ភាគ: ៤៦

1.9K 77 7
                                    


ស្រីស្រស់ម្នាក់ ជិះកង់តាមផ្លូវតែងខ្លួនឆើតឆាត អាវពណ៌ផ្កាឈូកស្រស់ដៃប៉ោង ជាមួយខោរកាប៊យសខ្លី ត្រឹមគល់ភ្លៅ
ផាត់ម្សៅលើថ្ពាល់ សក្បុសលាបក្រែមក្រហមឆេះ លើបបូរមាត់
សក់ក្រងទីទុយ ជិះកង់ចេញពីភូមិតាម បណ្តោយឆ្នេរសមុទ្ទ
បត់ចូលម្តុំកាសុីណូ ទាក់ទាញចំណាប់អារម្មណ៍ បុរសវ័យជំទន់នៅម្តុំនោះ ឱ្យជ្រួលជ្រើម ចង់ចាប់មកឱបថើបណែបណិត។

លូម៉ាបន្តជិះកង់ រហូតមកដល់ផ្ទះលម្ហែ របស់លោកម្ចាស់មី វាយ
ជន្ទល់កង់ ឈប់មុខផ្ទះលម្ហែលោកម្ចាស់ ដើរកាច់ឬកកាច់រាង្គទាញក៎អាវសំយ៉េស បង្ហាញដើមទ្រូងធំមូលក្លំ ចំណែកដៃកាន់
កន្រក ដើរចូលមកខាងបរិវេន ខាងក្នុងផ្ទះលោកម្ចាស់ ងាកឆ្វេងងាកស្តាំរួចកបន្លឺ ៖

" សួស្តី លោកម្ចាស់ នៅផ្ទះដែរទេទាន " ការដែលស្រែកបន្លឺ
ហៅម្ចាស់ផ្ទះ ដោយសំដីស្រទន់ មានមន្តស្នេហ៍ក៍ដឹងដល់ត្រចៀកស្រីតូច កំពុងគេងលើសាឡុង មើលសៀវភៅ ពេលនោះស្រីតូចក៏ ដើរចេញមក។

" បងស្រីមករកអ្នកណា៎ដែរ? អញ្ជើញចូលមកអង្គុយលេងសិន "
ឃើញថាមានភ្ញៀវមកលេង ហ្វីឡាក្រោកពីសាឡុងមក រស់រាយរាក់ទាក់ដាក់ភ្ញៀវ ជារឿងធម្មតា ជាទម្លាប់ក្មេងចេះស្គាល់ចាស់ទុំ មានអាយុច្រើនជាងខ្លួន។

" យើងមករកលោកម្ចាស់ គាត់នៅដែរទេ? នាងជាក្មេងបម្រើថ្មីហ៏បានមិនស្គាល់យើង? " ស្រីស្រស់លូម៉ាបន្លឺសំដី ក្រអើតក្រទម ពើងទ្រូងដាក់ គ្រវីសក់ក្បាលឆាច់ចុះឡើង ដាក់នាងតូច សម្លក់សម្លឹងពេបជ្រាយ ពីក្បាលដល់ចុងជើង ធ្វើដូចទើបនិង
ជួបហ្វីឡាថ្ងៃដំបូងអ៊ីចឹង។

" យ៉ុនហ្គីមិននៅទេ ផ្ទះនេះមានតែខ្ញុំនិងបងអ្នកបម្រើ ពួកយើងទើបតែឃើញគ្នាម្សិលមិញ បងឆាប់ភ្លេចខ្ញុំម្លេះ? បងមករកយ៉ុនហ្គី
មានធុរៈអ្វីដែរ? " នាងតូចតបសំដីអ្នកម្ខាងទៀត ដោយរក្សា
អាកប្បកិរិយាជាក្មេងល្អ ទោះបីជាលូម៉ានិយាយ សំដីទ្រគោះបោះបោដាក់នាងក៏ដោយ នាងតូចមិនចេះប្រកាន់ច្រើនដែរ។

" អូ៎ហ៌!! ធម្មតាខ្ញុំមិនសូវជាចាំមនុស្ស ថ្នាក់ទាបប៉ុន្មានទេ
គឺខ្ញុំមកមានការ " ភ្នែកសម្លក់សម្លឹង ពេបជ្រាយដាក់ហ្វីឡាដោយមើលលើ មើលក្រោម ទោះជាស្គាល់ថានាងតូចជាអ្នកណា៎ក៏ដោយ លូម៉ានៅតែបញ្ចេញ អាកប្បកិរិយាខ្មើត ដដែល។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now