ភាគ: ៤៤

2K 93 5
                                    

លោកម្ចាស់មីន បានបន្តដំណើរចូលមកក្នុងភូមិធម្មជាតិ ជាប់និង
ភូមិនេសាទ ពួកគេមកសម្រាកទទួលទានអាហារថ្ងៃត្រង់នៅផ្ទះលោកអាជ្ញាធម៌ គ្រាន់តែចូលមកដល់ក្នុងផ្ទះ ភរិយាគាត់ក៏
ចេញមក ទទួលរាក់ទាក់លោកម្ចាស់មីន ជាការគួរសម ៖

" ជម្រាបសួរលោកម្ចាស់ "

" បាទ ជម្រាបសួរ "

" ជម្រាបសួរ អ្នកមីង "

" ចា៎សម្ចាស់ស្រី អញ្ជើញចូលអង្គុយលេងសិនម កម្ហូបជិតឆ្អិនហើយ " ភរិយាលោកអជ្ញាធម៌ បាននាំភ្ញៀវចូលលេងក្រោមផ្ទះ អង្គុយលើសាឡុងឈើ ផ្ទះជាប់មាត់សមុទ្ទបែបសាមញ្ញខាងជាឈើ
ខាងក្រោមជាថ្ម ។

ហ្វីឡាមិនមាត់ក៎ តាំងពីចេញពីផ្សារមកម្លេះ ដើរតាមយ៉ុនហ្គីប៉ាំងពើកចាំតែស្តាប់មួយមុខគត់ ចូលមកដល់ក្រោមផ្ទះលោកអាជ្ញាធម៌
នាងតូចអង្គុយនៅមិនស្ងៀម កិលគូទចុះកិលឡើង ក្បែរយ៉ុនហ្គី
ដែលកំពុងតែអង្គុយ សំណេះសំណាលនិងម្ចាស់ផ្ទះ
មួយសន្ទុះ យ៉ុនហ្គីបានងាកមកសួរនាំនាង ៖

" កើតអ្វី ម្ចាស់ស្រី? " ប្រុសកំលោះឱនទៅខ្សឹប ក្បែរត្រចៀកនាងតូចមិនដឹងជាកើតអ្វី បានអង្គុយនៅមិនស្ងៀមសោះ ទឹកមុខស្អុយប៉ែអត់មិនបាន ក៏សួរនាំចង់ដឹង ថាកើតថីក្នុងខ្លួន របស់នាង។

" ឱនក្បាលមកនេះមកនេះ ខ្ញុំឈឺស៊ូច " ស្រីតូចស្នើអ្នកកំលោះឱនក្បាលមករកខ្លួន បើនិយាយឮពេក ខ្មាសដល់ម្ចាស់ផ្ទះ នាងជា
ស្រីផង ការអៀនខ្មាស ជារឿងធម្មតា។

" អត់ទោសអ្នកបង បន្ទប់ទឹកនៅខាងណា៎ដែរ យើងសុំ
ចូលមួយ " យ៉ុនហ្គីងក់ក្បាលជាសញ្ញា ទទួលដឹងថាម្ចាស់ស្រី
មីនឈឺបត់ជើងតូច ងាកទៅសួរនាំ ភរិយាលោកអជ្ញាធម៌ អៀនខ្មាសអី ប្រុងទប់នោម បង្ករទៅបញ្ហាតម្រង់នោមឬ?

" ដើរទៅខាងក្រោយ បត់ស្តាំនិងឃើញហើយលោកម្ចាស់ "
ធម្មតាបន្ទប់ទឹកបែបជនបទ តែសង់នៅខាងក្រៅផ្ទះ ទើបម្ចាស់ផ្ទះបង្ហាញផ្លូវដល់លោកម្ចាស់ ដោយទឹកមុខញញឹម ពព្រាយ។

" បាទអគុណ អឹបតោះ!! " នាយកំលោះបានបីត្រកងកាយយតូចច្រឡឹង ដើរទៅខាងក្រោយផ្ទះបត់ស្តាំតាមអ្វីដែលម្ចាស់ផ្ទះបានប្រាប់ ដោយសារជើងនាងឈឺ ដើរមិនបានឆ្ងាយបាន
ទើបនាយមិនជូនមក សុខចិត្តឈររងចាំយាម ខាងមុខទ្វាបន្ទប់ទឹក
រងចាំ ស្រីក្មេងបត់ជើងតូចរួច តែនូវពេលនោះ ៖

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Où les histoires vivent. Découvrez maintenant