ភាគ: ៤៧

1.8K 77 7
                                    

ក្រោយពីផ្តាច់ប្រព័ន្ធទាក់ទង តាមទូរស័ព្ទជាមួយលោកម្ចាស់ រួចមកបងឆយ ម្នីម្នាលើកបីត្រកងកាយតូច ម្ចាស់ស្រី រត់ឡើងទៅបន្ទប់គេងដាក់នាង គេងលើពូកទន់ល្មើយ អាការៈហ្វីឡាកំពុងតែយ៉ាប់យឺន ក្អួតចង្អោរ លើកពងបែក កន្ទួលក្រហមលើស្បែក បែកជើងជោកថ្ងាស ទន់ខ្លួនល្អូក ។

អ្នកបម្រើក្នុងផ្ទះលម្ហែ ទាំងពីរនាក់ ញាប់ដៃជើងជួយជូតខ្លួនស្អំកន្សែងត្រជាក់លើថ្ងាសម្ចាស់ស្រី ម្នាក់ៗមើលមុខគ្នាទៅវិញទៅមកញ័រដៃធ្វើអ្វីមិនត្រូវ ពេលឃើញសភាពម្ចាស់ស្រី កាន់តែធ្ងន់ធ្ងរណាមួយ ទទឹងរងចាំមើលផ្លូវ លោកម្ចាស់ត្រឡប់មកវិញ
យ៉ាងអន្ទះសារ ៖

" ម្ចាស់ស្រី ហ្អឹក!!ហ្អឹក!! ទ្រាំតិចទៅទាន " បងមុីយំផងជូតខ្លួនឱ្យម្ចាស់ស្រីផង មើលចុះអ្នកស្រីម្ចាស់ របស់ខ្លួនមិនដឹងជាកើតអ្វីទេនៅសុខៗក៏ក្អួតមិនឈប់ ត្រជាក់ចុងដៃចុងជើង ហត់ដង្ហក់ស្ទើរតែដាច់ដងង្ហើមម្តងម្កាល។

" អួក!! ខ្ញុំថប់ដង្ហើមណាស់បង អួក!! អួក!! " នាងតូចងើបពីគ្រែ
រឹតដើមទ្រូងខ្លួនឯង ប្រឹងក្អួតចង្អោរ ដកដង្ហើមណែនថប់ អួលដើមក៎
រមាស់ពេញស្បែក នាងពិបាកក្នុងខ្លួនណាស់ សូម្បីតែនិយាយក៏ពិបាកនិយាយ តបពួកបងអ្នកបម្រើដែរ អួតអស់ចិត្ត នាងទម្លាក់ខ្លួនគេងវិញ ។

" ហ្អឹក!! ធ្វើយ៉ាងម៉េចទេ នាងមុីអើយ ម្ចាស់ស្រីកាន់តែធ្ងន់ហើយលោកម្ចាស់ ក៏មិនទាន់មកដល់ យើងបានខលប្រាប់លោកប្រុសមីនត្រៀមកប៉ាល់មក ជាមួយនិងគ្រូពេទ្យម្នាក់មកហើយ មើលទៅធ្ងន់ធ្ងរមិនអាចនៅទីនេះបានយូរដែរ ម្ចាស់ស្រីទ្រាំតិចទៅទាន "
បងឆយគិតបានល្អិតល្អន់ ទោះសភាពការ មិនអំណោយផលយ៉ាងណាក៏ដោយ គាត់បានគិតទុករឿងបម្រុងកើតជាមុន ត្រៀមគ្រូពេទ្យផ្ទាល់ខ្លួនពីខាងជីមីន មករួចស្រេច ព្រោះគិតថាលោកម្ចាស់មកមុខជាបន្ទោស ធ្ងន់ណាស់ហើយ ដែលឱ្យរឿងហេតុធ្លាក់ក្នុងសភាពការគ្រោះថ្នាក់បែបនេះ បងឆយយំរៀបរាប់ប្រាប់មុី។

" អ្ហឹក!! អ្ហឹក!! ទឹក!! ខ្ញុំស្រេកទឹក អ្ហឹម...ខិខិ!! " ហ្វីឡាចាប់ផ្តើមក្តៅខ្លួនរវើរវាយ យំសសិតទាមទារទឹក ផឹកផ្សើមបំពង់ក បងឆយញ័រដៃរហ័សទៅចាក់ទឹកដាក់បំពង់បឺតជំនួយដល់ម្ចាស់ស្រី គ្រាន់តែទឹកជាប់ចូលដល់បំពង់កភ្លាម នាងតូចក៏ប្រែជារមាស់បំពង់កក្អកខ្លាំងៗ រហូតដល់ហូរឈាមច្រមុះ ច្រាលចេញមកខាងក្រៅ ក្រហមស្រស់ អស់កម្លាំងល្ហិតល្ហៃ ទន់ដៃទន់ជើង លែងកម្រើក បិទភ្នែកសន្លប់ក្នុងពេលតែមួយ ជាមួយគ្នា កាន់តែធ្វើឱ្យអ្នកបម្រើ ភិតភ័យទ្វេដង។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Tempat cerita menjadi hidup. Temukan sekarang