ភាគ: ៩៥

877 71 5
                                    

ក្រោយការ សន្ទនា ឆ្លើយឆ្លង តាមរយះប្រព័ន្ធទូរស័ព្ទ វាងកូនប្រុស
បណ្តូលចិត្ត និងអ្នកម្តាយ រស់នៅក្រៅប្រទេសបញ្ចប់ រួចមក នាយកំលោះ នាមជាកូនពៅដកដង្ហើម សម្រួលអារម្មណ៍ថយទៅអង្គុយ នៅនិងសាឡុងវិញ ទឹកមុខញញឹមពព្រាយ មុននេះបាន
ប្រែទៅជាស្រពោន ក្នុងរយះពេលដ៏ខ្លី មិនចាំយូរ នាយកបាននិយាយរៀបរាប់ អំពីអាការៈនៃជំងឺបងប្រុសធំ របស់ខ្លួនឱ្យ បងប្រុសពីរនាក់ទៀត អង្គុងនៅសាឡុងស្តាប់ បានដឹងឮរាល់អ្វីដែលខ្លួន ចង់និយាយមុននេះ ជុងហ្គុក ចាប់ផ្តើមអធិប្បាយពីអាការៈជម្ងឺរបស់បងប្រុស ពេលនេះយ៉ុនហ្គីមាន ជម្ងឺប្រចាំកាយមួយ ជាប់ខ្លួន ជាជម្ងឺឈាមក្រកក ដែលកើតចំពោះបុរស វ័យជ្រេចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ជាជំងឺដំណពូជ ពីខាងឳពុក ការរៀបរាប់ពន្យល់ ប្រាប់ទៅដល់ បងប្រុសទាំងពីរ ឱ្យទទួលដឹងរួចមក ហូស៊ុកនិងនិងជីមីន ក៏ផ្តើមប្រែប្រួលទឹកមុខ មួយរំពេច ចិត្តរំពៃ អាណិត
ដល់បងប្រុសធំ ជាពន់ពេក មិននឹកស្មានថាគាត់ត្រូវ មកទទួលរឿងឱបទុក្ខផ្ទួនៗ ដំណាលគ្នា បែបនេះឡើយ។

៣ថ្ងៃក្រោយមក...

សូរិយាចាប់ផ្តើមអស្តង្គត រយះពេល៣ថ្ងៃមកនេះ យ៉ុនហ្គីនិងនាងតូចហ្វីឡា គេងសន្លប់ស្តូកស្តឹង នៅលើគ្រែគេង អ្នកជំងឺ ដោយមានជីមីននិងជុងហ្គុកប៉ុណ្ណោះ ផ្តោះប្តូរវេនគ្នា ម្នាក់ម្តងទទឹងរងចាំ ការភ្ញាក់ដឹងខ្លួន របស់បងប្រុសធំ ជុងហ្គុកមើលថែបងប្រុស ទាំងយប់ទាំងថ្ងៃ ក្រោយពេលជំនួយការ គ្រូរពេទ្យពីជូតឱ្យ បងប្រុសរួចរាល់នាយ ក៏ត្រឡប់ចូល មកបន្ទប់សម្រាកបងប្រុសវិញ អង្គុយនៅ
សាឡុងផ្អែកខ្នងនិងសាឡុង គេងកើយដៃសម្លឹងទៅលើពិដាន
មន្ទីពេទ្យ ចិត្តហាក់ខ្វល់ខ្វាយ ពីបងប្រុសដែលគេងស្ងៀមិនកម្រើកមកជាង៣ថ្ងៃមកនេះ តែភ្លាមនោះ ៖

" ទឹក...ទឹក " ដៃតែព្យួរដោយសេរ៉ូម ចាប់កម្រើកតិចៗ បបូរមាត់
កម្រើក បន្លឺឡើង ទាមទារតំណក់ទឹកផ្សើមបំពង់ក ដោយសំឡេងខ្សេវខ្សាវ ស្តាប់ស្ទើរមិនចង់ឮ រំពេចនោះត្រចៀក ឈ្លាសវៃក៏ឮសំឡេងបងប្រុស ល្វើយៗ ជុងហ្គុកឮដូចច្នេះ សន្ទុកក្រោក ទៅជិតគ្រែគេងបងប្រុស។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now