ភាគ: ៩៦

1K 69 9
                                    

១សប្តាហ៍កន្លងទៅ...

រយះពេល ពេញមួយសប្តាហ៍ យ៉ុនហ្គីទើបតែកម្រើកខ្លួន អាចក្រោកដើរបានធម្មតាវិញ ព្រោះគ្រូរពេទ្យ បានអនុញ្ញាត ឱ្យនាយចេញពីមន្ទីពេទ្យបានហើយ តែនាយត្រូវតែថ្នមខ្លួន ហាមធ្វើការងារណាដែលប៉ះពាល់ដល់ កាប្រើប្រាស់កម្លាំងធ្ងន់ ក្នុងមួយរយះ ពេលនេះ ក្រោយពីយ៉ុនហ្គីត្រូវបាន អនុញ្ញាត ឱ្យចេញពីមន្ទីពេទ្យបាន នាយកំលោះ ក៏មកមើលថែភរិយាវ័យក្មេង ទាំងយប់ទាំងថ្ងៃមានត្រឹមតែដៃម្ខាង ដែលអាចប្រើការបាន ការមើលថែភរិយាដោយជូតសម្អាតខ្លួននាង ជាមួយទឹកក្តៅឧណ្ហៗ អង្គុយអានសៀវភៅរឿង
និទានឱ្យនាងស្តាប់ ជួនកាលលើកប្រអប់ដៃនាង មកអង្អែលថើបផ្តិតជាច្រើនសារ ទទឹងរងចាំថ្ងៃនាងភ្ញាក់ ដឹងខ្លួនមក វិលត្រឡប់មកជាហ្វីឡា ជាភរិយាតូច គួឱ្យយស្រឡាញ់លាញ់ ដូចកាលពីមុន។

" កុំគេងបែបនេះយូរពេក បងនឹកសំឡេង របស់អូន ក្រោកមកវាយបងមក ក្រោកមកស្តីថា បងមកណា ជេរបងមក អូនស្តាប់ឮដែរឬអត់? " យ៉ុនហ្គីក្រសោបម្រាមដៃតូច ភ្ជាប់ដោយសេរ៉ូម មកផ្អឹបជាប់ថ្ពាល់ និយាយជាមួយនាង ចង់ឱ្យនាងក្រោកឡើងមកឈ្លោះស្តីថាឬជេរគេ ក៏បានដែរ គេទទួលស្គាល់ ថាខ្លួនគេខុស នាយគ្រាន់ចង់ឮសំឡេង ស្រួយស្រែស របស់ភរិយា ទឹកភ្នែកកូនប្រុសហូរ
ស្រក់ចុះមក មិនដាច់ ចិត្តអាណិតភរិយា នៅពេលឃើញនាង គេងស្ងៀមតែមួយកន្លែង ដូច្នេះ។

" កូនអូនកម្រើកទៀតហើយ គេចង់ឱ្យអូនឆាប់ភ្ញាក់ដឹងខ្លួន ដូចជាបងដែរ បងសន្យានិងមិនធ្វើឱ្យអូនយំ ជាលើកទី២ទេ បងសូមស្បថបងនិងបកស្រាយរឿងគ្រប់យ៉ាង ឱ្យអូនយល់ណា " ម្រាមដៃមាំវាសដំណក់ទឹកភ្នែកលើផែថ្ពាល់ចេញ មុននិងដាក់ដៃទៅប៉ះផ្ទៃពោះប៉ោង របស់ភរិយា មានកូនតូចទាំងពីរ កំពុងតែកម្រើកដូចជាឮរាល់អ្វីដែលលោកប៉ា របស់គេ កំពុងតែនិយាយ ឆ្លងឆ្លើយជាមួយនិងអ្នកម្តាយ យ៉ុនហ្គីញញឹមខ្សោះ ទើបអង្គុយ រៀបរាប់បន្តទៀតតែម្នាក់ឯង។

" សឺត!! ឆាប់ក្រោកមកព្រះនាងម្ចាស់រ បស់បង អូនដាច់ចិត្តឱ្យប្រុសចាស់ម្នាក់នេះ អង្គុយមើលរាង្គកាយអូន គេងស្ងៀមតែម្នាក់ឯងតើមែនទេ? " នាយកំលោះ ក្រោកឡើងមកថើបថ្ងាសភរិយាមួយដង្ហើម នៅតែបន្តហៅនាងឈ្មោះនាងដដែល ដង្ហោយហៅរហូតដល់នាងដឹងខ្លួន ភ្ញាក់មករកសភាពដើមវិញ គេនិងទទួលកំហុសគ្រប់យ៉ាង ដែលគេបានធ្វើខុស លើនាង ប្រហារដល់ផ្លូវចិត្តនាងកន្លងមកខណៈ ការសន្ទនាជាមួយរាង្គកាយ គេងស្ងៀម ក៏មានសំឡេងគោះទ្វារ បន្ទប់សម្រាកបន្លឺឡើង ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Tahanan ng mga kuwento. Tumuklas ngayon