ភាគ: ៨៣

779 63 33
                                    

ថ្ងៃបន្ទាប់...

ក្នុងបន្ទប់ប្រណិត ធំល្វឹងល្វើយ ជាន់ទី២នៃផ្ទះលម្ហែ ជាបន្ទប់ផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះ រាង្គកាយមួយគូគេងឱបគ្នាយ៉ាងមានក្តីសុខ ជារូបភាពដែលមើលឃើញ ត្រឹមតែពីខាងក្រៅប៉ុណ្ណោះ ម្រាមដៃមាំដែលមានសរសៃខៀវ រុំព័ទ្ធជុំវិញ ស្រវាទាញភួយមកបាំងបិទរាង្គកាយពួកគេទាំងពីរ ទើបក្រសោបឱបរឹតភរិយាវ័យក្មេងរបស់ខ្លួនគេងបន្ត។

ម៉ោង៨:៣០នាទី កាយមាំភ្ញាក់រលឹក ដឹងខ្លួនម្តងទៀត លើដៃបាំងពន្លឺព្រះអាទិត្យ ដែលជះចូលតាមរយះបង្អួចកញ្ចក់ មុននឹងងើបមុខមកមើលវង់ភ័ក្រប៉ោងគួរឱ្យស្រឡាញ់ របស់ភរិយា កំពុងគេងលក់ឱបខ្លួនយ៉ាងស្គប់ស្គាល់ នាយកំលោះ រំកិលដកដៃចេញពីក្បាលភរិយា ទើបដាក់ក្បាលនាងគេង កើយខ្នើយទន់ៗ ជំនួយ ឱនទៅ
ឆ្មក់ថើបថ្ពាល់រលោងស្រិល មួយខ្សឺត រួចចុះពីគ្រែ យកកន្សែងពោះគោសំដៅទៅបន្ទប់ទឹក ងូតទឹកជម្រះកាយ ជាទម្លាប់នាពេលព្រឹក។

កាយតូចដែលនៅលើពូក ចាប់ផ្តើមលួចយំខ្សឹបខ្សួលម្នាក់ឯង
សាជាថ្មី ក្រោយយំកាលម្សិលមិញអស់ពេល ជិតកន្លះថ្ងៃ តាមពិតទៅនាងភ្ញាក់យូរដែរហើយ គ្រាន់តែមិនចង់ក្រោក បំណមិនចង់ឃើញមុខស្វាមី ចិត្តប្រាប់ថាស្អប់គេខ្លាំងណាស់ គេបានសម្លាប់លោកប៉ារបស់នាង គេជាបុរសគ្មានធម៌មេត្តាក្នុងខ្លួនបន្តិចសោះឡើយ បេះដូងនាងនៅពេលនេះប្រែជាមានរបួសខ្ទិចខ្ទាំ មិនសល់សូម្បីតែចិត្តដែលធ្លាប់ស្រឡាញ់ ទៅលើគេបន្តិច នាងសួរខ្លួនឯង ថារឿងទៅជាបែបនេះ គេហ៊ានលាក់លៀមនាងមករហូត តើទង្វើរបស់គេ អាចឱ្យនាងអធ្យាស្រ័យបានដែរទេ? ចម្លើយនៅតែដដែល នាងគ្មានថ្ងៃអភ័យទោស ឱ្យឃាតករដែលសម្លាប់លោកប៉ារបស់នាង ទាំងឈាមត្រជាក់ បែបនេះទេ ។

យ៉ុនហ្គីងូតទឹកជម្រះកាយរួចរាល់ ដើរចេញពីបន្ទប់ទឹកមកវិញមានត្រឹមកន្សែងរុំល្វែងក្រោម ឯនាងតូចក្រោយទទួលដឹងថាគេចេញមកវិញ ដៃតូចខំជូតវាសទឹកភ្នែកចេញពីផែនថ្ពាល់ និងបិទភ្នែកសម្ងំធ្វើជាគេង នាយកំលោះឈរជូតសក់និងកូនកន្សែងសម្លឹងមើលកាយភរិយាតូច បញ្ចេញញញឹមស្រស់ លម្អផ្ទៃមុខ ទើបឈានជើងទៅឈរជិតចុងគ្រែ វាឡើងលើពូកវិញគេងក្បែរភរិយាតូចរបស់ខ្លួន ឱបថើបនាងខ្សឺតៗ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Hikayelerin yaşadığı yer. Şimdi keşfedin