ភាគ: ៨៧

786 48 3
                                    

មកទល់ថ្មើរនេះម៉ោង២:០០យប់ រំលងអធ្រាត្រទៅហើយ កូនចៅក្រោមបង្គាប់របស់លោកម្ចាស់មីន ទាំងអស់ កំពុងមមារញឹក ក្នុងការតាមរកនាងតូចហ្វីឡា ជាម្ចាស់ស្រីរបស់ពួកគេ តាមបណ្តោយដងឆ្នេរសមុទ្ទឆ្លងទៅដល់កោះមួយទៀត ជាប់គ្នានិងកោះ
យ៉ុនហ្គីដោយមាន សំកាអនុញ្ញតពីម្ចាស់កោះថ្មីនៅទីនោះ ទើបតែមកកាន់កាប់ បំណងតាមរកនាងម្តុំនោះ ក៏មិនភ្លេចចូលសួរ ប្រជាជនដែលរស់នៅលើកនោះផងដែរ អង្គរក្សយ៉ុនហ្គីខ្លះ ចូលទៅភូមិធម្មជាតិតាមរកនាងតូចគ្រប់ ទីកន្លែងនៃផ្ទះប្រជាជនលើកោះ សូម្បីតែលោកអជ្ញាធម៌ ក៏ចូលរួមក្នុងសហសការ ក្នុងកាស្វែងរកនាងតូចដែរ។

ចំណែកយ៉ុនហ្គីបើកឡាន មើលតាមជំនៀរភ្នំជាប់កោះមកដល់
កំពង់ផែ មិនដឹងថាប៉ុន្មានត្រឡប់ ហើយនោះទេ តែលទ្ធិផលគឺទទេស្អាត បាត់ស្រមោលនាងពុំឃើញ ដ៏តែសោះ សូម្បីតម្រុយបន្តិចក៏មិនមាន នាយកំលោះ បើកចូលទៅក្នុងកំពង់ផែម្តងទៀត សាកសួរកម្មករលើកអីវ៉ាន់នៅទីនោះ ក្រែងលោបានឃើញនាង ចម្លើយពួកគេគឺបានត្រឹមគ្រវីក្បាល តបចម្លើយថាមិនបានឃើញនាង បើទោះនាយកំលោះ ដករូបថតបង្ហាញពួកគេក៏ដោយ ចុងក្រោយយ៉ុនហ្គីដើរចេញពីកំពង់ផែ សំដៅទៅឆ្នេរខ្សាច់លុតជង្គង់ក្រាបយំខ្សឹបខ្សួលនិងខ្សាច់សមុទ្រ តែម្នាក់ឯងដូចមនុស្សបាត់បង់សតិ ។

រ៉ាហ្វាត់បានបញ្ជាឱ្យអង្គរក្សទាំងអស់ ចូលមកជួបជុំគ្នានៅ
កំពង់ផែ ដែលកន្លែងចុងក្រោយនៃកាបាត់ខ្លួនរបស់ម្ចាស់ស្រីពួកគេ
ហើយសុំសិទ្ធ ពីម្ចាស់កំពង់ផែឆែកកាមេរ៉ាមើល ក្រុមដែលនៅសល់ចេញអូបរតាមរកមើលជុំវិញទីនេះម្តងទៀត នាយផ្ទាល់ក៏ពិបាកចិត្តណាស់ដែរ លើកទី១ហើយ ដែលចាហ្វាយជួបរឿង
រញ៉េរញៃក្រឡាប់ចក្រដូចឆ្នេះ នាយសុខចិត្តនៅឈរមើលចៅហ្វានាយរបស់ខ្លួន យំក្រាបនិងខ្សាច់សមុទ្ទពីចម្ងាយ បន្ទាប់មករ៉ាហ្វាត់
បានដើរចេញ ទៅខលទូរស័ព្ទ ប្រាប់ទៅអ្នកប្រុសមីនរបស់គេជាដំណឹង ឱ្យគាត់តាមជួយរកបន្តទៀតនៅថ្ងៃស្អែក ពេលរ៉ាហ្វាត់បង្វិលខ្លួន បែរមកវិញស្រាប់តែបាត់ ស្រមោលចៅហ្វាយនាយខ្លួន នាយភិតភ័យ ញាប់ញ័រអស់ទាំងខ្លួនប្រាណ មនុស្សបាត់មួយរកមិនឃើញផង មកថែមបន្ទុក បាត់មួយទៀត នាយងាកឆ្វេងស្តាំ ទៅឃើញយ៉ុនហ្គីដើរចុះទៅទឹកសមុទ្ទ សល់មិនប៉ុន្មានម៉ែត្រទៀតនោះទេត្រូវលិចមនុស្ស ចូលទឹកសមុទ្ទហើយ រ៉ាហ្វាត់ក៏ស្រែក
ពីចម្ងាយ ភ្លាត់សំឡេង ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora