រាង្គខ្ពស់សង្ហា មានអំណាចស្ថិតក្នុងសម្លៀកបំពាក់ថ្លៃថ្នូរ ចុះពីឡាន
ស្ព័រដើរសំដៅចូលហាងលក់សម្លៀកបំពាក់ ល្បីជាងគេមួយកន្លែងប្រចាំក្រុងសេអ៊ូលនេះ ពេលលោកម្ចាស់មីន ដើរចូលមានបុគ្គលិកហាងរងចាំទទួល ស្វាគមន៍យ៉ាងកក់ក្តៅ ៖" សួរស្តីលោកម្ចាស់ ថ្ងៃនេះត្រូវការមើលអ្វីដែរ មានម៉ូតអាវទើបតែចូលមកថ្មីៗ លោកម្ចាស់អាចមើលបានណាចាស " អ្នកគ្រប់គ្រងផ្នែកលក់ ក្នុងហាងបានរាក់ទាក់ដល់យ៉ុនហ្គី អ្នកណាមិនស្គាល់គេនោះ មនុស្សមានមុខមាត់ក្នុងសង្គម ថែមទាំងជាអតិថិជនប្រចាំហាងនេះផងដែរ ទិញម្តងៗមិនតិចក្រោមរាប់មុឺនដុល្លា ។
" ថ្ងៃនេះយើងមិនមែនមកទិញ ឱ្យខ្លួនឯងនោះទេ យើងត្រូវការសម្លៀកបំពាក់ក្មេងស្រី វ័យ១៦ឆ្នាំ " រាល់ដងយ៉ុនហ្គីតែង មកហាងនេះទិញសម្លៀកបំពាក់ខ្លួនឯង និងរបស់ប្រើប្រាស់ ចាំបាច់សម្រាប់បុរស ខុសប្លែកថ្ងៃនេះ គឺមកទិញសម្រាប់ស្រីតូច
អាចនិយាយបានថា ជាលើកទីមួយ ដែលខ្លួនទិញសម្លៀកបំពាក់មនុស្សស្រី ។" ចាស អ៊ីចឹងលោកម្ចាស់ អញ្ជើញខាងនេះ មានម៉ូតច្រើន ម៉ូតទាំងអស់នេះទើបតែចូលមកថ្មីៗ យ៉ាងម៉េចដែរលោកម្ចាញ់អាច
រើសមើលបាន " អ្នកគ្រប់គ្រងហាងបង្ហាញ យ៉ុនហ្គីនៅម៉ូតថ្មីដែលទើបតែនាំចូល មានគ្រប់ទាំងអស់ ទាំងបែបដើរលេង នៅផ្ទះនិងចូលកម្មវិធីផ្សេងៗ ។" យើងយក មួយជួរនេះគ្រប់ពណ៌ ទំហំអេស ខាងនេះ ហើយ
ខាងនោះទៀត " គ្រាន់តែអ្នកគ្រប់គ្រងហាងលើកបង្ហាញឃើញថាម៉ូតអស់នេះ ស័ក្តិសមនិងនាងតូច វាមិនសិចសុីពេក មិនឆើតឆាយពេក លើកទីមួយទិញរបស់ង្គាប់ចិត្ត មនុស្សស្រី មិនចូលចិត្តរើស សាំញ៉ាំច្រើន ចង្អុលយក ប្រាប់ឱ្យខាងហាងរៀបចំតែម្ត ។" ចា៎ស ខាងខ្ញុំរៀបចំជូនលោកម្ចាស់ "
" ចាហ្វាយ ចាហ្វាយ "
" វាស្អីឯង " ងាកតាមប្រភពសំឡេង ឃើញថានាយជំនិតហៅ យ៉ុនហ្គីក៏ចោលភ្នែកសម្លក់រ៉ាហ្វាត់ ចូលចិត្តតែធ្វើចរិត ឡិឡក់ ខុសរឿង។
" ចាហ្វាយប្រុងទិញទាំងហាងនេះឬ? " គ្រាន់តែឃើញចាហ្វាយនាយឈរចង្អុល រើសម៉ូតសម្លៀកបំពាក់ ក៏វិលមុខជំនួសដែរ រ៉ាហ្វាត់ដើរមកជិតចាហ្វាយនាយ មិននឹកស្មានថាគាត់ប្រាប់ឱ្យខាងហាងចាត់ចែង រៀបចំមួយឈុតធំតែម្តង វាច្រើនណាស់ ។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...