ភាគ: ៣៥

2.6K 82 21
                                    

យ៉ុនហ្គីត្រកងបីកាយតូច មកដល់បន្ទប់គេង ដាក់នាងគេងថ្នម
លើពូកទន់ល្មើយ មុននិងដើរចេញទៅទួលបាច់ផ្កា ពីដៃប្អូនប្រុសយកមកដាក់លើតុក្បែក្បាលគ្រែ ហៀបនិងដើរចេញហើយ
ស្រាប់តែ ៖

" លោកកំពុងតែទុកខ្ញុំចោលហ៏? ហ្អឹក!! " ហ្វីឡាស្រាប់តែបើកភ្នែកឡើង ធ្វើមុខម៉ក់ៗ ពេបមាត់យំ ចាប់ជាយអាវអ្នកកំលោះជាប់ ដូចជាមានបំណង ចង់ហាមឃាត់គេ នាងមិនចង់ឱ្យគេឃ្លាត
ឆ្ងាយ ពីកាយនាងឡើយ នាងគេងមិនស្ងប់ ប្រសិនបើមិនមានវត្តមានគេ នៅគេងឱបកំដរនាង នៅក្នុងបន្ទប់ជាមួយគ្នា ។

" សឺត!! ដេកវិញទៅ យើងនិយាយរឿងការងារបន្តិច ៣០នាទី
ក្រោយ យើងមកដេកជាមួយនាងវិញ " នាយកំលោះងាកមករកនាងតូច ឱនថើបថ្ងាសនាងតូចមួយខ្សឺត អង្អែលក្បាល និយាយលួងលោមនាងឱ្យគេងវិញ គេដឹងថានាងមិនចង់ឱ្យគេ ចាកចេញទៅណា សូម្បីតែនៅក្នុងវិមាន ចេញឃ្លាតពីកាយមិនបានផង ទម្រាំនាយចុះទៅមើលការងារ នៅលើកោះទៀត តើទៅជាយ៉ាងណា?
ធ្លាប់តែគេងឱប ថ្នាក់ថ្នមលួងលោម រាល់ថ្ងៃ។

" ហ្អឹម..." លុះត្រាតែ មានការដោះដូរ មានហេតុផលជាមួយនាងច្បាស់ ហ្វីឡាជាក្មេងស្រួលនិយាយស្តាប់គ្នាមែន តែពេលខ្លះក៏ពូកែងរង៉ក់សម្បើមដៃណាស់ដែរ នាងតូចបង្វិលខ្លួន គេងផ្អៀង ស្រវាតុកត្តាមកឱបជំនួស ក្រហឹមតបចម្លើយ យល់ព្រមនិងគេ បិទភ្នែកសម្ងំគេង ទើបយ៉ុនហ្គី ទាញភួយដណ្តប់ ត្រឹមទ្រូង ឱ្យនាងស្រួលបួលចាកចេញពីបន្ទប់គេង ទាញទ្វាបិទថ្នមដៃបំផុត ។

យ៉ុនហ្គីចូលមកក្នុងបន្ទប់ធ្វើការ អង្គុយនៅកៅអីធ្វើការ របស់ខ្លួន
ដោយមានប្អូនប្រុសកំពុងអង្គុយ នៅទល់មុខគ្នា ទឹកមុខរបស់គេមិនសូវជាស្រស់បោះសោះ អង្គុយស្ងៀម ដកដង្ហើមធំ សម្លឹងមើល
មុខបងប្រុសវិញ ដូចមនុស្សអស់សង្ឃឹម ទើបយ៉ុនចាក់ទឹកតែ មួយពែង រុញទៅឱ្យប្អូន ដោយបន្លឺសំដីសួរទៅកាន់ប្អូន ៖

" ឯងមានការអីប្រុសតូច និយាយមក " ទំហំចិត្តជាបងប្រុស ទោះខឹងប្អូនប៉ុណ្ណា ក៏ខឹងមិនបានយូរដែរ ចិត្តដែលស្រឡាញ់ប្អូន
មានប្អូនប្រុសពៅតែមួយ ចង់ឱ្យគេនិយាយរឿងក្នុងចិត្តចេញមក យ៉ុនហ្គីស្មានយល់ថាប្អូន មកជួបខ្លួនដើម្បីតែនិយាយរឿងហ្វីឡាតែអត់នោះទេ ជុងហ្គុកមានរឿងច្រើន ដែលត្រូវនិយាយ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Wo Geschichten leben. Entdecke jetzt