ភាគ: ៤១

2.5K 104 14
                                    

#១សប្តាហ៍កន្លង...

រយះពេលពេញ១សប្តាហ៍ ចំណាយពេលនៅទីក្រុងសេអ៊ូល ទម្រាំតែហ្វីឡាជាជើងដោះបង់រុំចេញ គ្រូពេទ្យបានពិនិត្យមើលឆ្អឹងនិងសរសៃជើងនាងយ៉ាល្អិតល្អន់ ក៏បានបង្ហាត់ឱ្យនាងដើរឡើងវិញ ទើបសន្មត់ថាជើងរបស់នាង ត្រឡប់មកសភាពធម្មតា ដូចដើម។

យ៉ុនហ្គីរៀបគម្រោង ចាកចេញពីក្រុងសេអ៊ូលតាំងពីម៉ោង១២:០០យប់ម្លេះ ដោយមិនរងចាំដល់មេឃភ្លឺ នាយបាននាំយកហ្វីឡាទាំងគេងលក់ មិនដឹងខ្លួន បីនាងឡើងយន្តហោះខ្នាតតូចធ្វើដំណើរមកកាន់កោះជេជូ ជារីស៊តរបស់ប្អូនប្រុស ។

ដោយសារកាងាមានច្រើន ទើបតម្រូវឱ្យស្នាក់នៅទីនេះ២សប្តាហ៍ ចាត់ការរឿងកាសុីណូ គម្រោងរីស៊តនិងតំបន់ភូមិធម្មជាតិរបស់
អ្នកស្រុក ការងារមកគ៎ ជាគំនដូចភ្នំអេវរ៉េស ណាមួយជួនជាហ្វីឡា វិសមស្សកាលចុងឆ្នាំផង ទើបចង់នាំនាងមកសម្រាកលំហែការ កាត់បន្ថយភាពស្ត្រេស បំបាត់ភាពស្មុកស្មាញ ឆាប់ជាដាច់ពីជំងឺ ។

ថ្មើរនេះម៉ោង ឈានចូល៧:០០ព្រឹក នៅកោះជេជូ ហ្វីឡាកំពុងគេងក្នុងបន្ទប់វីឡាទោល រៀបចំដោយអ្នកបម្រើរបស់ជីមីន នាងគេងមិនទាន់ភ្ញាក់ ពីព្រោះនាងបានបញ្ចប់សង្គ្រាមស្នេហ៍យប់មិញ ជាមួយយ៉ុនហ្គី នាងគ្មានកម្លាំងក្នុងខ្លួនដ៏តែសោះ ជើងក៏ឈឺមិនទាន់បាត់ តែអាចដើរបានតេះតាស់ ទើបគេងទ្រមក់ ម្នាក់ឯងលើពូកក្នុង
វីឡាទោល បន្ទប់គូរស្នេហ៍ ជាវីឡារបស់ជីមីនផ្ទាល់ ស្ថិតក្បែរមាត់ឆ្នេរនៅក្នុងបរិវេន រីស៊តរបស់ជីមីន ជុំវិញតំបន់វីឡាននេះហាមមិនឱ្យមានភ្ញៀវជាតិនិងអន្តរជាតិ ចូលមកក្បែរទីនេះផ្តេសផ្តាស់ឡើយ វាជាកម្មសិទ្ធឯងជន របស់ម្ចាស់រីស៊ត ភ្ញៀវដែលមកលេងទីនេះផ្តល់សិទ្ធសម្រាក បានត្រឹមតែបរិវេនក្នុងរីស៊តប៉ុណ្ណោះ។

ខ្យល់សមុទ្ទ បោកបក់ មកត្រសៀកៗ ត្រជាក់ចិត្ត បក់ចូលតាមចន្លោះបង្អូចកញ្ចក់ បើកចំហរ ខ័ណ្ឌដោយវាឱងងននស្បៃពណ៌ស ខ្យល់បក់ផើយផាត់ មកប៉ះនិងស្បែកសខ្ចី រលោងដូចតំណក់ព្រិល ព្រឺរោមរងារ ដៃស្រលូនក៏ចាប់ ស្រវាទាញភួយ មកគ្របដណ្តប់ស្បែកទាំងភ្នែនៅបិទ ។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora