២ខែកន្លង...
ភូមិដាច់ស្រយាល មួយកន្លែង នៅតំបន់កោះជេជូ មានផ្ទះខ្ទមតូចមួយសម្ងំលាក់ខ្លួន ដាច់ដោយឡែកពីផ្ទះប្រជាជនដទៃ ខ្ទមតូចរស់នៅតាមបែបសាមញ្ញ ខាងក្រោយខ្ទមមានដាំបន្លែបង្ការ តាមរបៀបអ្នកភូមិតំបន់កោះជេជូ វ័យចំណាស់កំពុងសម្រានក្នុងខ្ទម ចោលភ្នែកសម្លឹងមើល ទៅចៅស្រីធ្វើម្ហូបអាហារញ៉ាំជុំគ្នា ៖
" លោកយាយ ពិសាបាយ " ស្រីតូចច្រឡឹងវ័យ១៦ឆ្នាំ លើកថាសអាហារ មកដាក់ខាងមុខលោកយាយ នាងបញ្ចេញញញឹមសប្បាយចិត្ត ទោះជាត្រូវសម្របខ្លួនមកនៅទីនេះជាង២ខែ នាងមានក្តីសុខខ្លាំងណាស់ ។
" ឯងឡើងមកញ៉ាំជាមួយយាយដែរមក ហ្វីឡា " លោកយាយវ័យចំណាស់អាយុ៧០ឆ្នាំ បានបន្លឺហៅចៅស្រីចញ្ចឹម ឱ្យនាងឡើងមកលើគ្រែញ៉ាំអាហារជាមួយគ្នា ខ្ទមកម្សត់នេះមានតែពីរនាក់ចៅយាយតែប៉ុណ្តោះ ។
" ខ្ញុំមិនទាន់ឃ្លានទេ យាយញ៉ាំមុនចុះ ខ្ញុំឆ្លៀតស្រោចបន្លែខាងក្រោយផ្ទះមួយភ្លេតសិន " នាងតូចតបដោយ រក្សាស្នាមញញឹមដដែលក៏ដើរទៅចាក់ទឹកក្តៅដាំរួចមួយកែវ
ឱ្យលោកយាយ មុននិងកាន់បោយដងទឹកពីអណ្តូងខាងក្រោយ ទៅស្រោចសួនបន្លែ ឯសួនខាងក្រោយខ្ទម នាងនិយាយចប់ក៏រត់ទៅក្រោយផ្ទះត្រុយ រកតែលោកយាយហាមឃាត់មិនបាន គាត់គ្រវីក្បាល រួចបន្លឺសំដីតែម្នាក់ឯង៖" ឯងលំបាកហើយចៅស្រី កូនគេកូនយើង ឯងជាក្មេងល្អណាស់សង្ឃឹមថាគ្រួសារឯង និងតាមរកឆាប់ៗផងទៅចុះ " លោកយាយពិសាអាហាបណ្តើរ សញ្ជឹងគិតម្នាក់ឯងបណ្តើរ នឹករលឹកដល់រឿងអតីតកាល ២ខែមុនដែលគាត់បានជួបក្មេងស្រីគួរឱ្យស្រឡាញ់
ម្នាក់នេះ ដោយចៃដន្យ ។គ្រានោះវ័យចំណាស់បានជិះរថភ្លើង ធ្វើដំណើរទៅក្រុងសេអ៊ូល គាត់មានធុរៈទៅពិនិត្យជំងឺរបស់គាត់ គាប់ជួនពេលគាត់ឈរចាប់ឡាននៅចំណតឡានក្រុង ក៏បានប្រទះឃើញហ្វីឡាគេងសន្លប់នៅទីនោះខណៈមេឃ ភ្លៀងខ្លាំង គាត់គិតអ្វីក៏មិនចេញ បានពឹងពាក់បុគ្គលិកឡានក្រុង បីនាងតូចដាក់ឡាន បន្តមកជិះរត់ភ្លើងបន្ត
ត្រឡប់មកកោះជេជូ ហ្វីឡាមានអាការៈគ្រុនក្តៅ៣ថ្ងៃជាប់គ្នា បានលោកយាយមើលថែទាំង យ៉ាងដិតដល់បំផុត ណាមួយលោកយាយ យកនាងមកចញ្ចឹម គាត់មិនមានស្វាមីឬកូនចៅឯណាទៀតនោះទេ ទើបសម្រេចចិត្តនាំយកក្មេងស្រីមុខគួរឱ្យស្រឡាញ់ម្នាក់នេះ មកចញ្ចឹមមើលថែ ដោយទឹកចិត្តសណ្តោសប្រណី ពីគាត់ ឃើញនាងភ្លាមក៏ផ្តើមមាននិស្ស័យ ។
![](https://img.wattpad.com/cover/269767596-288-k56012.jpg)
BẠN ĐANG ĐỌC
កូនបំណុលចងស្នេហ៍❥ កែសម្រួលថ្មី {រដូវកាល១✍︎}
Lãng mạnមីន-យុនហ្គី ♥︎ ស៊ូ-ហ្វីឡា នាងមានឈ្មោះជាកូនបំណុលរបស់គេ មានតួនាទីដោះបំណុលជំនួសឳពុក បើគ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់មកសងគេវិញដល់កាលកំណត់នេះទេ ដូចឆ្នេះគេចាត់វិធានការតាមច្បាប់របស់គេ។ បុរសឈាមត្រជាក់ មាននាមជាម៉ាហ្វៀលាក់មុខកាចសាហាវឃោឃៅឈាមត្រជាក់ ជាពិសេសគ...