យ៉ុនហ្គីត្រឡប់ចូលក្រុមហ៊ុនវិញ ធ្វើការងាររបស់ខ្លួន តាមទំលាប់តែអារម្មណ៍របស់គេ នៅតែគិតដល់នាងតូចហ្វីឡា ខ្លាចនាងមិនចុះសម្រុងនិងសាលាថ្មី មួយវិញទៀតការដែលឱ្យនាងទៅរៀនទីនោះនាយអាចទុកចិត្តបាន ថានាងមានសុវត្តិភាពល្អ ព្រោះបានបងប្រុសខ្លួន ជាម្ចាស់សាលា នៅទីនោះស្រាប់ រឿងសុវត្តិភាពអាចទុកចិត្តបាន យ៉ុនហ្គីអង្គុយមើលឯកសារ ត្រូវចុះហត្ថលេខាលើ
ឯសារ ក៏ប៉ុន្តែពេលនោះ សំឡេងសារឆាត ស្រាប់តែលោត
ចូលមក ៖( បើបងមិនមកយប់នេះទេ ខ្ញុំទិញសាំងទៅដុតវិមានបងឱ្យខ្ទិច ម៉ោង៧:០០យប់នេះ ហាមមកយឺត ) សារមួយខ្សែនោះគ្មានអ្នកណាក្រៅពីម្ចាស់តូច ប្អូនប្រុសរបស់ខ្លួនឡើយ ជុងហ្គុកបានឆាត
មកដាស់តឿនបងប្រុស ជាអត្តន័យសារគំរាម គំហែងបងប្រុស
យ៉ុនហ្គីអានរួច ក៏អស់សំណើច ។" អាចោរនេះ " យ៉ុនហ្គីលួចជេរប្រទិចប្អូនប្រុស ក្រោយពីមើលសាររួចនោះរួច ឃើញថាកំពូលប្អូនរបស់គេជាអ្នកផ្ញើរមក
លក្ខណៈជាសារគំរាមសម្លាប់ ដំបូងគិតថាចង់ខលប្រាប់
ប្អូនប្រុស ថាខ្លួនរវល់មិនបានទៅ តែគិតចុះ គិតឡើងក៏សម្រេចចិត្តព្រមទៅ ទើបចុចទូរស័ព្ទខលទៅនាយជំនិតរបស់ខ្លួនបន្ត ៖" អាឡូរ រ៉ាហ្វាត់ ឯងទៅទទួលហ្វីចេញពីសាលា កុំភ្លេចប្រាប់នាងឱ្យតែងខ្លួនទៅចូលរួមកម្មវិធី សម្ភោធក្លឹបថ្មីរបស់ប្រុសតូចផង "
" បាទចាហ្វាយ " រ៉ាហ្វាត់ក្រោយទទួលបញ្ជា ពីចាហ្វាយខ្លួនរួច
ដល់ម៉ោងសាលារៀនចេញ នាយបើកកឡានទៅទទួលស្រី
តូចនៅសាលាដែលនាងរៀន ។សាលារៀនប៊ូឈុន...
" ហ្វីឡា អ្នកណា៎មកទទួល? " សុខជីនដើរចេញពីទីចាត់ការមកឃើញហ្វីឡាអង្គុយរងចាំយ៉ុននហ្គី មកទទួល នៅកៅអីក្រោមដើមឈើរ ក្នុងបរិវេនសាលា ទើបចូលទៅសួរនាំ នាងទើបតែចូលរៀនថ្ងៃដំបូងផង ។
" អូហ៌!! ជំម្រាបសួរលោកគ្រូ " នាងអង្គុយមើលសៀវភៅតែឯងខុសៗ ក៏ឮសំឡេងលោកគ្រូនាយកសាលា បន្លឺហៅនាង
ទើបភ្ញាក់ខ្លួន ងាកទៅតាមប្រភពសំឡេង ។" ប្រហែលជាបងរ៉ាហ្វាត់មកទទួលនាង លោកគ្រូមិនអញ្ជើញទៅផ្ទះទេ? " នាងបិទសៀវភៅរួចតបសំដីគួរសមទៅកាន់លោកនាយក គីមសុខជីន នាងក៏មិនទាន់ដឹងដូចគ្នាថាអ្នកណា មកទទួលព្រោះជាថ្ងៃដំបូង ។
ESTÁS LEYENDO
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...