ធ្វើដំណើរតាមកប៉ាល់ប្រមាណ៤៥នាទី ទើបមកដល់កោះផ្ទាល់ខ្លួន
ដោយមានកូនចៅ រងចាំទទួលមុខផ្ទះលំហែ ជាប់កាសុីណូរបស់ខ្លួន
យ៉ុនហ្គីបីត្រកង កាយតូចល្អិត ចុះពីលើកប៉ាល់ភ្លាម ឃើញថា
អការៈនាងតូច ដូចជាមិនអំណោយផលសោះ ទន់ខ្សោយជាង
ព្រឹកមិញទៅទៀត ក៏ចោទសួរទៅកាន់ស្រីតូចដែលនៅ
ក្នុងរង្វង់ដៃ ៖" នាងកើតអី បាត់មាត់ឈឹងអ៊ីចឹង? " ចុះពីលើកប៉ាល់មកហ្វីឡា
បាត់មាត់ឈឹង ជ្រប់មុខនិងដើមទ្រូងមាំកក់ក្តៅរបស់ខ្លួន រាង្គកាយ
ទន់ល្អូក មិនស្រដីមួយម៉ាត់ ។" ខ្ញុំមានអារម្មណ៍ដូចជាចង់វិលមុខ ចង់រកក្អួតយ៉ាងម៉េចមិនដឹងទេ " នាងបើកភ្នែកព្រឹមៗ តបសំដីនាយកំលោះវិញ នាងមានអាការៈពិបាកនិងនិយាយចេញមកខ្លាំងណាស់ ចេះតែចង់ទល់ក៎ចង់
ក្អួតចង្អោរ តែក្អួតមិនចេញ ដ៏តែសោះ។" មកពីនាងពុលរលកសមុទ្ទទេដឹង? យើងបីនាងទៅសម្រាកក្នុងបន្ទប់ " ចូលដល់បរិវេនក្នុងផ្ទះ លំហែ បម្រុងនិងដើរឡើង
សំដៅទៅបន្ទប់គេទៅហើយ តែត្រូវបង្អាក់ ដំណើរ មានកូនចៅក្រោមបង្គាប់ អ្នកបម្រើ រងចាំទទួល ស្វាគមន៍លោកម្ចាស់
រួចជាស្រេច នៅច្រកទ្វាផ្ទះ ។[ ស្វាគមន៍លោកម្ចាស់និងម្ចាស់ស្រី ] អ្នកបម្រើក្នុងផ្ទះលំហែចូលខ្លួនមកឱនគោរព្ធលោកម្ចាស់ របស់ពួកគេ ក្រោយដឹងដំណឹងថាលោកម្ចាស់ មកលើកោះ នៅថ្ងៃនេះ។
" ហ្អឹម!! ត្រៀមស៊ុបប៉ូវកម្លាំងនិងបបរផង តែហាមធ្វើបបរពីសាច់បង្គា រួមទាំងថ្នាំបំបាត់ពុលរលក រៀបចំរួច យើងនិងចុះមក
ក្រោមវិញ " ប្រុសកំលោះបង្គាប់បញ្ជារ អ្នកប្រើក្នុងផ្ទះលំហែឱ្យរៀបចំតាមអ្វីដែលខ្លួនត្រូវការ ក្នុងចិត្តកំពុងព្រួយបារម្មណ៍ចំពោះ
អាការៈស្រីតូច។" ចា៎ស លោកម្ចាស់ " អ្នកបម្រើស្រី២នាក់ ដែលនៅប្រចាំការ
ផ្ទះលំហែទីនេះ ទទួលបញ្ជាពីម្ចាស់ខ្លួន ក៏រួចរូតរះធ្វើស៊ុបប៉ូវកម្លាំងតាមអ្វីដែលលោកម្ចាស់ប្រាប់ ឯនាយកម្លោះក៏បីស្រីតូចឡើងទៅលើបាត់ ។ក្រោយពីម្ចាស់ប្រុសឡើងទៅបាត់អ្នកមម្រើស្រី២នាក់ដែលនៅ
ក្នុងផ្ទះលំហែរនេះ លួចនិយាយដើមលោកម្ចាស់ នៅផ្ទះបាយខាងក្រោយ ។
![](https://img.wattpad.com/cover/269767596-288-k56012.jpg)
VOUS LISEZ
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Roman d'amourមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...