ឌីនរ័ជាមួយមុនស្សដែលខ្លួនស្រលាញ់ ស្ថិតក្នុងបរិយាកាសដ៏
រ៉ូមែនទិចបែបនេះ ពិតជាមានក្តីសុខខ្លាំងណាស់ ដែលមនុស្សពីរនាក់កម្រមានពេលបែបនេះ ជាមួយគ្នា ជាបំណងប្រាថ្នា តែមួយគត់
របស់នារីគ្រប់រូប ចង់សាងភាពផ្អែមល្ហែម ជាមួយគូរស្នេហ៍របស់នាង ចង់បង្កើតបរិយាកាស រ៉ូមែនទិច តែពីរនាក់ ក៏ប៉ុន្តែសម្រាប់រាត្រីនេះ ក្តីសុខរបស់ហ្វីឡា បានរសាត់បាត់អស់ហើយ ក្រោយបានឮពាក្យសំដីមួយម៉ាត់ ចេញពីប្រអប់មាត់ក្រាស់ គេចាត់ទុកនាងមិនសំខាន់ក្នុងបេះដូងគេឡើយ ។ប្រអប់ទ្រូងខាងឆ្វេង របស់នាង អួលណែនថប់ដង្ហើម ការពិតគ្រប់យ៉ាង ដែលគេបានធ្វើ ទាំងនេះ គេគ្រាន់តែចង់សម្តែងធ្វើឱ្យនាងត្រេកអររំភើប តែមួយគ្រាប៉ុណ្ណោះ នាងក៏មិនបានភ្ញាក់ផ្អើល និងរៀបចំបរិយាកាស ការស៊ុប្រាយទាំងនេះដែរ ផ្ទុយទៅវិញនាងអង្គុយញ៉ាំអាហារ ស្ងៀមស្ងាត់ធម្មតា ទាំងមានស្នាមញញឹមស្ងួត អស់សង្ឃឹម ចំណែកយ៉ុនហ្គីវិញ នាយកំលោះច្បាស់យល់ ព្រោះនេះគ្រាន់តែជាកាចាប់ផ្តើម នាយក៏ទ្រាំសម្តែងឬពាធម្មតា ធ្វើដូចជាញ៉ាំអាហារ ពេលយប់ជាមួយគ្នាធម្មតាៗ ពិតមែន ទាំងនេះជាការកុហសក្មេងតូច ឱ្យខកចិត្តជាមួយខ្លួន តែភ្លាមនោះ ៖
" អ្ហឹម!! ខ្ញុំឆ្អែតហើយ " ហ្វីឡាលើកកែវទឹកក្រូចក្រេប ផ្សឹមបំពង់ក៎បន្តិច ក៏បានបន្លឺប្រាប់ទៅអ្នកម្ខាងទៀត ទោះជាចង់ញ៉ាំបន្ត ក៏នាងញ៉ាំមិនចូលដែរ បើគេអង្គុយធ្មឹង ញ៉ាំអាហាររបស់គេ នាងញ៉ាំរបស់នាងគេគ្មានចិត្តសូម្បីតែហាន់សាច់ស្ទេក ដាក់ឱ្យនាង ទោះប្រឹងលេបទៀតក៏នាងលេបមិនចូលដែរ ភាពស្វីតរ៉ូមែនទិច ផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្មាន បើម្នាក់ៗគ្រាន់តែមកអង្គុយញ៉ាំអាហារ
មើលមុខគ្នាតែប៉ុណ្ណឹង ចាំបាច់ហៅនាងចេញមកខាងក្រៅ ហាលអាកាសធាតុត្រជាក់ ខំប្រឹងរៀបចំបរិយាកាសបែបនេះ ឡើងមកធ្វើអ្វីដែរ។" ជុប!! ជូតមាត់ចេញផងម្ចាស់ស្រី " យ៉ុនហ្គីលួចមើលអ្នកម៉ាក់វ័យក្មេង អង្គុយញ៉ាំអាហារ ទាំងតូចចិត្តតូចថ្លើម មកជាយូរហើយគ្រាន់តែនាយមិន ចង់ឱ្យនាងដឹង ពេលនាងងើបមុខមកមើលគេ នាយធ្វើជាញ៉ាំអាហារបន្ត តែពេលបានឮនាងនិយាយថាញ៉ាំឆ្អែត គេក៏ដាក់សមនិងកាំបិតចុះ ហើបគូទពីកៅអីទៅក្រសោបមុខមូលថ្ពាល់ប៉ោងៗរបស់នាង ថើបបបូរមាត់នាង ផ្តិតយក គ្រីមដែលប្រឡាក់
លើបបូរមាត់នាង ក្រោយញ៉ាំ ខេកសូកូឡាមុននេះរួច។
YOU ARE READING
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romanceមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...