ភាគ: ១៣

2.6K 113 9
                                    

ថ្ងៃថ្មី...

រងចាំដល់ព្រឹកថ្មី យ៉ាងអន្ទះសា យ៉ុនហ្គីក្រោកទាំងពីព្រឹកព្រលឹម ទាញសោរឡានបើកចេញទៅតំបន់ជាយកោះជេជូ តំបន់ភូមិធ្វើពិធីកាលពីយប់ម្សិលមិញ ប្រុសកំលោះបានឈប់សម្ចតឡាន នៅខាងមុខហាងកាហ្វេ រួចចូលទៅក្នុងហាង ៖

" សួស្តីប្អូន "

" សួស្តីបងប្រុស បងត្រូវការពិសាអ្វីដែរ? "

" អូហ៌!! អត់នោះទេ បងគ្រាន់តែចង់មកសួរថា ក្មេងស្រីលក់នំពុំរូបត្រីកាលពីយប់ម្សិលមិញនាង..." យ៉ុនហ្គីលើកដៃជាសញ្ញា បដិសេធ ដោយលើកហេតុផល ថាខ្លួនចង់ស្វែងរកក្មេងស្រីលក់នំកាលពីម្សិលមិញប៉ុណ្ណោះ ។

" ថ្ងៃនេះនាងមិនបានមកលក់ទេ ក៏មិនបានយកនំមកបោះបន្តឱ្យហាងខ្ញុំដូចគ្នា " ចំឡែកថ្ងៃនេះនាង មិនបានយកនំមកលក់ ក៏មិនបានធ្វើនំមកបោះបន្ត ឱ្យហាងកាហ្វេដែរ មានរឿងអ្វីកើតឡើងក៏ម្ចាស់ហាងកាហ្វេមិនដឹងដូចគ្នា ។

" តើអាចឱ្យខ្ញុំស្គាល់ ពីកន្លែងស្នាក់របស់នាងបានដែរទេ? "

" បើតាមដឹងនាងរស់នៅក្នុងភូមិដាច់ស្រយាល ពីតំបន់នេះទៅឆ្ងាយគួរសម មិនអាចបើកឡានចូលទៅបានទេ ត្រូវធ្វើដំណើរដោយរថភ្លើង "

" អគុណច្រើន ដែលបានប្រាប់ណា "

ស្រីតូចហ្វីឡា បានក្រោកពីព្រឹកព្រលឹម ដើម្បីយកធាតុរបស់
លោកយាយនាងទៅពន្លែងក្នុងទឹកសមុទ្រ នាងខំធ្វើដំណើរតាម
រថភ្លើងបន្តជិះឡានក្រុង ចូលមកដល់កំពង់ផែកោះជេជូ នាងអង្គុយបត់ជើងនៅលើច្រាំងថ្ម ឱបថង់កញ្ចប់ធាតុលោកយាយនាង
ទ្រហូរយំតែម្នាក់ឯង ៖

" លោកយាយ អ្ហឹកៗ ហ្វីលែងបានឃើញមុខលោកយាយ
ទៀតហើយ? " នាងតូចលុតជងង្គង់ឱបក្រសោបកញ្ចប់ថង់ដាក់ធាតុលោកយាយ ជាប់ដើមទ្រូង ទ្រហូយំនៅច្រាំងថ្ម ក្បែរមាត់សមុទ្រតែម្នាក់ឯង យំស្រែកដង្ហោយហៅតែឈ្មោះលោកយាយ ចិត្តមិនដាច់ពីគាត់ ព្រោះវាឆាប់រហ័សពេក នាងត្រៀមចិត្តមិនទាន់បាន ។

" ហ្វីសុំទោស ហ្វីមកយឺតពេល ទើបមិនទាន់ដង្ហើមលោកយាយ
អ្ហឹក!! អ្ហឹក!! សូមឱ្យវិញ្ញាណខ័ណ្ឌ លោកយាយទៅកាន់សុគតិភពផងទៅចុះ " នាងស្រាយកញ្ចប់ថង់ធាត់ បាច់ចូលសមុទ្របណ្តើរយំរៀបរាប់បណ្តើរ កាត់ចិត្តមិនដាច់ពីលោកយាយ គាត់ធ្លាប់ចញ្ចឹមបីបាច់នាង មកជាងពីខែ គាត់ជាស្ត្រីវ័យចំណាស់ ដែលចិត្តល្អ គួរឱ្យគោរព្ធណាស់ នាងតូចពោលពាក្យសុំទោស ជាប់មាត់ជានិច្ច តូចចិត្តដែលខ្លួនមិនអាចមានសំណាងបាន មកទាន់ដង្ហើម
លោកយាយ ចុងក្រោយ នាងពិតជាសោកស្តាយខ្លាំងណាស់។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now