ភាគ: ៦៧

1.4K 73 7
                                    

ហ្វីឡាបញ្ចេញស្នាមញញឹម លើផ្ទៃមុខ ស្របពេលដើរដល់បង្គោល
សរសរ សងខាង មានចងផ្កាកុលាប ជាមួយនិងរូបថតរបស់
នាងធ្លាក់សំយាលចុះមក ដៃស្រលូនលូកចាប់ មកកាន់មើលទាំងលួចអស់សំណើច ក្នុងចិត្ត គេតាមទៅលួចថតនាងពីពេលណា៎? សម្បូដោយរូបថតពេលនាងគេងលក់ ទាំងអស់ និងរូបបថតពេលនាងគេងឱបគេ ក៏មានដែរ មិនដឹងថារាល់ ពេលនាងគេលក់ គេតែងតែលួចថតរូប នាងទុកបែបនេះមែនឬ? វាច្រើនសន្លឹកណាស់ ពេលនាងមើលហើយ កើតអារម្មណ៍អៀនប្រៀននិងខ្លួនឯង ព្រោះរូបថតចុងក្រោយ គេលួចប៊ឺតបបូរមាត់នាង ខណៈពេលនាងគេងលក់ រូបថតដែលចងទម្លាក់ចុះមក ទាំងនេះមិនក្រោមជាង១០០សន្លឹកទេ សន្លឹកនីមួយៗ មានសរសេថ្ងៃខែពេលថត ច្បាស់លាស់ណាស់។

នាងតូចដើរបន្ត មកតាមភ្លើងទៀន និងអំពូលភ្លើងបំភ្លឺ ដែលដាក់ផ្លិបផ្លេតរហូតផុតមកដល់ជិតមាត់ទឹក មានផ្កាកុលាបក្រហមដែលរោយពាសពេញ លើឆ្នេរខ្សាច់ជារូបបេះដូង ដាក់ភ្លើងទៀនកណ្តាល ជាអក្សរសរសេថា ស្វាគមន៍ ម៉ាមីហ្វីឡា ហេតុអីគេ
ពូកែរៀបចំម្លេះ ងាកទៅជ្រុងម្ខាងទៀត ឃើញមានតង់មួយដូចជាបម្រុងទុកគេងយប់ឡើង មើលផ្កាយជាមួយគ្នាអ៊ីចឹង ចំណែកជិតកន្លែងដែលនាងកំពុងតែឈរនេះ គឺមានតុអាហារ ឌីន័រជាមួយគ្នា គ្រប់ជុងជ្រោយ ការដេគ័រឡើង រៀបចំដោយមានផ្កាកុលាបស្រស់រំលេច បែបទាក់ទាញអារម្មណ៍ បង្ករបរិយាកាសរ៉ូមែនទិច ធ្វើឱ្យនាងនាងមានក្តីសុខ ផ្លូវចិត្តជាខ្លាំង។

" យ៉ុនហ្គីលោកនៅឯណា៎? គេមកហើយ កុំទុកគេចោលម្នាក់ឯង
គេខ្លាចណា៎ ចង់លេងបិទពួនមែនទេ? អាតាកញ្ចស់យ៉ុនស៍ "
ហ្វីឡា ងាកសម្លឹងមើលឆ្វេងស្តាំ ឱនមើលប្រឡោះស្បៃសវែង
តែមិនឃើញស្រមោល យ៉ុនហ្គីសោះឡើយ នាងឈរមួយកន្លែងបែបទៅសមុទ្ទ ស្រែហៅនាយកំលោះ លាន់ឮជាច្រើនដង រហូត
មានអារម្មណ៍ចម្លែក ទីនេះមានតែនាងម្នាក់ឯង ខ្យល់បក់ល្ហៀកៗ
ព្រឺរោមនាងខ្លាចណាស់ បើទោះជាមានភ្លើង បំភ្លឺក៏ដោយតែពេលនេះម៉ោង១០:០០យប់ទៅហើយ អ្នកណាមិនខ្លាច។

" សឺត!! នៅទីនេះបាទ អ្នកណាហ៊ាន ទុកស្រីក្មេងចោល តែឯងនោះ កុំខ្លាចអី " ម្រាមដៃមាំសម្បូដោយសសៃ មួយគូរបានស៊កចូលមក ឱបចង្កេះកាយតូច ពីក្រោយឆ្មក់ថើបសៀតផ្កានាងមួយខ្សឺត ស្រូបក្លិនក្រអូបផ្អែម ចូលក្នុងសួតមួយដង្ហើម ទើបស្រដីឡើងក្បែរត្រចៀកនាងតូច ដោប្រើភាសារផ្អែមស្រទន់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora