ភាគ: ២៨

2.7K 103 7
                                    

នាងតូចហ្វីឡា ងូតទឹករួចចេញមកវិញ អង្គុយផ្លុំសម្ងួតសក់ទល់មុខទូសម្អាងមួយសន្ទុះ ទើបក្រោកដើរឡើង មកគេងលើគ្រែក្បែរ
យ៉ុនហ្គីមតាមទម្លាប់ធម្មតា នាងគេងផ្អែកខ្នងនិងក្បាលគ្រែ ដោយបន្លឺសួរទៅកាន់នាយកំលោះ ៖

" លោកមិនគេងទេ ម៉ោង១១:០០យប់ហើយណា " ស្រីតូចផ្តេកខ្នងនិងក្បាលគ្រែក្បែរគេ ដំបូងគិតថាមិនចង់និយាយរកប្រុសចាស់ដូចជាគេមុនឡើយ ព្រោះនាងនៅមាមកូនចិត្តខឹងគេ តែមើលទៅគេ ហាក់ដូចជាមិននិយាយស្តីអ្វីសោះ ស្ងៀមស្ងាត់ ចំណែកឯ
ដៃរបស់គេ កំពុងតែចុចវាស ថេបប្លែត ទំនងដូចជាប្រឹងធ្វើការ
ងារទាំងយប់អធ្រាត្រ នាងចោទសួរគេ ដាក់ផ្តេកក្បាល
ទៅលើស្មាគេ។

" យើងចាំនាង " ភ្នែកយ៉ុនហ្គីសម្លឹងមើលថេប្លែតដដែល គេតប
ថានៅរងចាំនាង រួចក៏ស្ងាត់មាត់ មិននិយាយអ្វីបន្ត ទឹកមុខគេក៏មិនញញឹម ស្មើធេង ដូចសព្វដង ។

" ចាំធ្វើអី? "

" មើលទៅ "

" សាលារៀនតើវាយ៉ាងម៉េច? " គេបានហុចថេប្លែតឱ្យនាង មើលរូបភាព សាលារៀនមួយកន្លែង និងមើលផ្នែកផ្សេងៗនៃអគារ
មិនយល់ ថាអត្តន័យរបស់គេ ចង់និយាយពីអ្វីនោះទេ នាងតូចជ្រួញចញ្ចើមកើតចម្ងល់ពេញខួរក្បាល ។

" នាងចង់ទៅរៀនវិញដែរឬអត់? " លើកដៃបោះទៅម្ខាងកៀក
ខ្លួននាងមកជិតគេ ស្ថិតនៅក្នុងរង្វង់ដៃគេ គេសួចចង់ដឹងពីចិត្តរបស់នាង មកដល់ពេលនេះ តើនាងមានចិត្តធ្លាប់ នឹកឋាលារៀន ចង់ចូលរៀនដូចមុនដែរឬអត់?

" សាលាលុបឈ្មោះខ្ញុំចោលហើយទេដឹង ព្រោះខានទៅរៀនជាងកន្លះឆ្នាំ " នាងទម្លាក់ទឹកមុខចុះ ទោះនឹកសាលាតែមិនហ៊ាន
និយាយថានឹក គេចាប់នាងមក ឃុំនាងទុកនៅតែក្នុងវិមាន គោរព្ធតាមច្បាប់ផ្តាច់ការ ជាងកន្លះឆ្នាំមកនេះ ចង់ត្រឡប់ទៅរៀន នៅសាលាវិញ ក៏ពិបាកដែរ សាលាអាចនិងលុបឈ្មោះនាងចោល
ក៏ថាបាន ។

" ប្តូរសាលាថ្មី យើងមិនមែនឱ្យនាងទៅរៀនសាលាដដែល
ឯណា " ឋានៈដល់លោកម្ចាស់មីនចេញមុខ គិតគូររឿងការសិក្សារបស់នាងឡើងវិញ កុំបារម្មណ៍គេអាចចាត់ចែងនាង ត្រឡប់ចូលរៀនសារជាថ្មី នៅសាលាថ្មី មិនមែនសាលាចាស់ ដែលនាងធ្លាប់រៀន ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now