ភាគ: ៨៥

837 60 11
                                    

ឡានស្ព័រ កំពុងបើកបរ ដោយអង្គរក្សយ៉ុនហ្គី បានឆ្ពោះសំដៅទៅការដ្ឋានសាងសង់រីស៊ត របស់លោកម្ចាស់មីន ត្រូវបានបើឆ្លងកាត់កំពង់ផែ ជាប់មាត់ឆ្នេរសមុទ្ទ នាងតូចហ្វីឡា បើទោះជាចំណាំផ្លូវពុំបានច្បាស់លាស់ល្អ យ៉ាងណានាងអាចនៅចាំបានខ្លះដែរថា
ឡាននិងបើកឆ្លងកាត់ផ្លូវចូលកំពង់ផែ ពេលនោះនាងតូចបាន
បន្លឺសំដីសួរទៅ កាន់អង្គរក្ស ៖

" បងជិតដល់កំពង់ផែរឬនៅ? " ហ្វីឡាអង្គុយបាំងខាងក្រោយ
បើកកញ្ចក់ មើលទេសភាពខាងក្រៅ ទំនងដូចជាកៀកជិតដល់
កំពង់ផែ ដែរហើយ ទើបនាងចោទសួរទៅអង្គរក្ស។

" កំង់ផែនៅខាងមុខម្ចាស់ស្រី តែទិសដៅពួកយើងត្រូវ
ទៅការដ្ឋានទេទាន " នាយកំលោះជាអង្គរក្សតបសម្តីនិងម្ចាស់ស្រីខ្លួន ដោយមិនបានចាប់អារម្មណ៍ និងសំណួត អ្នកសួរសោះបន្តបើកឡានទៅមុខធម្មតា។

" បងយកបាយប្រអប់ ទៅការដ្ឋានមុនទៅណា យ៉ុនហ្គីគាត់បានណាត់ខ្ញុំឱ្យទៅជួបនៅមាត់ឆ្នេរក្បែរកំពង់ផែនេះឯង បងចតឡានឈប់ខាងមុខផ្លូវចូលនោះទៅ " ឃើញថាមិនប៉ុន្មានម៉ែត្រទៀតដល់កំពង់ផែនាងតូចដាច់ចិត្តកុហសបង្វែងដានអង្គរក្ស មួយពេល
ដោយបាន លើកឈ្មោះយ៉ុនហ្គីមកជាអាង។

" តែលោកម្ចាស់នៅការដ្ឋានទេតើ ម្ចាស់ស្រី អូខេចាំខ្ញុំចតខាងមុខ
ក៏បានដែរ ម៉ោងប៉ុន្មានម្ចាស់ស្រីត្រឡប់ទៅផ្ទះវិញ ខ្ញុំនិងបានមក
ទទួលបាទ " នាយកំលោះជ្រួញចិញ្ចើមឆ្ងល់ ថាលោកម្ចាស់ខ្លួនគាត់នៅការដ្ឋាន មមាញឹកនិងការងារខ្លាំងណាស់ ហេតុអ្វីមានពេលណាត់ជាមួយម្ចាស់ស្រី ទៅជួបទាំងកណ្តាលថ្ងៃត្រង់បានដែរ បន្ទាប់មក នាយកំលោះបាន បន្ថយល្បឿន អែបឡានទៅឈប់កៀនចញ្ចើមផ្លូវ អនុញ្ញាត ឱ្យនាងតូចបានចុះពីឡាន តែនាយបានសួបញ្ជាក់ទៅ កាន់ម្ចាស់ស្រីក្រែងលូត្រូវការ ឱ្យខ្លួនមកទទួល ក្រោយបាយថ្ងៃត្រង់រួច ។

" មិនអីនោះទេ ហ្វីទៅជាមួយយ៉ុនហ្គី និងបងរ៉ាហ្វាត់ ក៏បាន
ហ្វីនៅទីនេះរហូតដល់ល្ងាច បងគ្រាន់តែឆៀងយកបាយប្រអប់ទៅ
ការដ្ឋាន រួចបងត្រឡប់ទៅផ្ទះវិញចុះ អគុណបង " អារម្មណ៍ភ័យ
ផងអរផង ព្រោះតែនាងខ្លាចអង្គរក្សចាប់បាន ថានាងកំពុងនិយាយកុហស ខំប្រឹងនិយាយសំដែង ធ្វើដូចជាយ៉ុនហ្គីណាត់ជួប ពិតមែន រហូតដល់អង្គរក្សជឿ សំដីនាង ព្រមឱ្យនាងចុះពីឡានតាមការស្នើសុំ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Dove le storie prendono vita. Scoprilo ora