះដែរ នាងសម្រេចចិត្តឈានជើងចេញ ដោយមិនវិលត្រឡប់ បកក្រោយចាត់ទុកថារឿងកន្លង ត្រឹមជាវាសនាកម្ម របស់នាង បានជួបនិងបុរសសម្អប់ម្នាក់នេះទៅចុះ ស្វាមីគ្រាន់តែជាអ្នកដទៃ ពុំជាប់ឈាមជ័រ តែនាងមិនអាចជ្រើសយកស្វាមីខ្លួន ទាំងចោលឳពុកជាអ្នកមានគុណបំណាច់
ខំចិញ្ចឹមបីបាច់នាង ដោយកម្លាំងញើសឈាម បាននោះទេ ហ្វីឡាគិតបណ្តើរអង្អែលផ្ទៃពោះប៉ោង ដែលលេចជាទម្រង់បណ្តើរ ចិត្ត
អាណិតកូនទាំងពីរបស់នាង ត្រូវបែកពង្រាត់ពីឳពុករបស់ពួកគេ តែនាងគ្មានជម្រើសឡើយ បើទោះជាយ៉ាងណាក៏ដោយនាងសន្យាថានិងមើលថែពួកគេ ឱ្យបានល្អ ពួកគេជាបេះដូងមួយចំណែកនៃជីវិតរបស់នាង ខណៈតំណក់ទឹកថ្លាៗ ក៏ហូរស្រក់មកមិនដឹងខ្លួន ចេញពីប្រឡង់ភ្នែក មូលក្រឡង់។

នាងគួតែសប្បាយចិត្តក្នុងកាចាកចេញមួយនេះ តើហេតុអ្វីនាងមានអារម្មណ៍ថាខ្លាចរអាទៅវិញ? មកដល់ចំណុចនេះ នាងមានតែសង្ឃឹមនិងលើកទឹកចិត្តខ្លួនឯង តែប៉ុណ្ណោះ ក្រោយពីបានជួបជាមួយនិងលោកប៉ានាងរួច នាងត្រូវបំភ្លេចរឿងគ្រប់យ៉ាងចោលនៅលើកោះនេះ ទៅសាងជីវិតថ្មីជាមួយកូននាងព្រមទាំងលោកប៉ានាង ជាលក្ខណះគ្រួសារតូច ពោពេញដោយក្តីសុខសុភមង្គល។

គាប់ជួនយ៉ុនហ្គីមិននៅផ្ទះ ក៏ជាឱកាសល្អដែល ហ្វីឡានាងអាច
ចាកចេញបាន យ៉ាងងាយស្រួល តែអ្វីដែលសំខាន់នោះនាងកំពុងរិះរកវិធីធ្វើយ៉ាងណា ឱ្យអ្នកនៅក្នុងផ្ទះលម្ហែរួមទាំងអង្គរក្សយាមខាងមុខផ្ទះ កុំឱ្យពួកគេមានការសង្ស័យ លើរូបនាងបាន
ហ្វីឡាដើរចុះ ដើរឡើងក្នុងបន្ទប់ កំពុងរិះរកវិធីចាកចេញ នាងរឹតតែមិនអាចខលពឹងពាក់ ជីមីននិងជុងហ្គុកបាន ព្រោះពួកគេជាបងប្អូននិងគ្នា បើនាងបកស្រាយរឿងទាំងនេះ ប្រាប់ពួកគេ ក៏ពួកគេមិនជឿនាងដែរ នាងក៏មិនអាចគេចផុត ពីកន្ត្រាប់ដៃស្វាមីសម្អប់នាងបានដដែល អាចនិយាយថានាងនៅក្មេងខ្ចី ក៏ថាបានតែនាងស៊ូពុះពារឧបគ្គទាំងឡាយ ដោយខ្លួនឯង ឱ្យតែបានរួមរស់ក្បែអ្នកមានគុណរបស់នាងដូចដើម រំពេចនោះនាងតូច ស្រាប់តែនឹកឃើញគំនិតមួយ យ៉ាងណានាងសុខចិត្ត ប្រថុយប្រថាន មួយគ្រាសិនបើអូសបន្លាយពេលយូរ នាងអាចនិងខកការណាត់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora