ភាគ: ៦៤

1.4K 81 5
                                    

ក្រោយពីជំនិតចាកចេញទៅផុត នាយកកំលោះមិនទាន់គេងភ្លាមៗ
នោះទេ ដៃខាងឆ្វេង ស្រវាឱបមាឌតូចល្អិត ជាប់ទ្រូងឯម្ខាងទៀត
ដែលឈឺត្រឹមតែស្មារ ខាងលើតែអាចកម្រើកបានខ្លះ កំពុងតែចុចបើកលែបថប ដាក់កលខ្នើយចំហៀងខ្លួន ដូចជាកំពុងមើលពីឯកសារទាក់ទងនិងស្ត្រីមានផ្ទៃពោះ មើលពីទម្លាប់នៃការគេងការញ៉ាំនិងអាហារដែលបំប៉នសុខភាពទារក និងម្តាយក្នុងផ្ទៃ មិនតែ
ប៉ុណ្ណោះក៏ឆ្លៀតមើលសម្ភារៈខ្លះ សម្រាប់អ្នកម្តាយវ័យក្មេម្នាក់នេះផង។

" គិតថាមួយនេះល្អ ទំនងដូចជាទន់ស្រួល ទម្រាំតែនាង៥ខែត្រឡប់ទៅសេអ៊ូលវិញហើយ គួរតែទិញទុកជាមុន " យ៉ុនហ្គីចូលមើលក្នុងវេបផ្សាយ មានលក់សម្ភារទារកនិងម្តាយ ចូលទៅឆែកមើលទៅ ក៏ឃើញមានលក់ខ្នើយកល សម្រួលការគេងរបស់អ្នកម្តាយ អាចសម្រួលដំណេកមិនប៉ះពាល់ដល់ទារកនិងមិនឈឺចុករោយខ្លួនប្រាណ ក្រោយពេលក្រោកពីដំណេកមក នាយកំលោះបានចុចបញ្ជារទិញទុក មុនពេលត្រឡប់ទៅរស់នៅ ទីក្រុង
សេអ៊ូលវិញ ពោះនាងកាន់តែធំត្រូវការ ប្រើប្រាស់វា ជាប្រចាំ។

" សឺត!! គេងលក់ហើយ តែដៃរាវយើង អត់ឈប់ ឱបថ្នាក់នេះខ្លាចយើងរត់ចោលនាងឬហ្វី? ពេលកូនកើតមកមិនដឹងថាចេះមើលដែរទេបើរំអួយថ្នាក់នេះ ញ៉ាំបាយចាំតែអង្គុយបញ្ចុក ក្មេងអើយក្មេង" នាយកំលោះ ចូលឆែកមើលតាមបណ្តាហាងដែលលក់នៅក្នុងវេបផ្សាយក្រៅប្រទេស បន្តទៀត តែពេលកំពុងតែរកមើលបន្ថែម ដៃតូចៗត្រជាក់ស្រេប របស់នាងតូច រុលចូលក្នុងអាវគេង
យប់របស់គេ ថែមទាំងច្បិចចុងសុដនគេ លេងសម្រួលចលនាដៃនាងតាមទម្លាប់របស់នាង នាយកំលោះ ដឹងដល់អារម្មណ៍ដែល
ប៉ះពាល់ទើបងាកមកមើល រួចឱនទៅថើបក្បាលនាងតូច ស្របបញ្ចេញស្នាម ញញឹមលើផ្ទៃមុខ សម្លឹងមើលនាងគេងឱបគេស្អិតរមួតតែម្តង នាយកំលោះរអ៊ូម្នាក់ឯង។

" នាងប្រាកដជាហត់ហើយមែនទេ? ដែលត្រូវមើលថែ
យើងរយះពេល៣ថ្ងៃមកនេះ តើយើងគួរប្រាប់រឿងសំខាន់មួយទៀតឲ្យនាងដឹងទេ រឿងដែលនាងតែងតែសួរយើងស្ទើររាល់ថ្ងៃនោះ តែយើងខ្លាចថ្ងៃណាមួយ...." ដៃមាំរបស់គេអង្អែលក្បាលនាងហើយថើបជាច្រើនសារនិយាយតិចៗតែម្នាក់ឯង អ្វីដែលគេតែងតែលាក់នោះគេចង់ឱ្យនាងល្អ បើសិនថ្ងៃណាមួយដែលដឹងហើយគេខ្លាចថា ពេលនោះមិនបានមើលថែនាងបន្តទៅទៀត ប្តូរជាលាក់សិនចុះ បើរាល់ថ្ងៃនេះ ដូចឃើញស្រាប់នាងសើចសប្បាយនិងការស់នៅ ជាមួយគេប៉ុណ្ណា ទើបមិនចង់ឱ្យស្នាមញញឹមមួយនេះបាត់ពីភ្នែករបស់គេ ពេលនោះស្រាប់តែ កាត់ផ្តាច់រាល់
ការសញ្ជឹងគិតតែឯង ប្តូរជាមានសំឡេង ទូរស័ព្ទខលចូលមក។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora