មួយព្រឹកនេះ លោកម្ចាស់ មិនបានធ្វើអ្វី ដ៏តែសោះ អ្នកកំលោះ
តាមលួងស្រីក្មេង ទម្រាំតែត្រូវគ្នា ពេលនេះកំពុងតែបើកឡានទៅកាសុីណូ ចង់ទៅពិនិត្យមើល ឯកសារទាក់ទងនិងកាចំណូលចំណាយ នៅទីនោះ មកដល់ទឹកដីលើកោះនេះ មួយរយះពេល
រាងយូរគួសមដែរ តែពុំសូវជាបាន ទៅអើតមើលកាសុីណូសោះ។លោកម្ចាស់ បាននាំហ្វីឡា មកកាសុីណូ ពេលថ្ងៃមិនសូវជា
មានភ្ញៀវ ទើបមិនមានផ្សែងប៉ារី នាយកំលោះ បាននាំនាងតូចដើរតាមច្រកទ្វារសម្ងាត់ ដែលប្រើប្រាស់បានតែម្ចាស់កាសុីណូ និងជំនិតរបស់គេ ចតឡាននៅផ្លូវក្រោមដី ចុចជណ្តើរយន្តឡើងមកជាន់ទី៥នៃអគារ ដែលជាជាន់ពិសេស របស់ម្ចាស់កាសុីណូផ្ទាល់ រាងក្រាស់ បីត្រកងនាងតូច ជាប់ដៃ នាងបើកភ្នែកមើលគេភ្លឹះៗ។ពាក្យដែលប្រុសកំលោះ និយាយថា ជូនដើរលេង ស្មានតែនាំ
ដើរលេងតាមកោះ មើលទេសភាព តាមពិតទៅ គេនាំនាងមកកាសុីណូ ឆ្លៀតធ្វើការងារបស់គេដដែល មកដល់ខាងមុខអូសហ្វីស
យ៉ុនហ្គីរុញទ្វាចូល ទៅខាងក្នុងបន្ទប់ធ្វើការ នាយសង្ហាដើរទៅទាញវាំងននចេញ ឱ្យមានភ្លឺជះចូលបន្តិច ដោយសារតែបន្ទប់នេះងងឹតដេគ័រ ដោយពណ៌ខ្មៅសុទ្ធ ងងឹតបែបនេះ នាងតូចមិនចូលចិត្តឡើយ ព្រោះនាងខ្លាចងងឹតណាស់។អង្គុយធ្វើការ មួយសន្ទុះធំទៅហើយ ហ្វីឡាមិនម៉ាត់ក៎អ្វីបន្តិចសោះនាងអង្គុយច្រកគាវ លើភ្លៅមាំ ដាក់ក្បាលកើយទ្រូងមាំដៃឱបនាយកំលោះជាប់ មិនដឹងជាកើតអ្វី ស្រាប់តែឱបស្អិត មើលតែតុកកែ ខ្លួនទាំងពីស្ទើរក្លាយជាខ្លួនតែមួយ ឃើញស្ងៀមបែបនេះ
នាយសង្ហាក៏បន្លឺសួរ នាងតូច ៖" ចង់ញ៉ាំអ្វីទេ? ផ្លែឈើស្រស់ ទឹកក្រូចច្របាច់ឬនំផ្អែម និងមាន
អារម្មណ៍ថា ចង់ក្អួតដែរទេ? " ដៃមាំអង្អែលខ្នងស្រី
តូចតិចៗបន្តមកដល់សក់ទន់រលោង វែងអន្លាយដោយកាសួរ
បន្ថែមតើនាងឃ្លានអ្វីទេមកមួយសន្ទុះហើយ មិនម៉ាត់ក៎អីសោឮតែសូរសំឡេង ដកដង្ហើមចេញចូល ប្រៀដូចជាមនុស្សធុញទ្រាន់និងបរិយាកាស ក្នុងបន្ទប់ធ្វើកាដ៏ធំនេះ អ៊ីចឹង។"ចង់ញ៉ាំស្វាយខ្ចី តែអត់ចង់ក្អួតផង គឺធម្មតាតើ " ស្តាប់ប្រយោគសំណួរចម្លែករបស់យ៉ុនហ្គីរួច នាងក៏តបសំដីនិងគេ ស្រាប់តែនឹកឃើញចង់ញ៉ាំស្វាយខ្ចី តែបើអារម្មណ៍ ចង់ក្អួតគឺអត់នោះទេ
ដូចជាធម្មតា មិនបានកើតអ្វីឡើយ ក្បាលក៏មិនឈឺដែរ គេដូចជាបារណ៍ពីនាងជ្រុលពេក ទេដឹង។
![](https://img.wattpad.com/cover/269767596-288-k56012.jpg)
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...