ប្រទេសអូស្ត្រាលីអាហាពេលល្ងាច សម្រាប់អ្នកថ្លៃថ្នូរ នៅក្នុងភោជណីយដ្ឋានមួយកន្លែងក្នុងទីក្រុងសុីដនីយ៍ លោកជំទាវចនកំពុងសំណេះសំណាលជាមួយ មិត្តភ័ក្ក ដែលរួមជាសមាជិកក្នុងសមាគមន៍លើកកម្ពស់ស្ត្រី បាននាំកូនស្រីមានរូមសម្ភស្សល្អឆើតឆាយ មកប្រកេនដល់កន្លែង លោកជំទាវចនសម្លឹងមើលនាងតូចមិនដាក់ភ្នែក ញញឹមពេញចិត្ត និងកិរិយាមាយាទកូនលោកជំទាវម្នាក់ទៀត នៅចំពោះមុខ
ខណៈនោះ ប្រុសកំលោះសង្ហា កម្ពស់១.៨០សង់ទីម៉ែត្រ
ចូលខ្លួនមក ៖" ជុប!! សួស្តីបាទ ខ្ញុំជុងហ្គុកកូនប្រុស លោកជំទាវចន " បុរសសម្បូរស្នេហ៍ នាមជាព្រាននារីកំពូលសង្ហា បន្ទន់ជងង្គង់ប្រគល់ផ្កាស្រស់មួយបាច់ទៅនាងតូច ជាគូរណាត់របស់ខ្លួនរួចចាប់ដៃនាងមកថើបដោយមិនផ្តល់ដំណឹងជាមុន ងើបមុខមកវិញថែមទាំងលួចវាយចញ្ចើមពើត ដាក់កូនសស្រីលោកជំទាវ ។សមាជិកនិងម្តាយខ្លួន។
" ប្រុសតូច "
" ជុប!! មួយនេះសម្រាប់លោកជំទាវ នឹកណាស់ ហាន់នី"
" កុំប្រកាន់អីប្រុសតូចកូនខ្ញុំតែបែបហ្នឹងអ្នកអូន " ប្រុសកំលោះធ្វើចរិតដូចកូនក្មេងឱបថើបម្តាយនៅចំពោះលោកជំទាវម្នាក់ទៀត ដែលនាំកូនស្រីមក ឱ្យជុងហ្គុកស្គាល់ លោកជំទាវចនញញឹមស្រស់ លួចមួលក្តិចភ្លៅមាំកូនប្រុស ។
" ជម្រាបសួរអ្នកមីងបាទ " ជុងហ្គុកឱនលំទំទោន ជាក្មេងល្អ សុភាពបុរសចេះស្គាល់ចាស់ទំ លើកដៃជម្រាបសួរលោកជំទាវចំពោះមុខ ។
" ចាស ជម្រាបសួរ សង្ហាដល់ហើយ ជាពិសេសកូនអ្នកបង
រស់រាយ គួរឱ្យស្រឡាញ់ "" អគុណអ្នកអូនដែលសរសើ កូនប្រុសមានតែមួយ ច្រលើមបន្តិចហើយ ប៉ុន្តែគេពូកែររឿងកាន់មុខជំនួញខ្លាំងណាស់ "
" ខិខិ អត់អីទេ ម៉ាក់នេះយាយបន្តចុះ " ជុងហ្គុកលើកែវទឹកមកផឹកផ្សើមបំពង់ក តែក៏ឈ្លក់ក្រោយម្តាយ និយាយអួតសរសើកូនប្រុសនៅចំពោះមុខ លោកជំទាវ ។
" អ្នកប្រុសនេះក្រដាស "
" អគុណបាទ "
" អ្នកម៉ាក់ អ្នកមីងក្មួយសូមទៅបន្ទប់ទឹកមួយ " ស្រីតូចច្រឡឹងសុភាពរាបសា ស្រាប់តែភិតភ័យក្រោយម្តាយនាំមើលគូរណាត់
នាងក៏សុំអនុញ្ញត ក្រោកទៅបន្ទប់ទឹក ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...