ភាគ: ៣៦

2.4K 101 28
                                    

២សប្តាហ៍កន្លង...

កាលពីខែចាស់កន្លងទៅ កើតមានរឿងមិនល្អជាញឹកញាប់ពេក ទើបយ៉ុនហ្គី រឹតបណ្តឹងការពារសុវត្តិភាពហ្វីឡា សូម្បីតែនៅ
សាលារៀនក្តី ខ្លាចក្រែងប្រការណាមួយ មានជនបង្គាប់ខ្លួន
របស់សៀតុងចូលខ្លួន បន្លំចាប់ជំរិតហ្វីឡា កាន់តែគិតការតែ
បារម្មណ៍ ដាច់ចិត្តជូននាងមកសាលារៀន ជារៀងរាល់ថ្ងៃ ៖

" ថ្ងៃនេះខ្ញុំចេញម៉ោង៥:០០ល្ងាចណា៎ " ឡានយ៉ុនហ្គីបានបើកមកដល់ខាងមុខខ្លោងទ្វារ ដើរចូលសាលារៀន តូចញញឹមរួចដោះខ្សែក្រវ៉ាត់ បន្លឺប្រាប់អ្នកកំលោះ ថ្ងៃនេះនាងចេញម៉ោង៥:០០
ល្ងាចមិនដូចរាល់ដង រៀនតែមួយព្រឹកឡើយ ។

" ហេតុអ្វីក៏យូរម្លេះ? " នាងប្រាប់គេដូចឆ្នេះ មិនស្រណុកចិត្តសោះរាល់ពេលនាងចេញពីរៀន យូរម៉ោងគេតែងតែបារម្មណ៍ពីនាង
ភ័យរឿងម្យ៉ាង គឺសុវត្តភាពរបស់នាង ខណៈខ្លួនគេ កំពុងបង្កើនការ
បម្រុងប្រយ័ត្ន ការពារនាងស្ទើរគ្រប់ពេល ។

" មានប្រឡងម៉ោងកីឡា រត់ប្រណាំង ប្រចាំឆមាស ក៏ប៉ុន្តែពីរ
ថ្ងៃទៀតចូលដល់រដូវកាល វិស្សមកាលចុងឆ្នាំហើយ " នាងញញឹមរៀបរាប់ប្រាប់មូលហេតុទៅដល់គេ ក៏ដោយសារសាលាតម្រូវ
បែបនេះ នាងត្រូវប្រឡងយកពិន្ទុកីឡា មិនសម្អាងលោកនាយក
សាលាជួយរហូតនោះទេ ។

" ហ្អឹម...រត់ឱ្យស្រួលណា ប្រយ័ត្នគ្រិចក៎ជើង "

" ជុប!! គេទៅហើយ "

" អូខេ!! បាយ៍បាយ៍ " នាយងក់ក្បាលតប យល់ព្រមឱ្យនាងតូចចេញទៅ បន្ទាប់មកក៏លើកដៃបាយ៍បាយ៍ បិទកញ្ចក់ឡាន បង្វិលចង្គោតឡាន បើកឡានចាកចេញទៅក្រុមហ៊ុន ។

មកដល់ក្រុមហ៊ុនមីនគ្រុប យ៉ុនហ្គី ដើរសំដៅចូល ទៅអូសហ្វីធ្វើ
ការរបស់ខ្លួន អង្គុយធ្វើកាងារក្រុមហ៊ុន យ៉ាងស្ងៀមស្ងាត់ តាម
ទម្លាប់ធម្មតា ថ្ងៃនេះអារម្មណ៍ល្អ ក៏ឆ្លៀតមើលប្រាក់ចំណូលពី
កាសុីណូលើកោះខ្លះ ដែលខ្លួនខកខានបានទៅ ប្រចាំការមើលជាយូរ ណាស់ដែរហើយ ក៏ប៉ុន្តែមានជំនួយការដៃឆ្វេង ម្នាក់ជាប្អូនប្រុស អាចពឹងពាក់បាន នាយបានផ្តាំផ្ញើជីមីន ឱ្យឧស្សាហ៍ទៅមើលទីនោះ ម្តងម្កាលដែរ ព្រោះជីមីនមានរីស៊តជាប់ឆ្នេរនៅកោះជេជូ ឯខ្លួនយ៉ុនហ្គី មានគម្រោងរីស៊តនៅលើកោះ ធ្វើដំណើរចេញពីកោះជេជូ រយះពេល៣០នាទីនិងទៅដល់ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Donde viven las historias. Descúbrelo ahora