ភាគ: ៣៤

2.9K 96 5
                                    

ព្រឹកថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យចាប់ផ្តើមរះ បញ្ចេញរស្មីពណ៌មាស
ស្រោចស្រប ទីក្រុងសេអ៊ូល ថ្មើរនេះម៉ោង៩:០០ព្រឹកទៅហើយ ក៏ប៉ុន្តែស្រីតូចហ្វីឡា នៅគេងឱបតុកត្តាបែរខ្លួន ទៅចំហៀងម្ខាង
ដោយសារ អស់កម្លាំងទន់ដៃ ទន់ជើងល្ហិតល្ហៃក្រោយ ធ្វើរឿង
យប់មិញ ទើបនាងគេងលង់លក់ ក្នុងតំណេក រយះពេលយូរ
បែបនេះ ។

រាងក្រាស់ផ្កេកខ្លួននិងក្បាលគ្រែ ពាក់អាវយឺតសនិងខោរការ៉ូខ្មៅរលុង អង្គុយសណ្តូកជើង ដោយមានលែបថប ដាក់លើភ្លៅ
ដៃកំពុងតែចុច មើលគម្រោងសាងសង់រីស៊ត ទាំងដែលភ្នែកពាក់វ៉ែនតា ដូចតាចាស់អាយុ៥០ឆ្នាំអ៊ីចឹង នាយភ្ញាក់យូរហើយ តែមិន
ទាន់ចង់ដាស់ ស្រីតូចក្បែរដៃ ទុកឱកាសឱ្យនាងគេង តាមចិត្តចង់ខ្លួនសុខចិត្តធ្វើការ នៅផ្ទះមើលថែរនាងមួយថ្ងៃ ទៅចុះ។

" ហ្អឹម..." សំឡេងគ្រហឹមដើមក៎ ចេញពីកាយតូច គេងប្រែពីផ្ងារទៅផ្កាប់ ប្រវេប្រវាទាញភួយ មកគ្របដណ្តប់សាច់សខ្ចី សម្ងំគេងបន្ត ។

" ក្រោកឡើងម្ចាស់ស្រី សឺត!! ដេកស្ពឹកណាស់ អត់ដឹងម៉ោងរៀនទេហ្អី..." គ្រាន់តែឮសំឡេង តូចឆ្មាបន្លឺគ្រហឹមដើមក យ៉ុនហ្គីងាកខ្លួនមកសម្លឹងមើល យកដៃអង្អែលក្បាលនាង ទុកលែបថប
ទៅលើតុក្បែរនោះសិន រំកិលខ្លួនចុះក្រោម ឱបកាយតូចច្រឡឹង ញីញក់ថែរថើបថ្ពាល់ប៉ោង របស់នាង ហ្វីឡាគេងស្ពឹក ក្រោយត្រូវថ្នាំសម្រើប កាលពីម្សិលមិញ ដាស់មិនចង់ក្រោកផង។

" ចង់គេងបន្ត ងងុយគេង " សំឡេងក្ងួរៗ ត្រសុលខ្លួនចូលឱបនាយកំលោះ យ៉ាងណែន ស្នើសុំគេងបន្តព្រោះមិនទាន់អស់ងងុយ
ដូចត្រូវថ្នាំសណ្តំអ៊ីចឹង ។

" ខ្ជិលម្លេះ ក្រោកញ៉ាំអីសិន ចាំដេកវិញ " យ៉ុនហ្គីប្តូរជាបង្វិលខ្លួនស្រីតូចមកនៅក្រោមទ្រូងវិញ ដាក់ដៃឃាំងនាងជាប់ គេមិនបន្តគេងឱបនាងទេ ព្យាយាមដាស់នាងឆាប់ក្រោក ពីគេដើម្បី
រកអីញ៉ាំ ។

" ម៉ោងប៉ុន្មានហើយ? ព្រឹកនេះខ្ញុំទៅអាចរៀនយឺតម៉ោង ក៏ថាបានមកពីលោកឯង អត់ហៅគេផង ហ្អឹក!! ហ្អឹក!! " ភ្ញាក់មួយសន្ទុះហើយនាង ទើបតែនឹកឃើញថា ខ្លួនឯងមានម៉ោងរៀននៅសាលា ពេលនេះ យឺតម៉ោងបាត់ហើយទេដឹង កំហុសមកពីប្រុសចាស
មិនចេះដាស់នាង ឱ្យឆាប់ក្រោកពីដំណេកសោះ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora