ភាគ: ៤៨

1.9K 82 15
                                    


លោកម្ចាស់មីន ជ្រួញចញ្ចើម សម្លឹងមើលមុខគ្រូពេទ្យ មិនដាក់ភ្នែក ចោទសំណួរទៅកាន់គ្រូពេទ្យ ពេញដោយការងើយឆ្ងល់ចលនាបេះដូង លោតខុសចង្វាក់ ឌឹប!!ឌឹប!! ភ័យផងត្រេកអរផង កំពុងតែទទឹងរងចាំចម្លើយ ចេញពីមាត់គ្រូពេទ្យ ៖

" ម្ចាស់ស្រីមានផ្ទៃពោះ រយះពេល២សប្តាហ៍ រួចមកហើយទាន"
ឆ្លងកាត់ការស្ទាប់ស្ទង ចង្វាក់បេះដូង ចលនាជីបចររួចមក ហ្វីឡា
ចាត់ចូលជាស្ត្រីម្នាក់ ដែលកំពុងពរពោះ មានកូនក្នុងផ្ទៃ មកដល់ពេលនេះទារក មានអាយុ២សប្តាហ៍ ស្មើរនិងកន្លះខែនេះឯង លោកគ្រូពេទ្យមិនស្ទាក់ស្ទើរ ក្នុងការបកស្រាយ ប្រាប់លោកម្ចាស់
គាត់ញញឹមរួចតប សំដីទៅកាន់លោកម្ចាស់មីន ដោយចូលត្រេអរជំនួសលោកម្ចាស់សូម្បីតែជីមីនក៏ញញឹម បិទមាត់មិនជិតដែរ។

" លោកគ្រូពេទ្យកំពុងតែនិយាយអំពីអ្វី? វាជាកាពិតឬ? លោកមិនកុហសយើងទេឬ? " ស្ទើរតែមិនគួរឱ្យជឿ សំណួរជាច្រើនបានផ្ទុះចេញមកផ្ទួនគ្នា លោកម្ចាស់មីនរៀបឥរិយាបថមិនត្រូវ ញញឹមផងសើចផងអង្គុយធ្មឹង គាំងសំដីលោកគ្រូពេទ្យ និយាយអ្វីក៏លែងចេញ ចង់តែស្រែកយំ ប្រាប់ពិភពលោកនេះ ថាខ្លួនអាច
មានកូនហើយ អារម្មណ៍នៅពេលនេះ បានក្លាយខ្លួន ជាលោកប៉ាដំបូង វាពិបាកពិពណ៌នាបន្តិច។

" មិនកុហសទេទាន អ្វីដែលពិសេសជាងនេះគឺ បើតាមខ្ញុំ
ពិនិត្យមើល ទារកអាចជាកូនភ្លោះទានផង ក៏មិនដឹង " ក្រោយស្ទង់ចង្វាក់បេះដូង តាមឧបករណ៍វាសវែងរួចមក គ្រូពេទ្យអាចសនិដ្ឋានបានថា ម្ចាស់ស្រីមានឱកាសពរពោះកូនភ្លោះ នេះជាដំណឹងមួយ ដែលពិសេសបំផុត។

" តើនេះជាកាសុបិន្តឬ? មិនគួឱ្យជឿសោះ ថាវាលឿនថ្នាក់នេះ ហ្អឺស!! ហ្វី... " នាយកម្លោះលើកប្រអប់ដៃតូចមកផ្អឹបជាប់ថ្ពាល់ពោលពាក្យដដែលៗសួរគ្រប់គ្នា មិនគួរឱ្យជឿ ត្រេកអររំភើបខ្លាំងណាស់ មិននឹកស្មានថាវាលឿនពិត ជាលឿនយ៉ាងនេះសោះ ប្រៀបដូចជាកាសុបិន្តអ៊ីចឹង បំណងណងប្រាថ្នា កន្លងមករបស់ខ្លួន បានក្លាយជាកាពិត ពីដើមមក តែងតែទទូចទារសុំប៊េប៊ី ពីរនាងស្ទើររាល់ថ្ងៃ លើកនេះមកទាំងគូរតែម្តង អ្នកណាមិនសប្បាយចិត្ត
ពេលបានក្លាយជាឳពុករបស់គេនោះ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora