ភាគ: ១០០

1.4K 81 7
                                    

ផ្ទៃមុខមូលក្រឡង់ ប្រែជាញញឹម ដាក់ដៃអង្អែលផ្ទៃពោះ ប៉ោងៗរបស់ខ្លួនបន្តិច មុននិងងើបមុខតបសម្តីនិងបងប្រុស យប់មិញនាងគេងមិនសូវជាលក់ប៉ុន្មាន នោះទេ យល់សុបិន្តឃើញតែ បុរសឳពុកកូនក្នុងផ្ទៃនាងរហូត ដោយមិនដឹងមូលហេតុ ឬមកពីនាងរស់នៅឃ្លាតគេ ត្រឹមមួយយប់សោះ ធ្វើឱ្យនាងចាញ់ ក្អួតរហូត ជាក់ស្តែងនាងជ្រើស និយាយកុហ បងថ្លៃ។

" ប្រហែលជាពួកគេ បែកពីបងប្រុស ទើបធ្វើទុកយ៉ាងនេះ
ព្រឹកនេះបងជូនឯង ទៅមន្ទីពេទ្យ ជាថ្ងៃកំណត់ អាចដឹងថាអាល្អិតទាំងជាស្រីឬប្រុស ហើយពិតទេ? " នាយកំលោះស្តាប់រួចបញ្ចេញស្នាមញញឹម ច្បាស់ណាស់ នាងចាញ់មកពីមូលហេតុអ្វីនោះ កន្លងមករស់នៅ លើកោះ ជីមីនធ្លាប់ប្រាប់ថាយ៉ុនហ្គីថ្នម ហ្វីឡាខ្លាំងណាស់ សូម្បីតែពេលញ៉ាំអាហារ ក៏បញ្ចុកនាងដែរ ត្រឡប់មកពេលនេះវិញ ខុសប្លែកគ្នា នាងត្រូវផ្សាំខ្លួន រស់នៅជាមួយនិងជីវិតឯកកោរម្តង ដោយគ្មានបងប្រុសធំរបស់គេ តែយ៉ាងណាបានរូបគេ មកជំនួសកន្លែងគាត់ដែរ មើលថែនាង។

" ចាសបងប្រុស ហ្វីរំភើបណាស់ បានពួកគេជាកម្លាំចិត្ត ឱ្យហ្វី
រស់បន្តបាន " នាងខាងទៅមន្ទីពេទ្យយូរដែរ មកហើយ ព្រោះនៅលើកោះ យ៉ុនហ្គីនាំទៅបានម្តង ពេលនាង៣ខែដំបូង តែឥលូវជាពេលដែលនាង អាចដឹងថា កូនរបស់នាងមានភេទស្រីឬប្រុស
ជាពេលដែលនាង ខំទន្ទឹងរងចាំ មកជាយូរ ពួកគេជាកម្លាំងចិត្តរបស់នាង អាចឱ្យក្មេងស្រីកំព្រា ម្នាក់នេះ រស់នៅបន្ត គេងបានញ៉ាំបាន រីករាយសប្បាយចិត្ត និងជីវិត គ្នានទិសដៅមួយនេះ។

" ឆាប់ញ៉ាំទៅ រួចរាល់ពួកយើងនិងទៅមន្ទីពេទ្យ តែម្តងបងមិនហ៊ាន
នាំឯងចេញដើរយូរទេ ឮថាបងប្រុសគាត់ ត្រឡប់មកសេអ៊ូលវិញហើយ " រវល់តែនិយាយសើចសប្បាយ ជុងហ្គុកភ្លេចគិតថាជិតដល់ម៉ោងណាត់ ជួបជាមួយគ្រូពេទ្យជំនាញផង នាយលើកនាឡិការ មើលទ្រនិចនាទី មុននិងងើបមុខមកវិញប្រាប់ដំណឹងថ្មីមួយដល់
ហ្វីឡា បើទោះជានាងចាកចេញពីជេជូមកមែន ឥលូវនេះយ៉ុនហ្គីក៏បានត្រឡប់ចូលក្រុងវិញដែរ បើតាមការស្មានរបស់ជុងហ្គុកគឺមានតែរឿងម្យ៉ាងនោះ គឺបងប្រុសរបស់គេតាមមកស្វែងរកភរិយា របស់គាត់ជាមិនខាន។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora