លោកម្ចាស់មីន ឈរនៅស្តង់លក់បង្អែម ឈរពិចារណា មួយសន្ទុះ
ហើយ រកនឹកបង្អែមមួយមុខណាដែលល្អ សម្រាប់ស្ត្រីមានផ្ទៃពោះអាចញ៉ាំបាន លោកប៉ាថ្មីថ្មោង ម្នាក់នេះ ពុំសូវយល់ដឹងពីរបបអាហារស្ត្រីមានផ្ទៃពោះ ប៉ុន្មានទេ ក៏ព្រោះមិនទាន់ បទពិសោធន៍ ក៏មិនមានពេលគ្រប់គ្រាន់ ទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យបានល្អិតល្អន់ នៅឡើយ ប្រហែលជារងចាំរហូតដល់ពោះ នាងបាន៣ខែសិន ទើបនាយនាំហ្វីឡាទៅពិនិត្យផ្ទៃពោះ នៅជេជូ ។" សួរស្តីអ៊ំស្រី ខ្ញុំចង់យកបង្អែមមួយប្រអប់ តែមិនយល់ថាបង្អែមណាដែលល្អញ៉ាំ សម្រាប់ស្ត្រីមានផ្ទៃពោះ និងយកការ៉េម
សូកូឡាពីប្រអប់តូចទៀត " យ៉ុនហ្គីឈរសញ្ជឹងគិតនៅខាងមុខស្តង់បង្អែម ដោយក្រឡេកភ្នែកមើល ប្រភេទនៃបង្អែម ធម្មតានាង
កម្ររចូលចិត្តណាស់ អ្វីដែលចូលចិត្តញ៉ាំ ជាគេនោះគឺនាងចូលចិត្ត
សូកូឡា និងប្រភេទ របស់ដែលមានប័រ តែនៅតំបន់កោះមិនមែន
ផ្សាទំនើប ក្នុងការទិញរបស់ ដែលខ្លួនចង់បានឡើយ។" ទិញសម្រាប់ភរិយា ញ៉ាំមែនទេលោកក្មួយ? " អ៊ំស្រីម្នាក់នោះបានសួរទៅកាន់ យ៉ុនហ្គីវិញ ដោយទឹកមុខញញឹម រស់រាយរាក់ទាក់
ដាក់នាយកំលោះ។" បាទ នាងអង្គុយធ្វើម៉ក់ៗ ខាងនោះ " នាយកំលោះញញឹមតបគាត់ វិញរួច ចង្អុលប្រាប់អ៊ំស្រីឱ្យ សម្លឹងមើលទៅកូនក្មេង ដែលអង្គុយធ្វើមុខដូចចង់ រកយំក៏ដោយសារ ទាមទារញ៉ាំបង្អែម។
" អូ៎ហ៌!! ញ៉ាំបង្អែមផ្លែឈើគ្រប់មុខទៅល្អ លាយសណ្តែកខ្លះបន្ថែម
វាជំនួយច្រើន ញ៉ាំមួយប្រអប់បានហើយណា ញ៉ាំផ្អែមពេលយប់អាចធ្វើឱ្យកូនឆាប់ថ្លោស ចាំអ៊ំហ្វ្រីទឹកដូងក្រអូបឱ្យមួយផ្លែទៀតណា៎ ល្អពេលសម្រាលកូន ទើបតែឃើញលោកក្មួយម្នាក់ទេ ចេះយកចិត្តទុកដាក់ លើភរិយាដែលកំពុងមានមានផ្ទៃពោះ " អ៊ំស្រីក្រឡេកមើលតាមដៃយ៉ុនហ្គី ចង្អុលទៅគាត់ញញឹមរួចងាកមករៀបខ្ចប់បង្អែមដល់នាយកំលោះ និងថែមរបស់ជាច្រើនទៅឱ្យអ្នកកំលោះ ដោយលើកសរសើរគេចេញ មើលថែភរិយាបានល្អណាស់។" បាទអ៊ំស្រី អត់ទោសអ៊ំជាអ្នកភូមិទីនេះ ដែរមែនទេខ្ញុំដូចជា
ចំណាំមិនអស់ បើខ្ញុំសួរទៅខុសសូមកុំប្រកាន់ណា៎ " អ៊ំស្រីម្នាក់នេះតែងខ្លួនគាត់សាមញ្ញ នាយមកលើកោះមួយរយះហើយតែមិនប្រសព្វ ជួបគាត់សោះ គ្រាន់តែគេចង់ដឹងថាគាត់ រស់នៅក្នុង
ភូមិនេះទេ?
KAMU SEDANG MEMBACA
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romansaមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...