ភាគ:៧៣

1.2K 64 5
                                    

១សប្តាហ៍ក្រោយមក....

ផ្ទះលម្ហែលើកោះ របស់បុរសមានអំណាច មានទ្រព្យសម្បត្តិមហាសាលថ្ងៃនេះ ហាក់ស្ងាត់ជ្រងំ ដោយសារតែអ្នកកំលោះ ជាប់រវល់បំពេញការងារ ត្រូវមើលការដ្ឋានសាងសង់ នៅឯគម្រោងរីស៊តបន្សល់តែរាតូចច្រឡឹង មុខប៉ោងខ្យូត គួរឱ្យស្រឡាញ់ កំពុងតែអង្គុយនៅលើសាឡុង បរិវេនបន្ទប់ទទួលភ្ញៀវ កែវភ្នែកមុតថ្លាមូលក្រឡង់ កំពុងតែផ្ចង់អារម្មណ៍ ជាមួយកញ្ចក់កុំព្យូទ័រ ឆ្លាស់គ្នាជាមួយសៀវភៅ ប៊ិចកាន់ជាប់ដៃ។

ហ្វីឡាខកខាន ទៅសាលារៀន ជាច្រើនខែ គួរសម បន្ទាប់ពីនាងមករស់នៅលើកោះ ជាមួយនាយកំលោះម្ចាស់កោះនេះ តែថ្ងៃនេះខាងសាលា មានប្រឡងសេត្ត តម្រូវឱ្យនាង ចូលរួមប្រឡងតាម
រយះប្រព័ន្ធអនឡាញ ខាងសាលា ជំនួសវិញ ដោយមានការអនុគ្រោះពីលោកនាយកសាលា គីមសុខជិន ផងដែរ។

រយះពេលជាង៣ម៉ោង ដែលរាងតូចហ្វីឡាអង្គុយប្រឡងសេត្តទម្រាំតែបញ្ចប់សព្វគ្រប់ ចិត្តនាងនៅមិនស្ងប់ ភ្នែកមូលក្រឡង់តែងតែចោលសម្លឹងមើល ទៅខាងមុខទ្វារបងផ្ទះ ទទឹងរងចាំផ្លូវយ៉ុនហ្គី បញ្ចេញទឹកមុខស្រពោន សោកសៅ រេភ្នែកសម្លឹងមើល
ម៉ោងដែលរំកិល ទ្រនិចនាទីនៅលើអេក្រង់កុំព្យូទ័រ ថេរៈថ្មើរនេះឈានចូល វេលា១២:០០ថ្ងៃត្រង់ទៅហើយ តែស្វាមីនាងពុំទាន់វិលត្រឡប់ មកញ៉ាំបាយថ្ងៃត្រង់ វិញសោះ។

ដៃស្រលូន ចាប់បិទកុំព្យូទ័ររៀបទុកដាក់ សៀវភៅរួចរាល់បន្ត
អង្គុយផ្អែកខ្នងនិងសាឡុង នាងអង្អែលផ្ទៃពោះប៉ោង ចេញទ្រង់
ថ្នមៗ បញ្ចេញស្នាមញញឹមលើផ្ទៃមុខ កូនតូចរបស់នាងជាចំណែក
មួយនៃសេចក្តីសុខ និងជិវិតរបស់នាង ពេលដឹងថាមានពួកគេក្នុងផ្ទៃនាងសប្បាយចិត្ត ខ្លាំណាស់ បើទោះជាខ្លួននាងក្មេង មិនសូវយល់ដឹងពីវិធី របៀបមើលថែក្មេងក៏ដោយ មួយសន្ទុះក្រោយមកនាងតូចដាក់ជើងចុះផ្ទាល់និងកម្រាលព្រំ ខាងក្រោមបម្រុងតែនិងក្រោកដើរឡើង ចង់ទៅណាក៏មិនដឹង ក៏ស្រាប់តែ ៖

" អួយ!! ឈឺម្លេះ " នាងតូចឧទានឡើង ដោយការឈឺចុកចាប់ស្របពេលបោះជំហានចេញ ជើររបស់នាងហាក់ជាប់សសៃឈឺស្ពឹកស្រពន់ញ័រទទ្រើក ចង់តែរកដួលជ្រប់និងព្រំ ដៃតូចស្រវា
ច្រតតុក្បែរនោះ នាងបម្រុងនិងថយ ត្រឡប់រកសាឡុងវិញ រំពេចនោះ មានដៃមាំមកទ្រពីក្រោយ ខ្នងរបស់នាង។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora