ភាគ: ៩០

922 57 6
                                    

ការធ្វើដំណើរ ឡើងទៅកាន់កំពូលភ្នំ...

ដើម្បីភរិយានិងកូន តួនាទីជាស្វាមី ត្រូវទៅជួយសង្គ្រោះនាង
មកវិញ ទោះបីត្រូវចុះក្នុងសមុទ្ទ ឡើងភ្នំភ្លើង ក៏ត្រូវតែធ្វើដែរ
យ៉ុនហ្គីបានបើកឡាន មកតាមសញ្ញាជីភីអេស ផ្ទៀងជាមួយទីតាំងដែលថៅកែសៀ បានផ្ញើរមកឱ្យខ្លួន នាយបានបើកបរឆ្លងកាត់
អគាវ័យចំណាស់ បាក់បែកមួយកន្លែង នៅជើងភ្នំ ដោយងាកមើលតែបន្តិច ក៏បើកបង្ហួសឡើងទៅលើភ្នំ តែម្តង មកដល់ពាក់កណ្តាល ចង្កេះភ្នំ ជាផ្លូវទាល់ មិនអាចធ្វើដំណើរ ឡើងរបន្តទៅទៀតបានត្រូវធ្វើដំណើរ ដោយថ្មើរជើង កាយសង្ហាចតឡានត្រឹមចង្កេះភ្នំ បើកទ្វាឡា ចេញមកដៃម្ខាងកាន់កាបូប មានផ្ទុកឯកសារនិងប្រអប់ក្លីប
វិដីអូរ មានក្នុងនោះដូចគ្នា បន្តធ្វើដំណើរ ដោយថ្មើរជើងឡើងទៅកំពូលភ្នំ។

ជំហានវែងៗ ប្រែជាស្ទើរត់ ស្ទើរដើរ តក់ក្រហល់ ចង់ឱ្យឆាប់ដល់គោលដៅ បេះដូងលោតញាប់ញ័រ ភិតភ័យ ព្រួយបារម្ភ នាយ
លើកនាឡិការ មកមើលម៉ោងបណ្តើរ រត់បណ្តើរ ទ្រនិចនាឡិការ បង្វិលបង្ហាញមកដល់ម៉ោង៥:១៥នាទី កែវភ្នែកមុតថ្លា ចាប់ផ្តើមបង្ហូរទឹកនេត្រាស្រក់ចេញមក ដោយមិនដឹងខ្លួន ភ្នែកសម្លឹងមើលទៅកំពូលភ្នំ នាយត្រូវដើរកាត់តាមផ្លូវ ដែលសម្បូរដោយដើមឈើ តូចធំ មានថ្មរដាក់រដុប កំឡុងពេលមេឃ ចាប់ផ្តើមងងឹត បន្តិចម្តងៗ ក្តីសង្ឃឹមហាក់នៅវែងឆ្ងាយ ទោះជាយ៉ាងណា នៅសល់១វិនាទីចុងក្រោយ បើត្រូវាឡើងក៏ត្រូវតែទៅ ឱ្យដល់កំពូលភ្នំ ត្រឹមពេលវេលាកំណត់ដែរ ប្រថុយជីវិត មកជួយមនុស្សដែលខ្លួនស្រឡាញ់ មិនអាចពោលពាក្យត្អូញត្អែរ ថាលំបាក បាននោះទេ ទឹកភ្នែកនៅតែ ហូរស្រក់ចុះមកមិនដាច់ កើតកូនចិត្តភ័យខ្លាច សៀតុងធ្វើបាបភរិយាខ្លួនដូចសំដីរបស់គេនិយាយ យ៉ុនហ្គីបន្លឺសំដី ក្ងួរៗហត់ដង្ហក់សម្លឹងមើលកំពូលភ្នំ ៖

" ចាំប៉ាណាកូន ប៉ាទៅដល់ឥលូវហើយ ប៉ាទៅជួយកូននិង
ម៉ាក់កូន អូនត្រូវតែទ្រាំហ្វី បងស្រឡាញ់អូន " ដំណើរដើរឡើងភ្នំញាប់ៗ ប្តូរជារត់កាត់ព្រៃ ដែលដុះស៊ុបទ្រុប ជិតផ្លូវដើរ រត់ផងដៃកាន់របស់ជាប់និងដៃផង ជួនពេលខ្លះ ភ្លេចសម្លឹង មើលក្រោមក៏ជំពោប់ថ្មដួលប្រឹងងើបឡើងមកវិញ ទាំងលំបាក រត់ឡើងភ្នំមិនមែនជារឿងងាយស្រួលដូចនៅលើដីស្មើនោះទេ ពេលខ្លះដីស្មើ យើងអាចដើរដួលបាន ចុះទម្រាំនាយរត់កាត់ព្រៃ ដុះស៊ុបទ្រុប មានកូនថ្មតូចធំមេឃងងឹត ពិបាកមើលផ្លូវ ប្រុសកំលោះ នៅតែស៊ូបាន បន្តដំណើរទៅមុខជានិច្ច។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Dove le storie prendono vita. Scoprilo ora