ភាគ: ៦០

1.8K 81 10
                                    

ពេលយប់...

នៅផ្ទះលម្ហែ ជាប់មាត់សមុទ្ទ សភាពស្ងាត់ជ្រងំ មួយព្រឹកហើយ នាងតូចបានទៅឈរ អើតមើលខាងមុខផ្ទះរហូត នាងផ្ទៀងមើលទ្រនិចនាឡិការ ដាក់ព្យួរនៅនិងជញ្ជាំងផង ដើរចុះឡើងពេញផ្ទះផង ទោះគេងក៏មានអារម្មណ៍ មិនស្ងប់ស្រួល ធុញថប់ក្នុងខ្លួន មានអាម្មណ៍ចម្លែក យ៉ាម៉េចក៏មិនដឹង ប្រៀបដូចជាមនុស្សសេដបាត់ កំពុងបង់ស្នេហ៍ហា ត្រូវភាគីម្ខាងទៀត សុំចែកផ្លូវអ៊ីចឹង នាងតូចគេងស្រងូត្រងាតលើសាឡុង សុខៗនាងក៏ចាប់ផ្តើមកើត អាការៈដូចលើកមុន ៖

" អ៊ួក!! អ៊ួក!! " ហ្វីឡារត់យ៉ាងលឿនទៅផ្ទះបាយ ក្អួតចង្អោរនៅឡាបូរលាងចាន ប្រឹងក្អួតមកចេញ តែទឹកប៉ុណ្ណោះ ដល់ថ្នាក់បងឆយរត់មកពីសួនខាងមុខ ជួយគ្រានាង ប្រុងតែនាំឡើងទៅបន្ទប់គេវិញហើយ តែនាងបដិសេធ។

" អ្ហឹម!! មិនអីទេបង ខ្ញុំគេងលើសាឡុងបានហើយ ខ្ញុំចាំយ៉ុនហ្គី
ប្រហែលជា២ម៉ោងទៀត គេនិងមក " នាងតូចលើកដៃឡើង
ជាសញ្ញា ថានាងអូខេ ទើបទប់ខ្លួនដោយមានបងឆយជួយគ្រាមកគេងនៅលើសាឡុង បន្តរងចាំ បុរសកំពូលស្នេហ៍។

" ញ៉ាំស៊ុបក្តាម ក្តៅៗទ្រាប់ពោះសិនទេ ទម្រាំតែលោកម្ចាស់មកដល់ អាចជាយូទៀតណា មើលចុះម្ចាស់ស្រី ស្ទើរតែគ្មានកម្លាំងទៅហើយ " បងឆយយកកន្សែង មកផ្តិតជួយជូតញើសនៅលើថ្ងាសនាងតូច មានបំណងចង់ ឱ្យនាងញ៉ាំស៊ុបក្តាម ទ្រាប់ពោះសិនបើសិន ជាអង្គុយរងចាំយ៉ុនហ្គី អាចជាយប់ជ្រៅ ទើបត្រឡប់មក គាត់ប្តូរជានិយាយកុហសមួយពេល ទាំងអ្នកក្នុងផ្ទះគ្រប់គ្នា គេបានដឹងរួចមកហើយកាលពីយប់មិញ មានរឿងអ្វីកើតឡើងខ្លះ មានតែនាងហ្វីឡាម្នាក់ប៉ុណ្ណោះ ដែលគេងលក់ ស្កប់ស្គាល់តែម្នាក់ឯង។

" ចា៎សបង ញ៉ាំក៏បាននិងសុំទឹកក្រូចច្របាច់មួយកែវផងដូចជា
ចង់ញ៉ាំរបស់ជូរ យ៉ាងម៉េចទេ ទាំងដែលឈឺក្រពះសោះ " ហ្វីឡាមិនប្រកែកតវ៉ា នាងព្រមធ្វើតាមបងឆយ ណា៎មួយខ្លួនក៏ដូចជាល្ហិតល្ហៃខ្លះដែរ បើយ៉ុននហ្គីដឹង រឹតតែព្រួយបារម្មណ៍ អានតែពាក្យពេច៍ដែលគេសរសេ ក្នុងក្រដាសណូត កាលពីព្រឹកមិញចុញ គេព្រួយ
បារម្មណ៍អំពីនាងខ្លាំងណាស់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now