ម៉ោង១០យប់ នាយកំលោះនិងនាងតូចហ្វីឡា ត្រឡប់មកផ្ទះវិញដោយសារ នាងតូចចេះតែទទូច សុំនៅមើលការសំដែងដល់
បញ្ចប់ ទើបត្រឡប់មកផ្ទះវិញ ចតឡាននៅចំណតមុខផ្ទះរួចដើរចូល
មកក្នុងផ្ទះ អ្នកបម្រើនាំគ្នាសម្រាកអស់ហើយ ព្រោះយ៉ុនហ្គីបាន ផ្តាំថាមិនបាច់ រងចាំមើលផ្លូវខ្លួននោះទេ ឡើងមកដល់បន្ទប់ពួកគេ
ផ្លាស់សម្លៀកបំពាក់ នាតូចចងពង់កន្សែងអង្គុយនៅមុខទូរសម្អាង បួងសក់ឡើងលើ អ្នកទាំងពីបម្រុងតែចូលងួតទឹកសម្អាតខ្លួនម្តងទៀត ពេលនោះស្រាប់តែ ទូរស័ព្ទយ៉ុនហ្គីរោរ្តិ៍ឡើង ៖[ វីងវីង ] សំឡេងទូរស្ទព័យ៉ុនហ្គី ស្រាប់តែរោរិ៍ឡើង ដែលដាក់លើទូសម្អាងក្បែដៃស្រីតូច នាយចាប់លើកមកមើលស្គាល់ថាលេងខល ចូលជាអ្នកណា បន្ទាប់មកនាយ ក៏យកមកផ្អឹប
និងត្រចៀករួចនិយាយ ៖" អឡូ!! នាងចូលបើកទឹកមុនទៅ ចាំយើងចូលតាមក្រោយ "
នាយកំលោះ លើកទូរស័ព្ទក្រោយពីឮសំឡេងជំនិតរបស់ខ្លួន
ដោយបានងាក ទៅប្រាប់នាងតូចចូលបន្ទប់ទឹកមុនគេទៅ និយាយរួចខ្លួននិងទៅតាមក្រោយ។" មានរឿងអី អ្នកណា៎ខលមកទាំងយប់? " ហ្វីឡាមើលតាមកញ្ចក់ឃើញគេអង្អុយនិយាយលើពូក ដូចជានិយាយជាមួយអ្នកណា៎ក៏មិនដឹង ខលចូលមកទាំងកណ្តាលយប់ទើបយ៉ុនហ្គី ងើបឡើងពីពូកហើយដើរទៅជិតនាង។
" សឺត!! ចូលទៅចាំយើងមុនទៅ " នាយកំលោះថើបថ្ងាសនាងតូច
ដោយប្រាប់នាងតូចជាសាជាថ្មី ឱ្យនាងចូលទៅចាំខ្លួនក្នុងបន្ទប់
ទឹកមុន។" កុំយូរណា៎ គ្មានអ្នកដុសខ្នងឱ្យគេទេ " ស្រីតូចឱបចង្គេះគេពីក្រោយដោយងើបមុខឡើង ប្រាប់ទៅនាយកំលោះវិញ យ៉ុនហ្គី
ងក់ក្បាលយល់ព្រម អង្អែលក្បាលនាងរួចក៏បើក ទ្វាកញ្ចក់រួចដើរចេញទៅរានហាលខាងមុខ បន្ទប់ឈរ និយាយទូរស័ព្ទ។" ហ្អឹម!! និយាយមករ៉ាហ្វាត់ ពេលនេះឯងនូវឯណា៎? " យ៉ុនហ្គីចេញមកឈរខាងក្រៅទប់ដៃនិងបង្កាន់ដៃសួរទៅកាន់ជំនិតរបស់ខ្លួនតាំងពីនាយត្រលប់មកពីពិធីបុណ្យសមុទ្ទវិញបាត់មុខគេអត់ឃើញទេ សូម្បីតែអង្គរក្សក្នុងផ្ទះម្នាក់ ក៏មិនឃើញដែរ។
![](https://img.wattpad.com/cover/269767596-288-k56012.jpg)
STAI LEGGENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Storie d'amoreមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...