ភាគ: ៦៩

1.4K 74 3
                                    

អាកាសធាតុត្រជាក់ សន្សើមក៏ធ្លាក់ទើបយប់មិញ យ៉ុនហ្គីបានប្តូរទីតាំងមកខាងគេងក្នុងផ្ទះវីឡាវិញ ត្រកងកាយតូចដែលគេង លង់លក់យ៉ាងស្គប់ស្គាល់ ដោយមិនដឹងខ្លួន ថានាយបីនាងចូលមកក្នុងផ្ទះ បែបអស់កម្លាំងណាស់ហើយ ថ្មើរនេះម៉ោង៨:៣០នាទីព្រឹក ពន្លឺចែងចាងជះចូលតាម ចន្លោះបង្អួចពុះជ្រែក វាំងននជះពន្លឺចូលមកក្នុងបន្ទប់ នាយកំលោះភ្ញាក់ពីដំណេកយូរណាស់ដែរហើយ ទើបក្រោក ទៅទម្លាក់វាំងងននចុះ ត្រឡប់មកគេងផ្អៀងខ្លួនច្រតដៃម្ខាង សម្លឹងគយគន់ មើលមុខតូចច្រមិច បបូរមាត់សុីជម្ពូរថ្ពាល់
ប៉ោង មុខគួរឱ្យក្នាញ់ គួរឱ្យស្រឡាញ់ កំពុងតែគេលង់លក់ក្បែរខ្លួន ទាំងដែលម្រាមដៃតូចៗ នៅរាវលូកចូល លេងក្នុងអាវគេងយប់របស់នាយកនៅឡើយ ក្លាយជាទម្លាប់ អាក្រក់របស់ក្មេងតូច។

" គេងលក់បែបនេះ គួរឱ្យស្រឡាញ់ណាស់ តែពេលភ្ញាក់
ឡើងបើមិនបានងរង៉ក់ មួយថ្ងៃមិនអស់ចិត្តទេ នាងល្អិតសឺត!! " ម្រាមដៃមាំកំពុងតែវាសសសៃសក់ ដែលធ្លាក់បិទបាំងមុខតូចច្រមិច រួចបន្តស្ទាបអង្អែលថ្ពាល់ ប៉ោងថ្នមៗ ឱនមុខទៅលួចឆ្មក់ថើប
ថ្ពាល់ប៉ោងរលោងស្រិល របស់នាងស្រង់ក្លិន ក្រអូបប្រហើរចូលសួតមួយដង្ហើម ពេញដោយការគ្រឺតក្នាញ់ ។

" មិនគួរណា៎ឯងមកស្រឡាញ់ នាងច្រម៉ក់នេះសោះ ក្មេងមិនទាន់គ្រប់អាយុផង ក្បាលខូច ថ្នមខ្លាំងរឹតតែបានចិត្ត ចង់តែចាប់
គ្រញិចឱ្យណា៎ណីម្តង " នាយទាញភួយមកគ្របដណ្តប់កាយតូច បន្តគយគន់វង់ភ័ក្រនាងដដែល មិនឆ្អែតឆ្អន់ មិនគួរណា៎ខ្លួនមកធ្លាក់
រណ្តៅស្នេហ៍ កូនក្មេងមិនទាន់គ្រប់អាយុបែបនេះទេ មនុស្សមិនដែលមានស្នេហ៍ ក៏មិនធ្លាប់សាភាពពាក្យថាស្រឡាញ់ទៅកាន់នារីផ្សេង ពីមុនមកដែរ នាងជាមនុស្សពិសេសបំផុត សម្រាប់គេដែលទាក់ចិត្តបុរសវ័យចំណាស់ម្នាក់នេះ ឱ្យបាក់ចិត្តស្រឡាញ់នាងបាន យ៉ុនហ្គីលួចអស់សំណើចនិងខ្លួនឯង។

" ហេតុអីអូនមកស្រឡាញ់ មនុស្សចាស់ដូចបង? ដឹងថាបងមិនចេះស្វីត តាមដែលអូនទាមទារ តែបងចេះថ្នម ហ្អឺស!! សឺត!! " គេនៅបន្តសម្លឹងមុខនាង និយាយតែម្នាក់ឯងដដែល ក្តាប់មាត់គ្រឺត
ក្នាញ់រាល់ពេល ដែលនិងឃើញទឹកមុខនាងងរង៉ក់ដាក់គេម្តងម្កាលទាមទារ ឱ្យនាយប្រើភាសារផ្អែមល្ហែម ធ្វើរឿងស្វីតៗដូចគូរស្នេហ៍ដទៃ តែនាយព្យាយាមអស់ពីចិត្តហើយ បើនិយាយរឿងថ្នមវិញគឺថ្នមអស់ត្រឹម មីនយ៉ុនហ្គីនេះឯង។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora