ភាគ: ៧០

1.4K 52 5
                                    


ស្វាមីភរិយាមួយគូរ មានត្រឹមតែឈ្មោះ ពុំទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើយ ពេលនេះ ពួកគេកំពុងអង្គុយទទួលទានអាហារ ពេលព្រឹកតែពីនាក់នៅសាឡុង បន្ទប់ទទួលភ្ញៀវនៃវីឡាទោល ពួកគេក៏មានគម្រោង ចេញទៅខាងក្រៅផងដែរ។

" ឆ្ងាញ់ទេ ហ្អឹម? " តាំងពីក្លាយជាលោកប៉ាថ្មីថ្មោង ម្នាក់មក យ៉ុនហ្គីកាន់តែបង្កើនការយកចិត្តទុកដាក់ ចំពោះភរិយាទ្វេមួយកម្រិត ការព្រួយបារម្មណ៍កាន់តែមាន គ្រប់ជំហាន នាយកំលោះ អង្គុយបញ្ចុកបបរគ្រឿង ដល់អ្នកម្តាយវ័យក្មេង កំពុងតែញ៉ាំយ៉ាងមានក្តីសុខ បំផុត ពេលបានអង្គុយលើភ្លៅស្វាមី មើលទឹកមុខនាងចុះទំនងជាឆ្ងាញ់ណាស់ ញ៉ាំបបរមួយចានធំ ស្ទើរតែអស់។

" អ្ហឹម!! ឆ្ងាញ់ ហ្អិហ្អិ " បបូរមាត់កម្រើកទទួលបបរ ទំពាយឺតៗលេប
ចូលទៅក្នុងពោះ ងើបមើលមុខនាយស្វាមី ញញឹមស្រស់ តបសម្តីទៅកាន់គេវិញ គេបញ្ចុកនាងប្រៀបដូចកូនក្មេង២ឆ្នាំអ៊ីចឹង គេឱនផ្លុំបបរតេស្តមើលសិន ថាត្រជាក់ឬអត់? ទើបបញ្ចុកនាងឱ្យញ៉ាំ តាមក្រោយ ទោះជានាងសុំញ៉ាំដោយខ្លួនឯង ក៏គេមិនព្រមដែរ គេចង់មើលថែរនាងដោយផ្ទាល់ដៃ គ្រប់វិនាទី។

" ចុះកូនប៉ា ឆ្ងាញ់ទេកូន? " ម្រាមដៃមាំសសៀរចុះមកស្ទាប
ផ្ទៃពោះប៉ោង មានទម្រង់បន្តិច ឱនក្បាលដាក់ត្រចៀកស្តាប់សំឡេងកូនតូច ធ្វើជាចោទសំណួរ សួរកូនក្នុងផ្ទៃ លោកប៉ាម្នាក់នេះវ័យចំណាស់ពិតមែន តែលោកប៉ាពូកែថ្នម អ្នកម៉ាក់ខ្លាំងណាស់ ឃើញដូចឆ្នេះហ្វីឡា អស់សំណើច និងទង្វើររបស់លោកប៉ា និយាយជាមួយកូនតូច នាងលើដៃទៅអង្អែលក្បាល រាងក្រាស់ រួចតបជំនួសកូនភ្លោះ ក្នុងផ្ទៃ។

" កូនថាប៉ាប៉ាបញ្ចុកយឺតពេក ហ្អិហ្អិ " សកម្មភាពយ៉ុនហ្គី ធ្វើឱ្យនាងតូចអស់សំណើច សើចក្អាក់ក្អាយ មានក្តីសុខបំផុត មើលចុះគេទំនងដូចជាស្រឡាញ់កូនភ្លោះក្នុងផ្ទៃ របស់នាងខ្លាំងណាស់ នាងតូចតបសំដីស្វាមី ញញឹមញញែម អស់សំណើច សើចសប្បាយ។

" អូនឯងក្បាលខូចណាស់ សឺត!! " យ៉ុនហ្គីងើមមុខពីផ្ទៃពោះនាងតូចមកវិញ ចងចញ្ចើមក្តាប់មាត់ដាក់នាង បន្ទាប់មកចាប់ក្រសោបមុខប៉ោងរបស់នាង ថើបញីញក់លើថ្ពាល់ផង ប្រឡោះកឆ្វេងស្តាំផង បំណងធ្វើបាប អ្នកម៉ាក់វ័យក្មេង ក្បាលខូចពូកែផ្តឺផ្តង។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Where stories live. Discover now