រាងតូចញញឹមគ្រវីក្បាលហួសចិត្តនិងសំដី របស់បុរសបេះដូងទឹកកក នាងទុកសំបុត្រនោះលើតុ រួចប្តូរអាវសឺមីនៅលើខ្លួនចេញយកអាវឃ្លុំមកពាក់ រួចរាល់បម្រុងថាចូលបន្ទប់ទឹកងូតទឹក តែសារ៉ាបានគោះទ្វា ហៅនាងតូចទៅងូតទឹកនៅអាងទឹកក្តៅខាងលើដំបូលវិមាន ព្រោះនាងបានរៀបចំរួចជាស្រេច
ដើម្បីឱ្យហ្វីឡាស្រង់ទឹក នៅទីនោះ នាងខានងូតទឹកមកពីបីថ្ងៃដែរ ហើយក្លិនខ្លួនប្រហែលជាមិនល្អដូចយ៉ុនហ្គីថាអ៊ីចឹង ព្រោះជើងនាងនៅឈឺ មិនហ៊ានប៉ះទឹក ៖" មានការអ្វី អ្នកនាងតូចអាចហៅខ្ញុំបាន " សារ៉ាកាន់ថាសផ្កាកុលាបស្រស់មកដាក់លើមាត់អាងទំហំធំ មានប្រទាក់ក្រឡាដោយស្បៃរាត្រីពណ៌ស ពីខាងលើ មានដុតទៀនក្រអូប បញ្ចេញក្លិនក្រអូបសាយភាយ បរិយាកាសល្អ ខុសប្លែកពីអាងទឹកក្នុង បន្ទប់យ៉ុនហ្គីឆ្ងាយ ។
" អគុណបងស្រី ក្រអូបណាស់ ខ្លួនខ្ញុំស្អុយដល់ថ្នាក់តាចាស់នោះដៀលថាស្អុយ តើមែនទេ តាចាស់សម្អុយ " ក្រោយសម្លឹងមើលការរៀបចំអាងទឹកក្តៅដ៏ស្រស់ស្អាតមួយនេះ សម្រាប់នាងស្រង់ទឹក មិនចាំយូរហ្វីឡាដោះអាវឃ្លុំចេញ បន្សល់តែកាយអាក្រាត អង្គុយផ្អែកមាត់អាង ក្បង់ទឹកមកហឹតស្រស់ក្លិន រួចងាកទៅយកផ្កាស្រស់ បាចលើទឹកក្នុងអាង ចំពេលដែលខួរក្បាលនឹករលឹកដល់បុរសមុខងាប់ ប្រាប់ថានាងមានក្លិនខ្លួនមិនល្អ ហ្វីឡា
រអ៊ូង៉ូវៗតែម្នាក់ឯង ក្បង់ទឹកដាក់លើកាយសខ្ចីញញឹម
រីកមុខរីកមាត់មានក្តីសុខ ។" ហ្អឹម...ស្រួលខ្លួនណាស់ ពេលបានងូតទឹកបែបនេះ " នាងលេងទឹកក្នុងអាងដូចកូនក្មេង ទទះជើង លើកចុះឡើង បាច់ស្រទាប់ផ្កាកុលាបទៅលើផ្ទៃទឹក កាន់តែច្រើន បិទភ្នែកដកដង្ហើមស្រូបក្លិនចំហាយទឹក ក្រអូបសាយភាយ ខណៈនោះដែរ ក៏មានម្រាមដៃមាំមានសរសៃ ក្រសោបចង្កេះនាងពីក្រោយ ៖
" សឺត!! សឺត!! ស្អុយណាស់ ជើងបាត់ឈឺហើយហ្អេស?
ទើបមកងូតទឹកបាន " សំណួរគេសួរ ដូចធ្វើពើ មិនដឹងរឿងអ៊ីចឹង
បន្ទាប់មកច្រមុះស្រួចត្រដុសញីញក់ ថើបកញ្ចឹងក បន្តប្រដេញមកដល់ផ្នែកស្មាសខ្ចី ទន់ល្មើយសង្កត់ថែថើបខ្សឺតខ្សត់!!ស្រង់ក្លិនពិដោរ ក្រអូបដូចផ្កាឡាវេនដឺ ក៏ប៉ុន្តែប្រុសកំលោះចូលចិត្តនិយាយផ្តឺផ្តង ញ៉ោះស្រីតូច ចំណែកដៃរបស់គេកំពុងអង្អែលក្បាលពោះរាបស្មេបស់នាង ម្ខាងទៀតត្រដុសដើមដៃនាងជាមួយសាប៊ូដុសខ្លួន ។

ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...