កំលោះសង្ហា កម្ពស់១.៧៤សង់ទីម៉ែត្រ ទើបតែធ្វើដំណើរមកពី
កំពង់ផែ បន្តដំណើរមកជួបបងប្រុសខ្លួន ដោយសំចតឡាន
នៅខាងមុខផ្ទះលម្ហែរបស់បងគាត់ មុននិងនាំរាង្គខ្ពស់សង្ហា
បោះជំហាន ឈានចូលមកខាងក្នុងផ្ទះ កែវភ្នែកសម្លឹងរេរកមើលអ្នកជាបងប្រុស រួចថយទៅអង្គុយលើសាឡុងរងចាំគាត់។" អ្នកប្រុសមីនមករកលោកម្ចាស់តើមែនទេ? " បងឆយចេញពីផ្ទះបាយ រត់មកបន្ទប់ទទួលភ្ញៀវក្រោយបានក្រឡេកឃើញជីមីនបោះជំហានចូលមក ប្រហែលជានាយកំលោះ មករកម្ចាស់ប្រុសរបស់ខ្លួនហើយ ។
" បាទបង គាត់មិនទាន់ភ្ញាក់ពីគេងទេបង? " ជីមីនងើបមុខឡើង តបទៅបងឆយ ដោយបញ្ចេញស្នាមញញឹមស្រស់លម្អផ្ទៃមុខ។
" លោកម្ចាស់ភ្ញាក់ហើយ គាត់ចុះមកពិសា អាហាពេលព្រឹក
រួចក៏ឡើងទៅបន្ទប់វិញ ដូចជាបម្រុងទៅខាងក្រៅ អ្នកប្រុសមីនពិសាអាហាពេលព្រឹករួចឬនៅ " បងឆយរៀបរាប់ប្រាប់ជីមីនវិញ
មុននេះយ៉ុនហ្គី បានចុះមកញ៉ាំអាហាពេលព្រឹក ជាមួយនាងតូចរួចរាល់ក៏ឡើងទៅខាងលើវិញ រៀបចំខ្លួនបម្រុងនិងចេញទៅខាងក្រៅ តែមិនបានប្រាប់គាត់ទៅណា នោះទេ។" បាទបង មិនអីទេខ្ញុំញ៉ាំរួចហើយ គ្រាន់តែសុំកាហ្វេក្តៅមួយកែវចុះ
ខ្ញុំនិងអង្គុយចាំបងប្រុស " ជីមិនញញឹមងក់ក្បាលទាញកាសែតមកអានក៏បានស្នើសុំកាហ្វេក្តៅមួយកែវ ញ៉ាំរងចាំបងប្រុសខ្លួនចុះមក។ប្រមាណជា២០នាទី ក្រោយមក យ៉ុនហ្គីក៏បីត្រកងកាយតូចចុះមកក្រោម ដោយក្រឡេកឃើញប្អូនប្រុស អង្គុយចាំរួចជាស្រេច ទោះមិនទាយក៏ដឹងថា មកដើម្បីកិច្ចការល្ងាចនេះដែរ យ៉ុនហ្គីប្រហែល
ជាត្រូវលួងក្មេងសិន ទម្រាំចេញពីផ្ទះរួច ដល់ពេលល្ងាចនាយ
ក៏ចង់ទៅកាសុីណូសិនដែរ។" បងមីន " ចុះមកដល់ក្រោមដាក់ជើងផ្ទាល់និងការ៉ូ មានសេរីភាពគេចចេញពីរង្វង់ដៃក្រាស នាងតូចក៏រត់ទៅឱបជីមីន អង្គុយលើភ្លៅ
ជីមីនដែលកំពុងអង្គុយនៅសាឡុង ជាទម្លាប់នាងតូចដូចជា
កូនក្មេង មិនដឹងអីម្នាក់ អ៊ីចឹងឱ្យ តែជាប្អូនៗរបស់ យ៉ុនហ្គីនាងមិនប្រកាន់ខ្លួន ដឹងតែរត់ទៅឱប តាមអារម្មណ៍កូនក្មេងមិន
ទាន់អស់ធំ ធ្វើឱ្យយ៉ុនហ្គីលួចសើច គ្រវីក្បាល កាន់កូនកាបបូប
តូចនាងស្ពាយ នៅនិងដៃ ដើរទៅរកប្អូននៅសាឡុង ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...