២ថ្ងៃកន្លង...រឿងមិនល្អដែលបានកើតប៉ុន្មាថ្ងៃមុន ទៅលើអ៊ែនឌី ធ្វើឱ្យយ៉ុនហ្គីមិនស្រណុកចិត្តសោះ បង្ខំនាំខ្លួននាងគេចចេញពីកូរ៉េមួយរយះសិនទិសដៅនៃការហោះហើរព្រឹកនេះ គឺសំដៅទៅទីក្រុងសុីដនីយ៍ ប្រទេសអូសស្ត្រាលី ក៏ប៉ុន្តែយ៉ុនហ្គីមិនបានភ្លេច ការខ្វល់ខ្វាយពី
កូនបំណុល ជាប់ឃុំឃាំងនៅបន្ទប់គុកងងឹតក្រោមដីដូចគ្នា
មុនចាកចេញ ត្រូវប្រាកដចិត្តថាការងាររបស់គេគឺច្បាល់លាស់មិនបង្ករជាការរាំងស្ទះដំណើរ ការចាកចេញទៅក្រៅប្រទេស
លើកនេះ ៖" ៣ថ្ងៃទៀតយើងនិងត្រឡប់មកវិញ " មុនចាកចេញយ៉ុនហ្គីបានផ្តែផ្តាំរ៉ាហ្វាយ ច្បាស់លាស់ តាមមើលយាមកាមបន្ទប់ក្រោមដី
ឱ្យបានជាប់លាប់ ហាមមិនឱ្យកូនបំណុលលបលួច គេចខ្លួនទៅបាន ព្រោះខ្លួនប្រហែលជាត្រូវទៅអូស្ត្រាលីកំឡុងរយះពេលបីថ្ងៃ ទើបត្រឡប់មកវិញ ។" តាមសប្បាយចាហ្វាយ ជូនព័រធ្វើដំណើរដោយសុវត្តិភាព "
" ឯងដឹង ថាអ្វីគួរត្រូវធ្វើ "
" ទុកចិត្តបានទាន រ៉ាហ្វាត់និងមិនធ្វើឱ្យចាហ្វាយខកបំណង " ទៅក្រៅប្រទេសលើកនេះ ចាហ្វាយនាយ មិនបាននាំរ៉ាហ្វាត់ទៅជាមួយទេ គឺមានអង្គរក្សជួរមុខពិសេសក្រុមផ្សេង ទៅជាមួយព្រោះនេះមិនមែនទៅដើម្បីមុខជំនួញ គឺទៅក្នុងគោលបំណង
នាំអ៊ែនឌីទៅផ្ញើរម្ចាស់តូច រ៉ាហ្វាត់បានញញឹមឱនគំនាបគោរព្ធ
ចាហ្វាយនាយ រុញទ្ឡានវាបិទឱ្យគាត់មុនចាកចេញ ។" ចេញឡានទៅ " បុរសមានអំណាច លើកវ៉ែនតាខ្មៅមកពាក់អង្គុយគងអន្ទាក់ខ្លា ដូចមិនខ្វាយខ្វល់ពីអាកប្បកិរិយាចម្លែកៗរបស់នាយជំនិត គ្រាន់តែញញឹមចុងមាត់ អង្គុយស្ងៀមស្ងាត់ បង្គាប់ឱ្យអង្គរក្សចេញឡាន ពីវិមាន ។
ក្រោយឡានស្ព័រពណ៌ខ្មៅ ចាកចេញទៅផុត ជាពេលវេលាអំណោយផលសម្រាប់រ៉ាហ្វាត់ បំណងធំមួយរបស់គេគឺចង់ជម្លៀសខ្លួនហ្វីឡាចេញពី បរិវេនវិមានមួយនេះ នាយកំលោះដើរប្រញ៉ាប់ប្រញាលចូលវិមាន សំដៅទៅផ្ទះបាយយ៉ាងលឿនរហ័ស រួចបន្លឺហៅម៉ែដោះ ៖
" ម៉ែដោះ ម៉ែដោះ "
" អ្នកប្រុសធំចេញទៅហើយហ្អេស? "

YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...