ពេលយប់....នាយសង្ហា មាននាមជាស្វាមី កំពុងឈរសម្ងួតសក់ ភរិយាបន្ទាប់ពី ពួកគេងូតទឹកជាមួយគ្នារួច ម្រាមដៃមាំ មានសរសៃ ចាប់ផ្តើមលើកក្រាស់មកសិត សរសៃសក់ ទន់រលាស់ រលោងវែងអន្លាយដោយកម្លាំងដៃស្រាល ថ្នាក់ថ្នម បន្ទាប់មកគេក៏ចាប់ផ្តើមចាក់ប្រេងក្រអូបថែបំប៉នសរសៃសក់ របស់នាង លើបាតដៃច្បូតលាប លើ
សរសៃសក់ របស់នាងតូច មានឈ្មោះជាភរិយាពេញសិទ្ធ របស់គេ ប្រុសកំលោះ លាបច្បូតសព្វសរសៃសក់នាង កែវភ្នែកមុតថ្លា
ប្រសព្វគ្នាតាមរយះកញ្ចក់ ដែលនៅចំពីខាងមុខនាង នាយកំលោះ សម្លឹងកែវភ្នែកភរិយា ដោយបញ្ចេញស្នាមញញឹមស្រស់ស្រទន់ ពេលនោះនាងតូចក៏បន្លឺសំដី ៖" បងចង់បានកូនប្រុស ឬកូនស្រី? " កាយតូចច្រឡឹងបង្វិលខ្លួនមកប្រសព្វមុខស្វាមី ដៃនាងស្រវាឱបចង្កេះរបស់គេ ងើបមុខឡើង
ចោទសួរ ទៅកាន់នាយកំលោះ។" ជាប្រុសឬស្រី បងស្រឡាញ់ទាំងអស់ ឱ្យតែជាកូនរបស់អូន
អ្ហឹម!! បើគិតទៅ បងចង់បានកូនដំបូងជាកូនស្រីច្រើនជាង " ម្រាមដៃមាំក្រសោបមុខមូលក្រឡង់ ផ្តល់ចម្លើយទៅកាន់នាង
ដោយភាសារស្នេហ៍ ផ្អែមល្ហែម ធ្វើឱ្យនាងតូចចោទសួរបន្ត។" ហេតុអី ទើបចង់បានកូនស្រីដំបូង? " នាងឆ្ងល់ណាស់មុននេះគេប្រាប់ថា បើទោះជាកូនប្រុសឬស្រីក៏គេស្រឡាញ់ដែរតែចុងប្រយោគ គេបែរជាចង់បានកូនស្រីឆ្បង ទៅវិញ នាងមិនយល់ពីចិត្តគេដ៏តែសោះ។
" បងចង់ឱ្យពួកគេរឹងមាំ ធ្វើជាបងស្រីដ៏ល្អ សម្រាប់រាប់ប្អូនៗ
ណាមួយ បងចង់សិនសក់ពួកគេ ដូចពេលបងកំពុងចងឱ្យអូន
ពេលនេះអ៊ីចឹង ជាកូនស្រីដែលមានមុខខ្យូត ដូចជាអូន សឺត!! " នាយកំលោះ តបដោយស្នាមញញឹម ប្រាប់ពីមូលហេតុដែល
នាយចង់បាន កូនស្រីច្បង ក៏ដោយសានាយចង់ឱ្យពួកគេកើតមកជាក្មេងដែលរឹងមាំណាមួយ នាយចង់សិតសក់ចង ឱ្យពួកគេជារៀងរាល់យប់ មុនចូលគេង ដូចពេលនាយកំពុងធ្វើឱ្យនាងនៅពេលនេះអ៊ីចឹង ចប់ប្រយោគ យ៉ុនហ្គីក្រសោបមុខភរិយាផ្តិតផ្តល់ស្នាមថើប លើថ្ងាសរបស់នាង មួយខ្សឺតយ៉ាងត្រជាក់ចិត្ត
រំពេចនោះស្រាប់តែ មានអ្នកណាមកគោះទ្វាបន្ទប់ពួកគេ ៖
KAMU SEDANG MEMBACA
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Romansaមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...