ភាគ: ២៧

2.5K 88 9
                                    

នាយសង្ហាបានឡើងទៅលើបន្ទប់គេង ចូលបន្ទប់ទឹក ងូតទឹកផ្លាស់សម្លៀកបំពាក់គេងយប់រួចរាល់ ដើរសំដៅទៅបន្ទប់ធ្វើការ បើកលែបថប ចុចខលវីដីអូរ និយាយសួរសុខទុក្ខ ជាមួយបុរសម្នាក់
ដែលមិនស្គាល់អត្តសញ្ញាណ ៖

" លោកសុខសប្បាយជាទេ នៅទីនោះ? " យ៉ុនហ្គីញញឹម ក្រោយជំនួបមុខបុរសវ័យចំណាស់ តាមវីដីអូខល ផ្តើមដំបូងដោយសួនាំសុខទុក្ខរបស់គាត់ តាមទម្លាប់ ជាបុរសចេះគោរព្ធមនុស្ស
វ័យចំណាស់ជាងខ្លួន ។

( សុខធម្មតា អគុណច្រើន ដែលលោកតែងតែជួយខ្ញុំពី
ការតាមសម្លាប់របស់ក្រុមអាថៅកែសៀ ) បុរសចំណាស់ញញឹមតបយ៉ុនហ្គីវិញ គាត់អង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ កំពុងមើលទូរទស្សន៍ ព្រោះនៅទីនោះ ជាពេលព្រឹក គាត់បានពោលពាក្យអគុណ ចំពោះទឹកចិត្តល្អប្រពៃរ៍ លោកម្ចាស់មីនតែងតែជួយគាត់មករហូត ។

" មិនអីទេ ចាត់ទុកខ្ញុំដូចជាសាច់ញា្ញត្តិលោក មួយរូបផងចុះ មានការ
អ្វីអាចទាក់ទងមកជំនិតខ្ញុំបានណា " ពួកគេបន្តនិយាយគ្នារឿងសាច់ការណ៍មួយចំនួន ជាមួយគ្នា មួយរយះនេះដែលយ៉ុនហ្គី មិនបានខលទាក់ទងទៅសួរសុខទុក្ខគាត់ ក៏ព្រោះតែនាយ បង្គាប់កូនចៅឱ្យតាមការពារគាត់ជានិច្ច ការសន្ទនារវាងបុរសវ័យ
ចំណាស់ កន្លងទៅជាង៣០នាទី ក្រោយមកក៏ដល់ពេល
ត្រូវបញ្ចប់ ៖

" អ៊ីចឹងខ្ញុំមិនរំខានលោកទៀតទេ រាត្រីសួរស្តី សូមថែរក្សាសុខភាពផង "

( អូខេរាត្រីសួរស្តី ) ក្រោយបញ្ចប់ការសន្ទាគ្នា តាមរយះប្រព័ន្ធ
អនឡាញជាខ្សែវីដីអូរខល ជាមួយមនុស្សប្រុសមិនស្គាល់មុខម្នាក់រួចមក យ៉ុនហ្គីបានបិទលែបថប រៀបចំទុកស្រួលបួល ដើរចូល
បន្ទប់គេងមួយភ្លេត ។

ពេលចាកចេញពីបន្ទប់គេនិងចុះមកក្រោម ក្នុងដៃរបស់គេ
មានកាន់ប្រអប់កាំម្ញីបួនជ្រុងពណ៌ស្វាយ ដើរសំដៅទៅកន្លែង
សួនខាក្រោយវិមាន ព្រោះថ្ងៃនេះមានកម្មវិពិធីតូចមួយ
ជាលក្ខណៈគ្រួរសារ មានតែចាហ្វាយនាយនិងកូនចៅក្រោមបង្គាប់ទាំងអស់ ក្នុងវិមានត្រកូលមីន ពួកគេកំពុងឈរអាំងសាច់ ញ៉ាំអាហារពេលយប់នៅ តុអាហាររៀបចំញ៉ាំជុំគ្នា ថែមទាំងមាន
កាប្រគុំភ្លេងរាំកំសាន្ត អារម្មណ៍ យ៉ាងសប្បាយ ផងដែរ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora